* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យហ្លួងម៉ែ» មន្ទីរពេទ្យព្យាបាលជំងឺមហារីក
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតអបអរសាទរក្នុងឱកាស «ខួប៣ឆ្នាំ នៃការចុះរមណីយដ្ឋានប្រាសាទកោះកេរ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យហ្លួងម៉ែ» មន្ទីរពេទ្យព្យាបាលជំងឺមហារីក
* ព្រីតថេន អាមេរិក និងហូឡង់ ព្រមានពីមេរោគស៊ើបការណ៍អ៉ីរ៉ង់ ដែលកំណត់គោលដៅលើសកម្មជន និងអ្នកកាសែត
* រុស្ស៉ី និងអ៊ុយក្រែន នៅតែបន្តវាយប្រហារលើរោងចក្រថាមពល បើទោះបីលោក ត្រាំ ថាមានការព្រមព្រៀងគ្នាក៏ដោយ
* WHO៖ ជំងឺអេបូឡានៅកុងហ្គោ ដែលបានសម្លាប់មនុស្សជាង ៣,៤០០នាក់ នៅតែបន្តរាលដាលយ៉ាងលឿន
* វិភាគអន្តរជាតិ៖ អារ៉ាប៊ីសាអូឌីតប្រឈមនឹងសេណារីយ៉ូដ៏អាក្រក់ ចំពោះមុខភាពសោះអង្គើយរបស់លោក ត្រាំ
* Fresh Exclusive: កម្ពុជាប្រើភាសាទន់ ថៃប្រើសម្តីខ្លាំងនៅថ្ងៃបើក UNCLOS៖ តើអ្នកណាមានប្រៀបក្នុងវេទិកាដែលវាស់ដោយច្បាប់ មិនមែនដោយសារសម្តី?
* មេស៊ីម៉ាក់កម្ពុជា៖ សំឡេងស្វែងរកយុត្តិធម៌ ពីអ្នករងគ្រោះដោយសារគ្រាប់បែកចង្កោមរបស់ថៃឈ្លានពាន !
* កម្ពុជាបដិសេធការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់ទីតាំងបេតិកភណ្ឌវប្បធម៌ សម្រាប់គោលបំណងយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជាមានបំណងចុះសន្ធិសញ្ញាជាមួយថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការផ្សះផ្សា និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រ
* ប្រមុខការទូតកម្ពុជា៖ ទំនាក់ទំនងរវាងកម្ពុជា-ថៃ កំពុងតែឆ្លងកាត់ដំណាក់កាលដ៏លំបាក, កម្ពុជាសង្ឃឹមថា គណៈកម្មការផ្សះផ្សា អាចជួយភាគីទាំងពីរបើកទំព័រថ្មីមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមក
* ប្រមុខការទូតកម្ពុជា  ពន្យល់ពីដើមហេតុដែលនាំឱ្យកម្ពុជាផ្តួចផ្តើមដំណើរការផ្សះផ្សា UNCLOS ជាមួយថៃ ដើម្បីផលប្រយោជន៍រួម និងសន្តិភាព
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

អ៉ីស្រាអែល លីបង់ ស៊ីញេកិច្ចព្រមព្រៀងក្របខណ្ឌមួយ ក្រោយកិច្ចចរចាសម្របសម្រួលដោយសហរដ្ឋអាមេរិក (Video inside)

27-06-2026 13:59

(វ៉ាស៊ីនតោន)៖ អ៉ីស្រាអែល និងលីបង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌមួយនៅក្នុងទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២៦ បន្ទាប់ពីកិច្ចចរចាចាយពេលជាច្រើនថ្ងៃ ដើម្បីឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់ ទោះបីជាភាគីទាំងសងខាងចាត់ទុកកិច្ចព្រមព្រៀងនេះជាជំហានដំបូងក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ឯកអគ្គរដ្ឋទូតលីបង់ប្រចាំសហរដ្ឋអាមេរិក លោកស្រី Nada Moawad និងសមភាគីរបស់លោកស្រី គឺលោក Yechiel Leiter បានចុះហត្ថលេខាលើឯកសារត្រីភាគីជាមួយសហរដ្ឋអាមេរិក នៅឯក្រសួងការបរទេសអាមេរិកក្នុងទីក្រុងវ៉ាស៊ីនតោន ជាមួយការផ្ដល់សេចក្ដីលម្អិតតិចតួចប៉ុណ្ណោះអំពីកិច្ចព្រមព្រៀង។ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា កិច្ចព្រមព្រៀងនេះនឹងអនុញ្ញាតឱ្យកងកម្លាំងអ៉ីស្រាអែលបន្តកាន់កាប់ភាគខាងត្បូងលីបង់ ប្រសិនបើក្រុមហេសបូឡាមិនត្រូវបានរំសាយអាវុធទេនោះ។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានបញ្ជាក់ថាសហរដ្ឋអាមេរិកនឹងជួយសម្របសម្រួលដល់ការអនុវត្តកិច្ចព្រមព្រៀងតាមរយៈ «ក្រុមសម្របសម្រួលយោធាត្រីភាគីមួយសម្រាប់លីបង់» ហើយថាទីក្រុងវ៉ាស៊ីនតោននឹងប្ដេជ្ញាចិត្តចំពោះការផ្ដល់ធនធាន ក្នុងនោះរួមមានទាំងការទម្លាក់ជំនួយមនុស្សធម៌ ១០០លានដុល្លារ ក្រោមកិច្ចសម្របសម្រួលជាមួយអង្គការសហប្រជាជាតិ។ លោកប្រមុខការទូតអាមេរិកបន្ថែមថាសហរដ្ឋអាមេរិកបានគូសបញ្ជាក់ឡើងវិញពីឆន្ទៈក្នុងការជួយធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពរបស់កងទ័ពជាតិលីបង់ដើម្បីអាចគ្រប់គ្រង និងបង្កើតដែនអធិបតេយ្យយ៉ាងមានប្រសិទ្ធភាពនៅលើទឹកដីលីបង់ទាំងមូល។

គួរបញ្ជាក់ថា សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហេសបូឡា បានផ្ទុះឡើងនៅពេលដែលចលនាប្រដាប់អាវុធមួយនេះបានបាញ់ផ្លោងលើអ៉ីស្រាអែលនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ ប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីសហរដ្ឋអាមេរិក និងអ៉ីស្រាអែលវាយប្រហារលើអ៉ីរ៉ង់។ ការវាយប្រហាររបស់ក្រុមហេសបូឡា បានជំរុញឱ្យអ៉ីស្រាអែលទម្លាក់គ្រាប់បែកសងសឹកដោយសម្លាប់មនុស្សជាង ៤០០០នាក់ក្នុងប្រទេសលីបង់ និងមនុស្សជាងលាននាក់ក្លាយជាជនភៀសសឹក៕