* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យហ្លួងម៉ែ» មន្ទីរពេទ្យព្យាបាលជំងឺមហារីក
* ព្រីតថេន អាមេរិក និងហូឡង់ ព្រមានពីមេរោគស៊ើបការណ៍អ៉ីរ៉ង់ ដែលកំណត់គោលដៅលើសកម្មជន និងអ្នកកាសែត
* រុស្ស៉ី និងអ៊ុយក្រែន នៅតែបន្តវាយប្រហារលើរោងចក្រថាមពល បើទោះបីលោក ត្រាំ ថាមានការព្រមព្រៀងគ្នាក៏ដោយ
* WHO៖ ជំងឺអេបូឡានៅកុងហ្គោ ដែលបានសម្លាប់មនុស្សជាង ៣,៤០០នាក់ នៅតែបន្តរាលដាលយ៉ាងលឿន
* វិភាគអន្តរជាតិ៖ អារ៉ាប៊ីសាអូឌីតប្រឈមនឹងសេណារីយ៉ូដ៏អាក្រក់ ចំពោះមុខភាពសោះអង្គើយរបស់លោក ត្រាំ
* Fresh Exclusive: កម្ពុជាប្រើភាសាទន់ ថៃប្រើសម្តីខ្លាំងនៅថ្ងៃបើក UNCLOS៖ តើអ្នកណាមានប្រៀបក្នុងវេទិកាដែលវាស់ដោយច្បាប់ មិនមែនដោយសារសម្តី?
* មេស៊ីម៉ាក់កម្ពុជា៖ សំឡេងស្វែងរកយុត្តិធម៌ ពីអ្នករងគ្រោះដោយសារគ្រាប់បែកចង្កោមរបស់ថៃឈ្លានពាន !
* កិច្ចប្រជុំបិទទ្វាររវាងគណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជា ដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាមួយនឹងគណៈកម្មការផ្សះផ្សា UNCLOS និងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍បានបិទបញ្ចប់
* កម្ពុជាបដិសេធការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់ទីតាំងបេតិកភណ្ឌវប្បធម៌ សម្រាប់គោលបំណងយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជាមានបំណងចុះសន្ធិសញ្ញាជាមួយថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការផ្សះផ្សា និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រ
* ប្រមុខការទូតកម្ពុជា៖ ទំនាក់ទំនងរវាងកម្ពុជា-ថៃ កំពុងតែឆ្លងកាត់ដំណាក់កាលដ៏លំបាក, កម្ពុជាសង្ឃឹមថា គណៈកម្មការផ្សះផ្សា អាចជួយភាគីទាំងពីរបើកទំព័រថ្មីមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមក
* ប្រមុខការទូតកម្ពុជា  ពន្យល់ពីដើមហេតុដែលនាំឱ្យកម្ពុជាផ្តួចផ្តើមដំណើរការផ្សះផ្សា UNCLOS ជាមួយថៃ ដើម្បីផលប្រយោជន៍រួម និងសន្តិភាព
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ក្រុមហេសបូឡា បដិសេធកិច្ចព្រមព្រៀងក្របខណ្ឌរវាងអ៉ីស្រាអែល និងលីបង់ (Video inside)

27-06-2026 22:47

(បេរូត)៖ នាថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២៦ មេដឹកនាំក្រុមហេសបូឡា បានបដិសេធកិច្ចព្រមព្រៀងក្របខណ្ឌមួយរវាងអ៉ីស្រាអែល និងលីបង់ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក មួយថ្ងៃបន្ទាប់ការចុះហត្ថលេខា។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

នៅក្នុងសេចក្តីថ្លែងការណ៍ លោក Qassem ចាត់ទុកកិច្ចព្រមព្រៀងក្របខណ្ឌនោះជាមោឃៈ ហើយចោទប្រកាន់រដ្ឋាភិបាលលីបង់ថាបានធ្វើសម្បទានជាឯកតោភាគី និងធ្វើឱ្យខូចអធិបតេយ្យរបស់ប្រទេសលីបង់។

លោក Qassem បានរិះគន់ចំណុចភ្ជាប់ ការដកទ័ពរបស់អ៉ីស្រាអែល ទៅនឹងការរំសាយអាវុធរបស់ហេសបូឡា ដោយនិយាយថាវានឹងធ្វើឱ្យវត្តមានយោធាអ៉ីស្រាអែលក្លាយទៅជាស្របច្បាប់ និងហួសពីបន្ទាត់ក្រហម។ លោកបន្ថែមថា ហេសបូឡានឹងបន្តការតស៊ូប្រដាប់អាវុធរបស់ខ្លួន ហើយមិនចាកចេញទៅណាឡេីយ។

គួរបញ្ជាក់ថា ក្របខណ្ឌដែលបានព្រមព្រៀងគ្នាកាលពីថ្ងៃសុក្រ ផ្តល់នូវការដកអ៉ីស្រាអែលជាដំណាក់កាលចេញពីផ្នែកខ្លះនៃភាគខាងត្បូងលីបង់ រួមជាមួយការដាក់ពង្រាយកងទ័ពលីបង់។ ប៉ុន្តែកងកម្លាំងអ៉ីស្រាអែលនឹងត្រូវបានអនុញ្ញាតឱ្យស្ថិតនៅក្នុងតំបន់ ដែលអ៉ីស្រាអែលហៅថាតំបន់សន្តិសុខនៅលេីទឹកដីលីបង់​ សម្រាប់ពេលនេះដោយរង់ចាំការអនុវត្តបន្ថែមទៀត៕