* មុនជំនួបលោក ត្រាំ-លោក ស៊ី ជីនពីង សហរដ្ឋអាមេរិកជំរុញឱ្យចិនអនុវត្តតាមការសន្យាជុំវិញពាណិជ្ជកម្ម
* សម្តេចមហាបវរធិបតី៖ អត្ថន័យចម្រៀង «ម៉ែ! ពេលចប់សង្រ្គាមពុកមកវិញទេ?» បញ្ជាក់ច្បាស់ ហេតុអ្វីត្រូវអត់ធ្មត់ និងដោះស្រាយបញ្ហាតាមច្បាប់អន្តរជាតិ?
* គម្រោងវិនិយោគ ចំនួន៣៧ ក្នុងទំហំទុន ២៤៦លានដុល្លារ ត្រូវបានចុះបញ្ជីក្នុងខែតុលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កីឡាមិនមែនគ្រាន់តែជាសកម្មភាពប្រកួតប្រជែង ដើម្បីដណ្តើមមេដាយ ឬបំបែកកំណត់ត្រានោះទេ។ កីឡា គឺជាមធ្យោបាយដ៏សំខាន់ក្នុងការកសាងមនុស្សឱ្យមានសុខភាពល្អ កាយសម្បទារឹងមាំ, វិន័យ, ការទទួលខុសត្រូវ និងស្មារតីសហការជាក្រុម។ កីឡា ក៏ជាសាលារៀនសម្រាប់អប់រំមនុស្សឱ្យចេះគោរពច្បាប់ គោរពគូប្រកួត ទទួលស្គាល់លទ្ធផល និងក្រោកឈរឡើងវិញនៅពេលបរាជ័យ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការរៀបចំឱ្យមានការប្រកួតកីឡាជាតិ និងកីឡាជាតិជនពិការជាប្រចាំ ជាគំនិតផ្តួចផ្តើម ប្រកបដោយឆន្ទៈមោះមុត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ក្នុងគោលបំណងផ្តល់ឱកាសដល់កីឡាករ កីឡាការិនីមកពីរាជធានី ខេត្តទាំង២៥ បញ្ចេញសមត្ថភាព ទេពកោសល្យ ព្រមទាំងដុសខាត់ស្មារតី ឆន្ទៈ និងសាមគ្គីភាព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ព្រឹត្តិការណ៍នេះក៏ដើម្បី បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះតម្លៃដ៏វិសេសរបស់កីឡាករ កីឡាការិនី ជាពិសេសជំរុញការផ្លាស់ប្តូរឥរិយាបថសង្គមចំពោះជនមានពិការភាព សំដៅបង្កើតបរិយាកាសសង្គមកម្ពុជា ប្រកបដោយបរិយាប័ន្ន និងសុខដុម ដោយមិនទុកពលរដ្ឋណាម្នាក់ចោល។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សរីករាយ ដែលបានមកចូលរួមក្នុងពិធីបើកការប្រកួត កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ក្រោមបុព្វបទ «កីឡាដើម្បីឯកភាពជាតិ»។
* វិមានក្រឹមឡាំង៖ ក្រុមមន្ត្រីការទូត-យោធារុស្ស៉ី នឹងចូលរួមក្នុងកិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិក និងអ៊ុយក្រែន
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣
* គ.ប.ឆ.ប. បង្ហាញលទ្ធផលនៃកិច្ចប្រជុំផ្តល់បច្ចុប្បន្នភាពលើការប្រយុទ្ធប្រឆាំងបទល្មើស Online Scams ជូនដល់អង្គទូតបរទេស និងតំណាងអង្គការអន្តរជាតិប្រចាំកម្ពុជា
* ប្រធានាធិបតី ដូណាល់ ត្រាំ ផ្លាស់ប្តូរប្រធានខុទ្ទកាល័យសេតវិមាន បន្ទាប់ពីបរាជ័យក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ក្រសួងមុខងារសាធារណៈ៖ ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែង សម្រេចបាន២៦ក្រសួង-ស្ថាប័ន
* សហរដ្ឋអាមេរិក រាយការណ៍ករណីជំងឺកញ្ជ្រឹលច្រើនបំផុត គិតក្នុងរយៈពេល៣៥ឆ្នាំ
* មនុស្សជាង ៤០០ ០០០នាក់នៅអាល្លឺម៉ង់ ធ្វើការតវ៉ាទាមទារដំឡើងប្រាក់ឈ្នួល និងលក្ខខណ្ឌការងារប្រសើរជាងមុន
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

