* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យហ្លួងម៉ែ» មន្ទីរពេទ្យព្យាបាលជំងឺមហារីក
* ព្រីតថេន អាមេរិក និងហូឡង់ ព្រមានពីមេរោគស៊ើបការណ៍អ៉ីរ៉ង់ ដែលកំណត់គោលដៅលើសកម្មជន និងអ្នកកាសែត
* រុស្ស៉ី និងអ៊ុយក្រែន នៅតែបន្តវាយប្រហារលើរោងចក្រថាមពល បើទោះបីលោក ត្រាំ ថាមានការព្រមព្រៀងគ្នាក៏ដោយ
* WHO៖ ជំងឺអេបូឡានៅកុងហ្គោ ដែលបានសម្លាប់មនុស្សជាង ៣,៤០០នាក់ នៅតែបន្តរាលដាលយ៉ាងលឿន
* វិភាគអន្តរជាតិ៖ អារ៉ាប៊ីសាអូឌីតប្រឈមនឹងសេណារីយ៉ូដ៏អាក្រក់ ចំពោះមុខភាពសោះអង្គើយរបស់លោក ត្រាំ
* Fresh Exclusive: កម្ពុជាប្រើភាសាទន់ ថៃប្រើសម្តីខ្លាំងនៅថ្ងៃបើក UNCLOS៖ តើអ្នកណាមានប្រៀបក្នុងវេទិកាដែលវាស់ដោយច្បាប់ មិនមែនដោយសារសម្តី?
* មេស៊ីម៉ាក់កម្ពុជា៖ សំឡេងស្វែងរកយុត្តិធម៌ ពីអ្នករងគ្រោះដោយសារគ្រាប់បែកចង្កោមរបស់ថៃឈ្លានពាន !
* កិច្ចប្រជុំបិទទ្វាររវាងគណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជា ដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាមួយនឹងគណៈកម្មការផ្សះផ្សា UNCLOS និងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍បានបិទបញ្ចប់
* កម្ពុជាបដិសេធការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់ទីតាំងបេតិកភណ្ឌវប្បធម៌ សម្រាប់គោលបំណងយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជាមានបំណងចុះសន្ធិសញ្ញាជាមួយថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការផ្សះផ្សា និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រ
* ប្រមុខការទូតកម្ពុជា៖ ទំនាក់ទំនងរវាងកម្ពុជា-ថៃ កំពុងតែឆ្លងកាត់ដំណាក់កាលដ៏លំបាក, កម្ពុជាសង្ឃឹមថា គណៈកម្មការផ្សះផ្សា អាចជួយភាគីទាំងពីរបើកទំព័រថ្មីមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមក
* ប្រមុខការទូតកម្ពុជា  ពន្យល់ពីដើមហេតុដែលនាំឱ្យកម្ពុជាផ្តួចផ្តើមដំណើរការផ្សះផ្សា UNCLOS ជាមួយថៃ ដើម្បីផលប្រយោជន៍រួម និងសន្តិភាព
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

បារាំង ពិចារណាចាត់វិធានការ បន្ទាប់ពីប្រទេសប៊ូគីណាហ្វាសូ កាត់ផ្តាច់ទំនាក់ទំនង

27-06-2026 20:01

(ប៉ារីស)៖ ប្រទេសបារាំង បានឱ្យដឹងថា ខ្លួនកំពុងពិចារណាចាត់វិធានការតបវិញ បន្ទាប់ពីប្រទេសប៊ូគីណាហ្វាសូ បានកាត់ផ្តាច់ទំនាក់ទំនងការទូត។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២៧។

ប៊ូគីណាហ្វាសូ ថាទំនាក់ទំនងជាមួយបារាំងដែលជាអតីតប្រទេសអាណានិគមរបស់ខ្លួន គឺកាន់តែអាក្រក់ទៅៗអស់រយៈពេលជាច្រើនឆ្នាំមកនេះ​ ជុំវិញបញ្ហាសន្តិសុខ អធិបតេយ្យភាព និងការជ្រៀតជ្រែកពីបរទេស។

ក្រសួងការបរទេសបារាំងបានចេញសេចក្តីថ្លែងការណ៍ថា បារាំងមានការសោកស្តាយចំពោះការសម្រេចចិត្តដ៏អរិភាព និងគ្មានមូលដ្ឋានច្បាស់លាស់នេះ។ ក្រសួងបានជំរុញឱ្យជនជាតិបារាំងនៅប៊ូគីណាហ្វាសូ មានការប្រុងប្រយ័ត្នខ្ពស់។

គួរបញ្ជាក់ថា ប៊ូគីណាហ្វាសូ បាននិងកំពុងប្រយុទ្ធប្រឆាំងការបះបោរដោយក្រុម ISIS ដែលរីករាលដាលពីប្រទេសម៉ាលី ហើយបានសម្លាប់មនុស្សរាប់ពាន់នាក់ និងរាប់លាននាក់ផ្លាស់ទីលំនៅក្នុងតំបន់ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។

រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងប៊ូគីណាហ្វាសូ លោក Gilbert ⁠Ouedraogo និយាយថា ការសម្រេចចិត្តនេះចូលជាធរមានកាលពីថ្ងៃសុក្រ ហើយចោទប្រកាន់បារាំងថាបានគាំទ្របណ្តាញវិទ្ធង្សនា និងពួកភេរវករ ដែលជាការចោទប្រកាន់ត្រូវបានបារាំងបដិសេធកន្លងមក៕