* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យគេនោះទេ គឺជាកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ការបាញ់គ្នា និងទុកឱ្យពលរដ្ឋដកដង្ហើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីនោះឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេនោះដែរ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងពាណិជ្ជកម្ម, ក្រសួងសុខាភិបាល, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ, អគ្គនាយកដ្ឋានគយ និង រដ្ឋាករ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវពិនិត្យឱ្យបានតឹងរ៉ឹងលើការនាំចូលបន្លែ សាច់, និង ការប្រើប្រាស់សារធាតុគីមីផ្សេងៗ ឱ្យបានម៉ត់ចត់ ដើម្បី កាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីក ដោយសារម្ហូបអាហារ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ហាមគ្រប់ក្រសួង ស្ថាប័នរដ្ឋ មិនអនុញ្ញាតឱ្យមានវិស័យឯកជនទៅបង្កើតសេវានៅទីតាំងក្រសួង ស្ថាប័នរដ្ឋដែលមានសេវាកម្មដូចគ្នានោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសមិនអនុញ្ញាតឱ្យយកសេវាឯកជនដាក់ក្នុងទីតាំងរដ្ឋនោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងសុខាភិបាល និងក្រសួងពាក់ព័ន្ធពិនិត្យឱ្យបានល្អិតល្អន់ការលក់តាមអនឡាញទាំងថ្នាំ ផលិតផលផ្នែកសុខភាព និងផលិតផលសម្រស់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលនេះ មណ្ឌលសុខភាពនៅទូទាំងប្រទេស បានបើកផ្តល់សេវា២៤ម៉ោង ១០០ភាគរយហើយ។ ដើម្បីផ្តល់សេវានៅមណ្ឌលសុខភាព២៤ម៉ោងនេះ រាជរដ្ឋាភិបាល បានជ្រើសរើសពេទ្យជាឆ្មប និងគិលានុបដ្ឋាកយិកា ៥២២នាក់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ដល់ការណែនាំដល់ថ្នាក់ដឹកនាំមន្ត្រីរាជការ និងបុគ្គលិក នៃមន្ទីរពេទ្យហ្លួងម៉ែ ត្រូវបន្តផ្តល់សេវាកម្មផ្អែកលើគោលការណ៍ «អ្នកជំងឺជាចម្បង» ដោយត្រូវពង្រឹងសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការរៀបចំមន្ទីរពេទ្យហ្លួងម៉ែ ពីពេទ្យធម្មតា ទៅជាមន្ទីរពេទ្យព្យាបាលជំងឺមហារីក គឺមានភាពស្មុគស្មាញ និងមានការគិតគូរល្អិតល្អន់ ដើម្បីបញ្ចៀសការបង្កគ្រោះថ្នាក់ផ្សេងៗដល់អ្នកជំងឺ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែទ បានថ្លែងថា ការសម្ពោធសមិទ្ធផលថ្ងៃនេះ គឺជាការចូលរួមអបអរសាទរការខិតខំរួមគ្នា ក្នុងការបង្កើតសមិទ្ធផលពីរាជរដ្ឋាភិបាលអាណត្តិមុន ដល់អាណត្តិថ្មី ជាពិសេសការរួមគ្នារបស់ប្រជាជនកម្ពុជា។
* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យហ្លួងម៉ែ» មន្ទីរពេទ្យព្យាបាលជំងឺមហារីក
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតអបអរសាទរក្នុងឱកាស «ខួប៣ឆ្នាំ នៃការចុះរមណីយដ្ឋានប្រាសាទកោះកេរ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យហ្លួងម៉ែ» មន្ទីរពេទ្យព្យាបាលជំងឺមហារីក
* ព្រីតថេន អាមេរិក និងហូឡង់ ព្រមានពីមេរោគស៊ើបការណ៍អ៉ីរ៉ង់ ដែលកំណត់គោលដៅលើសកម្មជន និងអ្នកកាសែត
* WHO៖ ជំងឺអេបូឡានៅកុងហ្គោ ដែលបានសម្លាប់មនុស្សជាង ៣,៤០០នាក់ នៅតែបន្តរាលដាលយ៉ាងលឿន
* Fresh Exclusive: កម្ពុជាប្រើភាសាទន់ ថៃប្រើសម្តីខ្លាំងនៅថ្ងៃបើក UNCLOS៖ តើអ្នកណាមានប្រៀបក្នុងវេទិកាដែលវាស់ដោយច្បាប់ មិនមែនដោយសារសម្តី?
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