បទវិភាគ៖​ «កាលានុវត្តភាពចិន២.0»៖​ «ការច្នៃប្រឌិតថ្មីក្នុងទ្រង់ទ្រាយធំ» ផ្តល់​ជា​ចម្លើយ​ថាចិន​កំពុង​ចែករំលែក​កម្លាំងចលករនៃការច្នៃប្រឌិតថ្មី​ជា​មួយ​ពិភព​លោក

27-06-2026 16:53

(ប៉េកាំង)៖ នៅ​ថ្ងៃទី​២៥ ​ខែមិថុនា ​កិច្ចប្រជុំប្រចាំឆ្នាំលើកទី​១៧ ​របស់​បណ្តាអ្នកនាំមុខថ្មីនៃវេទិកា​សេដ្ឋ​កិច្ច​ពិភព​លោក​ (វេទិកាដាវ៉ូសរដូវក្តៅ) បានបិទបញ្ចប់នៅទីក្រុងដាលៀន។ ​វេទិកា​ដា​វ៉ូស​រដូវ​ក្តៅ​លើកនេះ​បានធ្វើឡើងក្រោមប្រធានបទ «ការច្នៃប្រឌិតថ្មីក្នុងទ្រង់ទ្រាយធំ» ដែល​បាន​ស្រូបទាញការចូលរួមពី​តំណាងគ្រប់មជ្ឈដ្ឋាននៅទូទាំងពិភពលោក​ចំនួន​​ជាង ​១៨០០ ​រូប។ ភ្ញៀវកិត្តិយសជាច្រើន​បាន​តាម​ដាន​យ៉ាង​ដិត​ដល់​ព្រម​ទាំង​កោតសរសើរ​ចំពោះ​សមិ​ទ្ធ​ផល​នៃ​ការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មីរបស់ចិន ​ហើយសម្គាល់ឃើញថា ​ការ​ច្នៃ​ប្រ​ឌិត​ថ្មី​និងការបើកទូលាយរបស់ចិន​បានក្លាយជាចំណុចគួរឱ្យកត់សម្គាល់​សម្រាប់​ពិភព​លោក​ទាំងមូល​ក្នុង​ការ​ឆ្លើយតបនឹងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល ​ហើយ​កាលា​នុវ​ត្ត​ភាព​ដ៏ធំធេង​នៃការធ្វើទំនើបកម្មតាមបែបផែនចិន​នឹងជំរុញថែមមួយកម្រិតទៀត​នូវ​ការ​ស្តារ​ឡើង​វិញ​នៃសេដ្ឋកិច្ចសកល​និង​ជំរុញកំណើនសកល​ប្រកបដោយ​បរិយាបន្ន។

បច្ចុប្បន្ននេះ ​ស្ថានការណ៍ភូមិសាស្ត្រនយោបាយ​មានភាពស្មុគ្រស្មាញ ​ការ​ជំរុញ​កំណើន​សក​ល​ខ្វះ​កម្លាំងចលករថ្មី ​ហើយបច្ចេកវិទ្យាកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ ​លោក ​Li ​Qi​an​g ​នាយករដ្ឋមន្ត្រីចិន​បាន​លើកឡើងក្នុងពេលថ្លែងសុន្ទរកថា​នៅក្នុងពិធីបើក​វេទិកា​ថា ​ការ​អភិវឌ្ឍដែលជំរុញដោយការច្នៃប្រឌិតថ្មី​គឺជា​លេខសម្ងាត់គន្លឹះ​នៃ​ការដែល​សេដ្ឋកិច្ច​ចិន​មាន​និន្នាការដ៏ល្អប្រសើរក្នុងរយៈពេលយូរ​និង​ឆ្ពោះទៅមុខ បានកាន់តែយូរនិង​កាន់​តែ​រឹង​មាំ ​ហើយ​ប្រទេសចិន​បាន​ផ្តល់នូវ​ «ភាគលាភនៃនវានុវត្តន៍» កាន់តែច្រើន​សម្រាប់​ពិភព​លោក​ទាំង​មូល​តាមរយៈ​វឌ្ឍនភាពផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា​និង​ការធ្វើឱ្យល្អ​ប្រសើរ​ឡើង​នៃ​ឧស្សា​ហកម្ម។ ​ឆ្លង​តាមរយៈ​វេទិកាលើក​នេះ ​វា​បានបញ្ចេញសញ្ញាយ៉ាងច្បាស់ថា៖​ចិន​កំពុង​ចែករំលែក"កាលានុវត្តភាពចិន២.0"​ដែល​មាន​កម្លាំងចលករនៃការច្នៃប្រឌិតថ្មី​កាន់​តែ​ខ្លាំង​ក្លា​ជាមួយពិភពលោក។

