* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យហ្លួងម៉ែ» មន្ទីរពេទ្យព្យាបាលជំងឺមហារីក
* ព្រីតថេន អាមេរិក និងហូឡង់ ព្រមានពីមេរោគស៊ើបការណ៍អ៉ីរ៉ង់ ដែលកំណត់គោលដៅលើសកម្មជន និងអ្នកកាសែត
* រុស្ស៉ី និងអ៊ុយក្រែន នៅតែបន្តវាយប្រហារលើរោងចក្រថាមពល បើទោះបីលោក ត្រាំ ថាមានការព្រមព្រៀងគ្នាក៏ដោយ
* WHO៖ ជំងឺអេបូឡានៅកុងហ្គោ ដែលបានសម្លាប់មនុស្សជាង ៣,៤០០នាក់ នៅតែបន្តរាលដាលយ៉ាងលឿន
* វិភាគអន្តរជាតិ៖ អារ៉ាប៊ីសាអូឌីតប្រឈមនឹងសេណារីយ៉ូដ៏អាក្រក់ ចំពោះមុខភាពសោះអង្គើយរបស់លោក ត្រាំ
* Fresh Exclusive: កម្ពុជាប្រើភាសាទន់ ថៃប្រើសម្តីខ្លាំងនៅថ្ងៃបើក UNCLOS៖ តើអ្នកណាមានប្រៀបក្នុងវេទិកាដែលវាស់ដោយច្បាប់ មិនមែនដោយសារសម្តី?
* មេស៊ីម៉ាក់កម្ពុជា៖ សំឡេងស្វែងរកយុត្តិធម៌ ពីអ្នករងគ្រោះដោយសារគ្រាប់បែកចង្កោមរបស់ថៃឈ្លានពាន !
* កិច្ចប្រជុំបិទទ្វាររវាងគណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជា ដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាមួយនឹងគណៈកម្មការផ្សះផ្សា UNCLOS និងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍បានបិទបញ្ចប់
* កម្ពុជាបដិសេធការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់ទីតាំងបេតិកភណ្ឌវប្បធម៌ សម្រាប់គោលបំណងយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជាមានបំណងចុះសន្ធិសញ្ញាជាមួយថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការផ្សះផ្សា និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រ
* ប្រមុខការទូតកម្ពុជា៖ ទំនាក់ទំនងរវាងកម្ពុជា-ថៃ កំពុងតែឆ្លងកាត់ដំណាក់កាលដ៏លំបាក, កម្ពុជាសង្ឃឹមថា គណៈកម្មការផ្សះផ្សា អាចជួយភាគីទាំងពីរបើកទំព័រថ្មីមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមក
* ប្រមុខការទូតកម្ពុជា  ពន្យល់ពីដើមហេតុដែលនាំឱ្យកម្ពុជាផ្តួចផ្តើមដំណើរការផ្សះផ្សា UNCLOS ជាមួយថៃ ដើម្បីផលប្រយោជន៍រួម និងសន្តិភាព
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

កប៉ាល់ដឹកប្រេងតាមច្រកសមុទ្រ Hormuz រងគ្រោះជាថ្មី ក្រោយការវាយប្រហារដាក់គ្នារវាងអាមេរិក និងអ៉ីរ៉ង់ អំឡុងពេលមាន MOU (Video inside)

27-06-2026 21:04

(មជ្ឈិមបូព៌ា)៖ ទីភ្នាក់ងារសន្តិសុខដែនសមុទ្ររបស់ចក្រភពអង់គ្លេស បានឱ្យដឹងថា នាវាដឹកប្រេងមួយគ្រឿងបានរាយការណ៍ពីការវាយប្រហារដោយគ្រាប់ផ្លោងនៅឯច្រកសមុទ្រ Hormuz នាថ្ងៃសៅរ៍នេះ បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៉ីរ៉ង់វាយប្រហារដាក់គ្នាទៅវិញទៅមក គិតចាប់តាំងពីការចុះហត្ថលេខាលើអនុស្សារណៈយោគយល់ (MOU)។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters​ នៅថ្ងៃសៅរ៍​ ទី២៧​ ខែមិថុនា​ ឆ្នាំ២០២៦។

ការវាយប្រហារនាថ្ងៃសៅរ៍លើកប៉ាល់ដឹកប្រេងនៅច្រកសមុទ្រ Hormuz កេីតមានឡើងបន្ទាប់ពីការវាយប្រហារលើកប៉ាល់ដឹកទំនិញកាលពីថ្ងៃព្រហស្បតិ៍​ បង្កជាភាពតានតឹង។ អ៉ីរ៉ង់បានអះអាងការគ្រប់គ្រងច្រកសមុទ្រ Hormuz ដែលទេីបនឹងបើកបានពីរសប្តាហ៍ចុងក្រោយ​ បន្ទាប់ពីមានការរំខានជាច្រើនខែ។

តាមទីភ្នាក់ងារសន្តិសុខដែនសមុទ្រ UKMTO របស់ចក្រភពអង់គ្លេស កប៉ាល់ដឹកប្រេងបានខូចខាតតួរបស់វា​ ហេីយក្រុមនាវិកទាំងអស់មានសុវត្ថិភាព។ មជ្ឈមណ្ឌលព័ត៌មានដែនសមុទ្ររួម ដែលដំណើរការដោយសម្ព័ន្ធកងទ័ពជើងទឹកដេីម្បីការពារការដឹកជញ្ជូន បានបង្កើនកម្រិតព្រមានអំពីគំរាមកំហែងសន្តិសុខ ក្រោយកេីតឧប្បត្តិហេតុថ្មីៗនេះ។

អ៉ីរ៉ង់ មិនបានធ្វើអត្ថាធិប្បាយដោយផ្ទាល់ ពាក់ព័ន្ធសេចក្តីរាយការណ៍នៃការវាយប្រហារកប៉ាល់នោះទេ ប៉ុន្តែទូរទស្សន៍រដ្ឋអ៉ីរ៉ង់ រាយការណ៍ថាកងកម្លាំងឆ្មាំបដិវត្តន៍បានបាញ់ព្រមានទៅកប៉ាល់ ដែលប៉ុនប៉ងឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលអ៉ីរ៉ង់មិនអនុញ្ញាត ហើយថាពេលនេះកំពុងជំរុញឱ្យនាវាផ្សេងទៀតស្វែងរកការអនុញ្ញាតពីអ៉ីរ៉ង់មុនពេលចង់ឆ្លងកាត់៕