* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យហ្លួងម៉ែ» មន្ទីរពេទ្យព្យាបាលជំងឺមហារីក
* ព្រីតថេន អាមេរិក និងហូឡង់ ព្រមានពីមេរោគស៊ើបការណ៍អ៉ីរ៉ង់ ដែលកំណត់គោលដៅលើសកម្មជន និងអ្នកកាសែត
* រុស្ស៉ី និងអ៊ុយក្រែន នៅតែបន្តវាយប្រហារលើរោងចក្រថាមពល បើទោះបីលោក ត្រាំ ថាមានការព្រមព្រៀងគ្នាក៏ដោយ
* WHO៖ ជំងឺអេបូឡានៅកុងហ្គោ ដែលបានសម្លាប់មនុស្សជាង ៣,៤០០នាក់ នៅតែបន្តរាលដាលយ៉ាងលឿន
* វិភាគអន្តរជាតិ៖ អារ៉ាប៊ីសាអូឌីតប្រឈមនឹងសេណារីយ៉ូដ៏អាក្រក់ ចំពោះមុខភាពសោះអង្គើយរបស់លោក ត្រាំ
* Fresh Exclusive: កម្ពុជាប្រើភាសាទន់ ថៃប្រើសម្តីខ្លាំងនៅថ្ងៃបើក UNCLOS៖ តើអ្នកណាមានប្រៀបក្នុងវេទិកាដែលវាស់ដោយច្បាប់ មិនមែនដោយសារសម្តី?
* មេស៊ីម៉ាក់កម្ពុជា៖ សំឡេងស្វែងរកយុត្តិធម៌ ពីអ្នករងគ្រោះដោយសារគ្រាប់បែកចង្កោមរបស់ថៃឈ្លានពាន !
* កិច្ចប្រជុំបិទទ្វាររវាងគណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជា ដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាមួយនឹងគណៈកម្មការផ្សះផ្សា UNCLOS និងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍បានបិទបញ្ចប់
* កម្ពុជាបដិសេធការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់ទីតាំងបេតិកភណ្ឌវប្បធម៌ សម្រាប់គោលបំណងយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជាមានបំណងចុះសន្ធិសញ្ញាជាមួយថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការផ្សះផ្សា និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រ
* ប្រមុខការទូតកម្ពុជា៖ ទំនាក់ទំនងរវាងកម្ពុជា-ថៃ កំពុងតែឆ្លងកាត់ដំណាក់កាលដ៏លំបាក, កម្ពុជាសង្ឃឹមថា គណៈកម្មការផ្សះផ្សា អាចជួយភាគីទាំងពីរបើកទំព័រថ្មីមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមក
* ប្រមុខការទូតកម្ពុជា  ពន្យល់ពីដើមហេតុដែលនាំឱ្យកម្ពុជាផ្តួចផ្តើមដំណើរការផ្សះផ្សា UNCLOS ជាមួយថៃ ដើម្បីផលប្រយោជន៍រួម និងសន្តិភាព
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

អ៉ីរ៉ង់វាយប្រហារគោលដៅនៅកូវ៉ែតនិងបារ៉ែន ជាការសងសឹកអាមេរិក (Video inside)

28-06-2026 10:59

(តេហេរ៉ង់)៖ នៅថ្ងៃអាទិត្យ ទី២៨ ខែមិថុនា ឆ្នាំ២០២៦ កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC បាននិយាយថា ខ្លួនបានបើកការវាយប្រហារប្រឆាំងគោលដៅនៅក្នុង​ប្រទេសកូវ៉ែតនិងបារ៉ែន ជាការសងសឹកសម្រាប់ការវាយប្រហាររបស់អាមេរិកមកលើទឹកដីប្រទេសអ៉ីរ៉ង់ ហើយបានព្រមានថា បើអាមេរិកនៅតែបន្តសកម្មភាពបែបនេះ ទីក្រុងតេហេរ៉ង់នឹងឆ្លើយតបកាន់តែធ្ងន់ថែមទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

IRGC បានអះអាងថា គោលដៅសំខាន់ៗចំនួន៨របស់អាមេរិក ត្រូវបានកម្ទេចនៅមូលដ្ឋានយោធា Ali al-Salem ក្នុងប្រទេសកូវ៉ែត និងនៅមូលដ្ឋានរបស់កងអង្គភាព Fifth Fleet នៃយោធាជើងទឹកអាមេរិក ក្នុងទីក្រុងកំពង់ផែ Salman នៃប្រទេសបារ៉ែន។ IRGC បានព្រមានថា ការវាយប្រហារបំពានណាមួយរបស់សត្រូវ ទោះក្រោមលេសអ្វី ហើយសូម្បីតែប្រឆាំងគោលដៅមិនសូវសំខាន់ក៏ដោយ នឹងត្រូវទទួលរងការឆ្លើយតបយ៉ាងចាស់ដៃបំផុត ត្រឡប់ទៅវិញ។

គួរបញ្ជាក់ថា ​ទីក្រុងតេហេរ៉ង់និងទីក្រុងវ៉ាស៉ីនតោន ទើបតែបានឈានដល់កិច្ចព្រមព្រៀងបឋម កាលពីពាក់កណ្តាលខែមិថុនានេះ ដែលសំដៅឆ្ពោះទៅរក​ការបិទបញ្ចប់ជាអចិន្រ្តៃយ៍ នៃសង្រ្គាមដែលបានចាប់ផ្តើមកាលពីចុងខែកុម្ភៈ។ យោធាអាមេរិក បានបន្តវាយប្រហារអ៉ីរ៉ង់២ថ្ងៃជាប់គ្នា កាលពីថ្ងៃសៅរ៍ ដោយពួកគេ​បានអះអាងថា វាគឺជាការឆ្លើយតបសម្រាប់ការវាយប្រហាររបស់អ៉ីរ៉ង់ លើកប៉ាល់ពាណិជ្ជកម្មនៅច្រកសមុទ្រ Hormuz ក្នុងសប្តាហ៍នេះ។ កាលពីថ្ងៃព្រហស្បតិ៍ IRGC បានព្រមានប្រឆាំងកប៉ាល់ដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រនោះ ដោយពុំមានការអនុញ្ញាតពីខ្លួន៕