លោក ​Mirek ​Dusek ​នាយកប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក​បានថ្លែង​នាពេលថ្មីៗ​កន្ល​ង​ទៅ​នេះ​ថា ​ចិនបានក្លាយជាប្រទេសខ្លាំងក្លាខាងការច្នៃប្រឌិតថ្មីសកល​ដែលទទួល​បាន​ការវិវឌ្ឍ​ដ៏លេចធ្លោ​ក្នុងវិស័យ «ច្នៃប្រឌិតថ្មីក្នុងទ្រង់ទ្រាយធំ» ​ក៏ដូចជាបង្ហាញពី​សមត្ថ​ភាព​ជំរុញ​ការអភិវឌ្ឍសេដ្ឋកិច្ចពិត​និងកំណែទម្រង់ឧស្សាហកម្ម​តាមរយៈការ​ប្រើ​ប្រាស់​បច្ចេ​ក​វិទ្យាថ្មី។ តើ​ភាពច្នៃប្រឌិតថ្មី​របស់ប្រទេសចិន មកពីណា? ​ពោលគឺ ​ប្រព័ន្ធឧស្សាហកម្មដ៏ពេញ​លេ​ញ ​ទីផ្សារដ៏ធំធេង​និង​ប្រព័ន្ធអេកូឡូស៊ី​នវានុវត្តន៍​ដ៏រស់រវើក​គឺជា​ទីបង្អែក​នៃ​ការ​ជំរុញ​ការ​ច្នៃ​ប្រឌិត​ថ្មី​ក្នុងទ្រង់ទ្រាយធំ​របស់ចិន។ ​

យោងតាម ​«របាយការណ៍ស្តីពីសន្ទស្សន៍​ច្នៃប្រឌិតថ្មី​សកល​ឆ្នាំ២០២៥​» បង្ហាញឱ្យឃើញថា ​ចំណាត់ថ្នាក់ទាំងស្រុង​របស់ប្រទេសចិន​បានឈរ​នៅ​លំដាប់​លេខ១០ ​ខាងមុខនៅលើពិភពលោកជាលើកដំបូង ​ហើយ​ចំនួន​ក្រុមច្នៃប្រឌិត​ថ្មី​ផ្នែក​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​កំពូល ​១០០ ​លើទូទាំងពិភពលោក​បានជាប់ចំណាត់​ថ្នាក់​ទី​មួយ​នៅ​ទូទាំង​ពិភពលោក​ក្នុងរយៈពេល ​៣ឆ្នាំជាប់ៗគ្នា​។ ​នៅឆ្នាំ​២០២៥ ​ចំនួន​សហ​គ្រា​ស​បញ្ញាសិប្បនិម្មិត​របស់​ប្រទេសចិនមានចំនួនលើសពី ​៦០០០ ​សហគ្រាស ​តាម​ការ​ប៉ាន់​ប្រ​មាណ ​ទំហំ​ឧស្សា​ហកម្មស្នូល​មានចំនួន​លើសពីប្រមាណ១,២​ទ្រីលានយាន់​ប្រាក់​ចិន។ បើ​និយាយចំពោះសហគ្រាស​នៃ​ប្រទេសនានា ​«កាលានុវត្តភាពចិន២.0» ​មានន័យថា ​ការ​ផ្តល់​កម្លាំងចលករ​តាមរយៈ​នវានុវត្តន៍​ដោយគ្រប់ជ្រុងជ្រោយ​និង​ឱកាសវិនិយោគ​ដែល​មាន​ផល​ចំណេញខ្ពស់។