សហរដ្ឋអាមេរិក និងអ៉ីរ៉ង់ វាយប្រហារដាក់គ្នាទៅវិញទៅមក បង្កហានិភ័យជាថ្មីលើបទឈប់បាញ់ដែលផុយស្រួយស្រាប់ (Video inside)

27-06-2026 08:59

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក និងអ៉ីរ៉ង់បានបើកការវាយប្រហារដាក់គ្នាទៅវិញទៅមកសាជាថ្មី បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២៦ បានចោទប្រកាន់ទីក្រុងតេហេរ៉ង់ពីការវាយប្រហារលើកប៉ាល់ពាណិជ្ជកម្មមួយដែលនេះបាននិងកំពុងបង្កឱ្យមានការព្រួយបារម្ភចំពោះបទឈប់បាញ់រវាងប្រទេសទាំង២ ខណៈអ្នកការទូតកំពុងព្យាយាមទប់ស្កាត់កុំឱ្យសង្រ្គាមផ្ទុះឡើងជាថ្មី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ទីបញ្ជាការកណ្ដាលរបស់សហរដ្ឋអាមេរិកបាននិយាយថាការវាយប្រហាររបស់សហរដ្ឋអាមេរិកប្រឆាំងនឹងទីតាំងស្ដុកមីស៊ីល និងដ្រូន រួមទាំងប្រព័ន្ធរ៉ាដារបស់អ៉ីរ៉ង់គឺជាការសងសឹកទៅនឹងការវាយប្រហាររបស់អ៉ីរ៉ង់លើកប៉ាល់ពាណិជ្ជកម្មមួយគ្រឿងធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ ដែលជាទង្វើបំពានបទឈប់បាញ់យ៉ាងច្បាស់ក្រឡែត។ ការវាយប្រហាររបស់យោធាអាមេរិកផងដែរកើតមានឡើងបន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បានថ្កោលទោសនូវអ្វីដែលលោកហៅថាជាការវាយប្រហារដោយដ្រូនពីអ៉ីរ៉ង់លើកប៉ាល់ដែលជាការបំពានលើបទឈប់បាញ់រវាងប្រទេសទាំង២។

នៅក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X អនុប្រធានាធិបតីអាមេរិក លោក JD Vance បានព្រមានថាអំពើហិង្សានឹងត្រូវតបស្នងវិញដោយអំពើហិង្សា ប្រសិនបើអ៉ីរ៉ង់ហ៊ានបើកការវាយប្រហារសាជាថ្មីណាមួយទៀត។ ប៉ុន្តែប៉ុន្មាននាទីក្រោយមក ពោលគឺនៅព្រឹកថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២៦ ទូរទស្សន៍រដ្ឋអ៉ីរ៉ង់បានរាយការណ៍ថាកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់បានបើកការវាយប្រហារលើទីតាំងយោធាអាមេរិកក្នុងតំបន់ឈូងសមុទ្រជាការសងសឹកទៅនឹងការវាយប្រហារពីសហរដ្ឋអាមេរិក។ «ប្រសិនបើការឈ្លានពានកើតឡើង សាជាថ្មី នោះការឆ្លើយតបរបស់ពួកយើងនឹងធ្វើឡើងខ្លាំងជាងនេះ»។ នេះជាការព្រមានរបស់កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់។

គួរបញ្ជាក់ថា ការវាយប្រហារដាក់គ្នាទៅវិញទៅមកនេះកំពុងបង្កើតជាការសង្ស័យអំពីកិច្ចប្រឹងប្រែងដើម្បីរក្សាច្រកសមុទ្រ Hormuz ឱ្យបើកចំហ ខណៈទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់កំពុងចរចាស្វែងរកកិច្ចព្រមព្រៀងចុងក្រោយដើម្បីបិទបញ្ចប់សង្រ្គាមដែលបានផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលបានផ្ទុះឡើងជាមួយការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលលើអ៉ីរ៉ង់។

អ៉ីរ៉ង់បានព្រមានកុំឱ្យកប៉ាល់ទាំងឡាយកុំធ្វើដំណើរចេញចូលតំបន់ឈូងសមុទ្រដោយឆ្លងកាត់តាមច្រកសមុទ្រ Hormuz ដោយគ្មានការអនុញ្ញាត តែកប៉ាល់ខ្លះនៅតែបន្តធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រនេះដោយប្រើប្រាស់ផ្លូវមួយមិនត្រូវបានអនុញ្ញាតដោយតេហេរ៉ង់នោះទេ៕