* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងសុខាភិបាល និងក្រសួងពាក់ព័ន្ធពិនិត្យឱ្យបានល្អិតល្អន់ការលក់តាមអនឡាញទាំងថ្នាំ ផលិតផលផ្នែកសុខភាព និងផលិតផលសម្រស់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលនេះ មណ្ឌលសុខភាពនៅទូទាំងប្រទេស បានបើកផ្តល់សេវា២៤ម៉ោង ១០០ភាគរយហើយ។ ដើម្បីផ្តល់សេវានៅមណ្ឌលសុខភាព២៤ម៉ោងនេះ រាជរដ្ឋាភិបាល បានជ្រើសរើសពេទ្យជាឆ្មប និងគិលានុបដ្ឋាកយិកា ៥២២នាក់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ដល់ការណែនាំដល់ថ្នាក់ដឹកនាំមន្ត្រីរាជការ និងបុគ្គលិក នៃមន្ទីរពេទ្យហ្លួងម៉ែ ត្រូវបន្តផ្តល់សេវាកម្មផ្អែកលើគោលការណ៍ «អ្នកជំងឺជាចម្បង» ដោយត្រូវពង្រឹងសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការរៀបចំមន្ទីរពេទ្យហ្លួងម៉ែ ពីពេទ្យធម្មតា ទៅជាមន្ទីរពេទ្យព្យាបាលជំងឺមហារីក គឺមានភាពស្មុគស្មាញ និងមានការគិតគូរល្អិតល្អន់ ដើម្បីបញ្ចៀសការបង្កគ្រោះថ្នាក់ផ្សេងៗដល់អ្នកជំងឺ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែទ បានថ្លែងថា ការសម្ពោធសមិទ្ធផលថ្ងៃនេះ គឺជាការចូលរួមអបអរសាទរការខិតខំរួមគ្នា ក្នុងការបង្កើតសមិទ្ធផលពីរាជរដ្ឋាភិបាលអាណត្តិមុន ដល់អាណត្តិថ្មី ជាពិសេសការរួមគ្នារបស់ប្រជាជនកម្ពុជា។
* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យហ្លួងម៉ែ» មន្ទីរពេទ្យព្យាបាលជំងឺមហារីក
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតអបអរសាទរក្នុងឱកាស «ខួប៣ឆ្នាំ នៃការចុះរមណីយដ្ឋានប្រាសាទកោះកេរ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យហ្លួងម៉ែ» មន្ទីរពេទ្យព្យាបាលជំងឺមហារីក
* ព្រីតថេន អាមេរិក និងហូឡង់ ព្រមានពីមេរោគស៊ើបការណ៍អ៉ីរ៉ង់ ដែលកំណត់គោលដៅលើសកម្មជន និងអ្នកកាសែត
* WHO៖ ជំងឺអេបូឡានៅកុងហ្គោ ដែលបានសម្លាប់មនុស្សជាង ៣,៤០០នាក់ នៅតែបន្តរាលដាលយ៉ាងលឿន
* Fresh Exclusive: កម្ពុជាប្រើភាសាទន់ ថៃប្រើសម្តីខ្លាំងនៅថ្ងៃបើក UNCLOS៖ តើអ្នកណាមានប្រៀបក្នុងវេទិកាដែលវាស់ដោយច្បាប់ មិនមែនដោយសារសម្តី?
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

សហរដ្ឋអាមេរិក បិទគេហទំព័រជិត ៤០០ រំលោភកម្មសិទ្ធិបញ្ញាផ្សាយព្រឹត្តិការណ៍ World Cup (Video inside)

27-06-2026 11:49

(វ៉ាស៊ីនតោន)៖ ក្រសួងយុត្តិធម៌អាមេរិក បានឱ្យដឹងនៅថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២៦ ថាសហរដ្ឋអាមេរិកបានបិទគេហទំព័រជិត ៤០០ ដែលត្រូវបានប្រើប្រាស់ដោយខុសច្បាប់ក្នុងការផ្សាយ ព្រឹត្តិការណ៍កីឡាបាល់ពិភពលោក World Cup ជាចំណាត់ការមួយដើម្បីទប់ស្កាត់ការកេងចំណេញជាបណ្ដាញអន្តរជាតិពីព្រឹត្តិការណ៍ពិភពលោកដ៏មានប្រជាប្រិយមួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្រសួងយុត្តិធម៌អាមេរិកបាននិយាយថាការបិទគេហទំព័រខាងលើត្រូវបានធ្វើឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយស្ថាប័ន ​FIFA និងស្ថាប័នដទៃទៀតដូចជា NBC Universal និង Warner Brothers។ គេហទំព័រទាំងនោះត្រូវបានប្រើប្រាស់ដោយខុសច្បាប់ដោយរំលោភលើកម្មសិទ្ធិបញ្ញាក្នុងការផ្សាយព្រឹត្តិការណ៍បាល់ទាត់ពិភពលោក។ ក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងយុត្តិធម៌អាមេរិក បានគូសបញ្ជាក់ដូច្នេះថា «ការផ្សាយទាំងនោះមិនត្រឹមតែរំលោភលើកម្មសិទ្ធិបញ្ញាប៉ុណ្ណោះទេ តែក៏បានធ្វើឱ្យអ្នកទស្សនាប្រឈមនឹងការគំរាមកំហែងក្នុងនោះរួមមានការវាយប្រហារព័ត៌មានវិទ្យាផងដែរ តាមរយៈដំណរភ្ជាប់ដោយគ្មានសុវត្ថិភាពដែលអាចធ្វើឱ្យទិន្នន័យហិរញ្ញវត្ថុ និងព័ត៌មានផ្ទាល់ខ្លួនប្រឈមនឹងការ Hack»

តាមក្រសួងយុត្តិធម៌អាមេរិក Servers និងគេហទំព័រដែលត្រូវបានបិទ គឺធ្វើប្រតិបត្តិការនៅក្នុងប្រទេសបេរូ និងប៊ុលហ្ការី ហើយក្រសួងក៏បានចាត់វិធានការបែបនេះក្នុងប្រទេសក្រូអាស៊ី រូម៉ានី ប៉ូឡូញ និងកូឡុំប៊ីដែរ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup បានចាប់ផ្ដើមឡើងកាលពីថ្ងៃទី១១ ខែមិថុនា នៅក្នុងសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៉ិក។ ព្រឹត្តិការណ៍នេះនឹងត្រូវបន្តប្រព្រឹត្តទៅ នៅក្នុងទីក្រុងចំនួន១៦ នៃប្រទេសទាំង៣ រហូតដល់ថ្ងៃទី១៩ ខែកក្កដា៕