* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យហ្លួងម៉ែ» មន្ទីរពេទ្យព្យាបាលជំងឺមហារីក
* ព្រីតថេន អាមេរិក និងហូឡង់ ព្រមានពីមេរោគស៊ើបការណ៍អ៉ីរ៉ង់ ដែលកំណត់គោលដៅលើសកម្មជន និងអ្នកកាសែត
* រុស្ស៉ី និងអ៊ុយក្រែន នៅតែបន្តវាយប្រហារលើរោងចក្រថាមពល បើទោះបីលោក ត្រាំ ថាមានការព្រមព្រៀងគ្នាក៏ដោយ
* WHO៖ ជំងឺអេបូឡានៅកុងហ្គោ ដែលបានសម្លាប់មនុស្សជាង ៣,៤០០នាក់ នៅតែបន្តរាលដាលយ៉ាងលឿន
* វិភាគអន្តរជាតិ៖ អារ៉ាប៊ីសាអូឌីតប្រឈមនឹងសេណារីយ៉ូដ៏អាក្រក់ ចំពោះមុខភាពសោះអង្គើយរបស់លោក ត្រាំ
* Fresh Exclusive: កម្ពុជាប្រើភាសាទន់ ថៃប្រើសម្តីខ្លាំងនៅថ្ងៃបើក UNCLOS៖ តើអ្នកណាមានប្រៀបក្នុងវេទិកាដែលវាស់ដោយច្បាប់ មិនមែនដោយសារសម្តី?
* មេស៊ីម៉ាក់កម្ពុជា៖ សំឡេងស្វែងរកយុត្តិធម៌ ពីអ្នករងគ្រោះដោយសារគ្រាប់បែកចង្កោមរបស់ថៃឈ្លានពាន !
* កិច្ចប្រជុំបិទទ្វាររវាងគណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជា ដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាមួយនឹងគណៈកម្មការផ្សះផ្សា UNCLOS និងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍បានបិទបញ្ចប់
* កម្ពុជាបដិសេធការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់ទីតាំងបេតិកភណ្ឌវប្បធម៌ សម្រាប់គោលបំណងយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជាមានបំណងចុះសន្ធិសញ្ញាជាមួយថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការផ្សះផ្សា និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រ
* ប្រមុខការទូតកម្ពុជា៖ ទំនាក់ទំនងរវាងកម្ពុជា-ថៃ កំពុងតែឆ្លងកាត់ដំណាក់កាលដ៏លំបាក, កម្ពុជាសង្ឃឹមថា គណៈកម្មការផ្សះផ្សា អាចជួយភាគីទាំងពីរបើកទំព័រថ្មីមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមក
* ប្រមុខការទូតកម្ពុជា  ពន្យល់ពីដើមហេតុដែលនាំឱ្យកម្ពុជាផ្តួចផ្តើមដំណើរការផ្សះផ្សា UNCLOS ជាមួយថៃ ដើម្បីផលប្រយោជន៍រួម និងសន្តិភាព
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា៖ តួលេខមនុស្សស្លាប់ បន្តកើនដល់លើស១៤០០នាក់ (Video inside)

28-06-2026 13:59

(ការ៉ាកាស)៖ គិតត្រឹមថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២៦ តួលេខមនុស្សស្លាប់ក្នុងគ្រោះមហន្តរាយរញ្ជួយដី ដែលបានវាយប្រហារប្រទេសវ៉េណេស៊ុយអេឡា ក្នុងសប្តាហ៍នេះ បានបន្តកើនឡើងលើស១៤០០នាក់ហើយ ស្របពេលដែលក្រុមជួយសង្រ្គោះពីបរទេស បានមកដល់ជាបន្តបន្ទាប់ ហើយប្រតិបត្តិការរុករកកំពុងបន្តប្រព្រឹត្តទៅភសកម្ម ដើម្បីតាមស្វែងរកអ្នកអាចនៅរស់រានមានជីវិត តាមតំបន់ដែលរងគ្រោះខ្លាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

អាជ្ញាធរវ៉េណេស៊ុយអេឡា បាននិយាយថា ភ្នាក់ងារជួយសង្រ្គោះបរទេសសរុបច្រើនជាង១៦០០នាក់ បានមកដល់ ខណៈក្រុមបន្ថែមទៀត កំពុងតែធ្វើដំណើរមក ហើយពួកគេកំពុងចេញធ្វើប្រតិបត្តិការ នៅពាសពេញរដ្ឋ La Guairá ព្រមទាំងនៅរដ្ឋធានីការ៉ាកាស ជាទីដែលសមាជិកគ្រួសារ និងក្រុមអ្នកស្ម័គ្រចិត្តប៉ុន្មានថ្ងៃមកនេះបានខិតខំ​ទាញអ្នកនៅរស់ក៏ដូចជាសាកសព ពីក្រោមគំនរអគារដួលរលំ ចាប់តាំងពីគ្រោះរញ្ជួយដីកើតឡើងកាលពីថ្ងៃពុធ។

គួរបញ្ជាក់ថា ស្របពេលរដ្ឋបាលភិបាលវ៉េណេស៊ុយអេឡាផ្ទាល់ បានអះអាងថា មនុស្សត្រឹមខ្ទង់រយនាក់កំពុងបាត់ខ្លួន ឬជាប់ក្រោមគំនរបាក់បែក មនុស្សសរុបលើស​៥៥ ០០០នាក់ ត្រូវបានចុះឈ្មោះជាអ្នកបាត់ខ្លួន នៅលើវែបសាយមួយដែលជំរុញដោយគណបក្សប្រឆាំងនៅវ៉េណេស៊ុយអេឡា។ ទីភ្នាក់ងារឃ្លាំមើលគ្រោះរញ្ជួយដី​របស់សហរដ្ឋអាមេរិក USGS បានប៉ាន់ប្រមាណថា ចំនួនមនុស្សស្លាប់លើស១០ ០០០នាក់ គឺអាចទៅរួច ពីគ្រោះរញ្ជួយភ្លោះដែលមានកម្រិត៧,២រ៉ិចទ័រ និង៧,៥រ៉ិចទ័រ ខណៈបើដូច្នោះមែន វានឹងក្លាយជាគ្រោះរញ្ជួយដីដ៏ប្រល័យបំផុតនៅតំបន់អាមេរិកឡាទីន សម្រាប់រយៈពេលមួយសតវត្សរ៍ចុងក្រោយមកនេះ៕