* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យហ្លួងម៉ែ» មន្ទីរពេទ្យព្យាបាលជំងឺមហារីក
* ព្រីតថេន អាមេរិក និងហូឡង់ ព្រមានពីមេរោគស៊ើបការណ៍អ៉ីរ៉ង់ ដែលកំណត់គោលដៅលើសកម្មជន និងអ្នកកាសែត
* រុស្ស៉ី និងអ៊ុយក្រែន នៅតែបន្តវាយប្រហារលើរោងចក្រថាមពល បើទោះបីលោក ត្រាំ ថាមានការព្រមព្រៀងគ្នាក៏ដោយ
* WHO៖ ជំងឺអេបូឡានៅកុងហ្គោ ដែលបានសម្លាប់មនុស្សជាង ៣,៤០០នាក់ នៅតែបន្តរាលដាលយ៉ាងលឿន
* វិភាគអន្តរជាតិ៖ អារ៉ាប៊ីសាអូឌីតប្រឈមនឹងសេណារីយ៉ូដ៏អាក្រក់ ចំពោះមុខភាពសោះអង្គើយរបស់លោក ត្រាំ
* Fresh Exclusive: កម្ពុជាប្រើភាសាទន់ ថៃប្រើសម្តីខ្លាំងនៅថ្ងៃបើក UNCLOS៖ តើអ្នកណាមានប្រៀបក្នុងវេទិកាដែលវាស់ដោយច្បាប់ មិនមែនដោយសារសម្តី?
* មេស៊ីម៉ាក់កម្ពុជា៖ សំឡេងស្វែងរកយុត្តិធម៌ ពីអ្នករងគ្រោះដោយសារគ្រាប់បែកចង្កោមរបស់ថៃឈ្លានពាន !
* កិច្ចប្រជុំបិទទ្វាររវាងគណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជា ដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាមួយនឹងគណៈកម្មការផ្សះផ្សា UNCLOS និងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍បានបិទបញ្ចប់
* កម្ពុជាបដិសេធការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់ទីតាំងបេតិកភណ្ឌវប្បធម៌ សម្រាប់គោលបំណងយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជាមានបំណងចុះសន្ធិសញ្ញាជាមួយថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការផ្សះផ្សា និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រ
* ប្រមុខការទូតកម្ពុជា៖ ទំនាក់ទំនងរវាងកម្ពុជា-ថៃ កំពុងតែឆ្លងកាត់ដំណាក់កាលដ៏លំបាក, កម្ពុជាសង្ឃឹមថា គណៈកម្មការផ្សះផ្សា អាចជួយភាគីទាំងពីរបើកទំព័រថ្មីមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមក
* ប្រមុខការទូតកម្ពុជា  ពន្យល់ពីដើមហេតុដែលនាំឱ្យកម្ពុជាផ្តួចផ្តើមដំណើរការផ្សះផ្សា UNCLOS ជាមួយថៃ ដើម្បីផលប្រយោជន៍រួម និងសន្តិភាព
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

យោធាអាមេរិកបើកការវាយប្រហារថ្មីទៀតលើអ៉ីរ៉ង់ ខណៈលោក ត្រាំ គំរាមកម្ទេចឱ្យរលាយបាត់ពីផែនដី (Video inside)

28-06-2026 09:30

(វ៉ាស៉ីនតោន)៖ យោធាអាមេរិកបានឱ្យដឹងថា ខ្លួនបានបើកការវាយប្រហារថ្មីទៀតប្រឆាំងអ៉ីរ៉ង់ ប៉ុន្មានម៉ោងបន្ទាប់ពីកប៉ាល់ដឹកប្រេង១គ្រឿងទៀត បានរងការវាយប្រហារនៅច្រកសមុទ្រ Hormuz ខណៈវាគឺជាការកើនឡើងកម្តៅភាពតានតឹងយ៉ាងអាក្រក់បំផុតមួយ ចាប់តាំងពីភាគីទាំងពីរ ទើបតែបានចុះកិច្ចព្រមព្រៀងបឋមដើម្បីឆ្ពោះទៅរកសន្តិភាព កាលពី២សប្តាហ៍មុនប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី២៨ ខែមិថុនា ឆ្នាំ២០២៦។

យោធាអាមេរិកបាននិយាយថា ការវាយប្រហារថ្មីទៀតខាងលើនេះ គឺធ្វើឡើងបន្ទាប់ពីកប៉ាល់ប្រេង១គ្រឿងដោតទង់ជាតិប៉ាណាម៉ា បានរងការវាយប្រហារពីដ្រូនអ៉ីរ៉ង់ កាលពីថ្ងៃសៅរ៍។ រីឯប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហោះសារលើបណ្តាញសង្គមយ៉ាងដូច្នេះថា «វាអាចដល់ពេលមួយ ដែលយើងលែងអាច​ទទួលយកហេតុផលអ្វីទាំងអស់តទៅទៀត ហើយនឹងត្រូវបង្ខំឱ្យប្រើជម្រើសយោធាដើម្បីសម្រេចគោលដៅ ដែលកន្លងមកយើងបានចាប់ផ្តើមដោយជោគជ័យ។ ប្រសិនបើត្រូវដើរដល់ផ្លូវនោះមែន សាធារណរដ្ឋអ៉ីស្លាមអ៉ីរ៉ង់ នឹងលែងមានវត្តមានទៀតហើយ»។

គួរបញ្ជាក់ថា ការវាយប្រហារកប៉ាល់ដឹកប្រេងកាលពីថ្ងៃសៅរ៍ គឺកើតមានឡើងក្រោយកប៉ាល់ដឹកទំនិញ១គ្រឿង ក៏បានរងការវាយប្រហារកាលពីថ្ងៃព្រហស្បតិ៍ ដែលបានដុតបញ្ឆេះការផ្ទុះកម្តៅភាពតានតឹងថ្មីចុងក្រោយបង្អស់នេះ។ អ៉ីរ៉ង់និងអាមេរិក បានចោទគ្នាទៅវិញទៅមកអំពីការបំពានកិច្ចព្រមព្រៀងបឋម ដោយ​ទីក្រុងតេហេរ៉ង់ បានបន្ទោសទីក្រុងវ៉ាស៉ីនតោនជាពិសេស ជុំវិញការសន្យាបញ្ឈប់សង្រ្គាមរបស់អ៉ីស្រាអែលនៅលីបង់។

អ៉ីស្រាអែលនិងលីបង់ បានយល់ព្រមម្តងហើយម្តងទៀតចំពោះបទឈប់បាញ់ ដែលសម្របសម្រួលដោយអាមេរិក ខណៈការព្រមព្រៀងថ្មីចុងក្រោយបំផុត គឺកាលពីថ្ងៃសុក្រសប្តាហ៍នេះ ប៉ុន្តែការអនុវត្តជាក់ស្តែងហាក់ពុំមានប្រសិទ្ធនោះទេ ដ្បិតអ៉ីស្រាអែលបន្តទទូចថា នឹងមិនដកកងទ័ពចេញពីទឹកដីដែលខ្លួនកាន់កាប់ដាច់ខាត ហើយក្រុមហេសបូឡា បានបន្តច្រានចោលការអំពាវនាវឱ្យខ្លួនរំសាយអាវុធ ដរាបណាកងទ័ពអ៉ីស្រាអែល នៅតែស្ថិតលើទឹកដីលីបង់៕