បើ​និយាយចំពោះការអភិវឌ្ឍសកល ​«កាលានុវត្តភាពចិន២.0» ​មាន​ន័យ​ថា ​បច្ចេកទេសដ៏ជឿនលឿនដែល​កាន់តែអាចក្តាប់ជាប់បាន​និង​ការ​ចែករំលែក​សមិទ្ធ​ផល​ជា​មួយ​គ្នា​ដែល​កាន់តែផ្តល់ ផលប្រយោជន៍ជាទូទៅ។ ប៉ុន្មានថ្ងៃមុន ​រដ្ឋាភិបាល​ចិន​បាន​ប្រកាស​«ផែនការសកម្មភាព​សម្រាប់​ជំរុញ​ការ​ប្រើ​ប្រាស់​ទុន​បរទេស​ប្រកប​ដោយ​ស្ថិរភាព​និងធ្វើឱ្យប្រសើរឡើង​នូវ​រចនាសម្ព័ន្ធ​ទុន​វិនិ​យោគ​ពី​បរ​ទេស»​ដែលបាន​បំពេញបន្ថែម​នូវ​កម្លាំង​ចលករ​កាន់តែច្រើន​សម្រាប់​ការអភិវឌ្ឍ​របស់​ទុន​វិនិ​យោគពី​បរទេសនៅក្នុងប្រទេសចិន។ ​ពី​ខែ​មករា​ដល់​ខែឧសភា ​ឆ្នាំ២០២៦ ​សហ​គ្រាស​ទុន​វិនិយោគ​ពីបរទេសជិត​៤​ពាន់​សហគ្រាស​បានបន្ថែមការវិនិយោគនៅប្រទេសចិន​ដែល​បាន​បញ្ជាក់​យ៉ាងពេញលេញ​នូវ​កម្លាំងទាក់ទាញ​នៃ​ទីផ្សារចិន​និងប្រព័ន្ធអេកូឡូស៊ី​ខាង​នវា​នុ​វត្តន៍។

ដើរតែម្នាក់ឯងលឿន ​តែដើរជាមួយគ្នានឹងដើរកាន់តែឆ្ងាយ។ ​«ការច្នៃប្រឌិតថ្មីក្នុងទ្រង់​ទ្រា​យ​ធំ» បានក្លាយជា​ពាក្យពេញនិយម​ដែល​ពិគ្រោះពិភាក្សា​ក្នុង​វេទិកាដាវ៉ូសរដូវក្តៅ​ទីក្រុង​ដា​លៀន​ វា​មិន​ត្រឹម​តែ​បាន​ឆ្លុះបញ្ចាំងពី​ការទទួលស្គាល់ខ្ពស់​របស់​សហគមន៍អន្តរជាតិ​ចំ​ពោះ​ការអនុវត្ត​ជាក់​ស្តែង​នៃ​នវានុវត្តន៍​របស់ប្រទេសចិន​ប៉ុណ្ណោះទេ ​ប៉ុន្តែ​ថែមទាំង​ជា​ជម្រើស​រួម​របស់​ពិភព​លោក​ទាំងមូល​ក្នុង​ការ​​ស្វែងរក​កម្លាំងចលករថ្មី សម្រាប់ការអភិវឌ្ឍ​ផង​ដែរ។ ​ការពិតជាក់​ស្តែង​បានបញ្ជាក់យ៉ាងច្បាស់ថា ​អ្វី​ដែល​ការ​ច្នៃប្រឌិតថ្មី​របស់ចិន​បាន​នាំ​មក​ដល់​ពិភពលោក​មិនមែន​ជា​ផលប៉ះពាល់​ទេ ​តែ​គឺជា​កាលានុវត្តភាព៕

វិទ្យុមិត្តភាពកម្ពុជាចិន