* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យហ្លួងម៉ែ» មន្ទីរពេទ្យព្យាបាលជំងឺមហារីក
* ព្រីតថេន អាមេរិក និងហូឡង់ ព្រមានពីមេរោគស៊ើបការណ៍អ៉ីរ៉ង់ ដែលកំណត់គោលដៅលើសកម្មជន និងអ្នកកាសែត
* រុស្ស៉ី និងអ៊ុយក្រែន នៅតែបន្តវាយប្រហារលើរោងចក្រថាមពល បើទោះបីលោក ត្រាំ ថាមានការព្រមព្រៀងគ្នាក៏ដោយ
* WHO៖ ជំងឺអេបូឡានៅកុងហ្គោ ដែលបានសម្លាប់មនុស្សជាង ៣,៤០០នាក់ នៅតែបន្តរាលដាលយ៉ាងលឿន
* វិភាគអន្តរជាតិ៖ អារ៉ាប៊ីសាអូឌីតប្រឈមនឹងសេណារីយ៉ូដ៏អាក្រក់ ចំពោះមុខភាពសោះអង្គើយរបស់លោក ត្រាំ
* Fresh Exclusive: កម្ពុជាប្រើភាសាទន់ ថៃប្រើសម្តីខ្លាំងនៅថ្ងៃបើក UNCLOS៖ តើអ្នកណាមានប្រៀបក្នុងវេទិកាដែលវាស់ដោយច្បាប់ មិនមែនដោយសារសម្តី?
* មេស៊ីម៉ាក់កម្ពុជា៖ សំឡេងស្វែងរកយុត្តិធម៌ ពីអ្នករងគ្រោះដោយសារគ្រាប់បែកចង្កោមរបស់ថៃឈ្លានពាន !
* កិច្ចប្រជុំបិទទ្វាររវាងគណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជា ដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាមួយនឹងគណៈកម្មការផ្សះផ្សា UNCLOS និងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍បានបិទបញ្ចប់
* កម្ពុជាបដិសេធការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់ទីតាំងបេតិកភណ្ឌវប្បធម៌ សម្រាប់គោលបំណងយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជាមានបំណងចុះសន្ធិសញ្ញាជាមួយថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការផ្សះផ្សា និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រ
* ប្រមុខការទូតកម្ពុជា៖ ទំនាក់ទំនងរវាងកម្ពុជា-ថៃ កំពុងតែឆ្លងកាត់ដំណាក់កាលដ៏លំបាក, កម្ពុជាសង្ឃឹមថា គណៈកម្មការផ្សះផ្សា អាចជួយភាគីទាំងពីរបើកទំព័រថ្មីមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមក
* ប្រមុខការទូតកម្ពុជា  ពន្យល់ពីដើមហេតុដែលនាំឱ្យកម្ពុជាផ្តួចផ្តើមដំណើរការផ្សះផ្សា UNCLOS ជាមួយថៃ ដើម្បីផលប្រយោជន៍រួម និងសន្តិភាព
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

គ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្ររបស់ក្រុមហ៊ុនប្រេងអារ៉ាប៊ីសាអូឌីត Aramco សម្លាប់មនុស្ស ១៤នាក់

28-06-2026 19:37

(រ៉ាយយ៉ាដ)៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋអារ៉ាប៊ីសាអូឌីត បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ឧទ្ធម្ភាគចក្រមួយគ្រឿងដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនប្រេងខ្នាតយក្ស Aramco បានធ្លាក់នៅក្នុងតំបន់ រ៉ាស តានូរ៉ា (Ras Tanura) នៅតាមបណ្តោយឆ្នេរភាគខាងកើត ភាគខាងលិចច្រកសមុទ្រហ័រមូស ដែលបណ្តាលឱ្យជនជាតិអារ៉ាប៊ីសាអូឌីតចំនួន ១៤នាក់បាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

គួររំលឹកថា កាលពីថ្ងៃសុក្រកន្លងទៅ ក្រុមហ៊ុន Aramco ទើបតែបានចាប់ផ្តើមដំណើរការផ្ទុកប្រេងឆៅនៅចំណត Ras Tanura ឡើងវិញ បន្ទាប់ពីប្រតិបត្តិការនៅទីនោះត្រូវបានផ្អាកអស់រយៈពេលជិត ៤ខែមកហើយ។ យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ អាជ្ញាធរពាក់ព័ន្ធកំពុងសហការគ្នាដើម្បីបើកការស៊ើបអង្កេត ស្វែងរកមូលហេតុពិតប្រាកដដែលបង្កឱ្យមានការធ្លាក់ឧទ្ធម្ភាគចក្រនេះ។

បច្ចុប្បន្ន ប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាអ្នកនាំចេញប្រេងដ៏ធំបំផុតរបស់ពិភពលោក កំពុងប្រញាប់ប្រញាល់បង្កើនសកម្មភាពដឹកជញ្ជូនប្រេងរបស់ខ្លួន ខណៈដែលបណ្តាប្រទេសផលិតប្រេងនៅមជ្ឈិមបូព៌ា ក៏កំពុងបង្កើនទិន្នផល និងការនាំចេញផងដែរ ដើម្បីត្រៀមខ្លួនទទួលយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្ន ដើម្បីបញ្ចប់សង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់៕