* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យហ្លួងម៉ែ» មន្ទីរពេទ្យព្យាបាលជំងឺមហារីក
* ព្រីតថេន អាមេរិក និងហូឡង់ ព្រមានពីមេរោគស៊ើបការណ៍អ៉ីរ៉ង់ ដែលកំណត់គោលដៅលើសកម្មជន និងអ្នកកាសែត
* រុស្ស៉ី និងអ៊ុយក្រែន នៅតែបន្តវាយប្រហារលើរោងចក្រថាមពល បើទោះបីលោក ត្រាំ ថាមានការព្រមព្រៀងគ្នាក៏ដោយ
* WHO៖ ជំងឺអេបូឡានៅកុងហ្គោ ដែលបានសម្លាប់មនុស្សជាង ៣,៤០០នាក់ នៅតែបន្តរាលដាលយ៉ាងលឿន
* វិភាគអន្តរជាតិ៖ អារ៉ាប៊ីសាអូឌីតប្រឈមនឹងសេណារីយ៉ូដ៏អាក្រក់ ចំពោះមុខភាពសោះអង្គើយរបស់លោក ត្រាំ
* Fresh Exclusive: កម្ពុជាប្រើភាសាទន់ ថៃប្រើសម្តីខ្លាំងនៅថ្ងៃបើក UNCLOS៖ តើអ្នកណាមានប្រៀបក្នុងវេទិកាដែលវាស់ដោយច្បាប់ មិនមែនដោយសារសម្តី?
* មេស៊ីម៉ាក់កម្ពុជា៖ សំឡេងស្វែងរកយុត្តិធម៌ ពីអ្នករងគ្រោះដោយសារគ្រាប់បែកចង្កោមរបស់ថៃឈ្លានពាន !
* កិច្ចប្រជុំបិទទ្វាររវាងគណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជា ដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាមួយនឹងគណៈកម្មការផ្សះផ្សា UNCLOS និងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍បានបិទបញ្ចប់
* កម្ពុជាបដិសេធការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់ទីតាំងបេតិកភណ្ឌវប្បធម៌ សម្រាប់គោលបំណងយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជាមានបំណងចុះសន្ធិសញ្ញាជាមួយថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការផ្សះផ្សា និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រ
* ប្រមុខការទូតកម្ពុជា៖ ទំនាក់ទំនងរវាងកម្ពុជា-ថៃ កំពុងតែឆ្លងកាត់ដំណាក់កាលដ៏លំបាក, កម្ពុជាសង្ឃឹមថា គណៈកម្មការផ្សះផ្សា អាចជួយភាគីទាំងពីរបើកទំព័រថ្មីមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមក
* ប្រមុខការទូតកម្ពុជា  ពន្យល់ពីដើមហេតុដែលនាំឱ្យកម្ពុជាផ្តួចផ្តើមដំណើរការផ្សះផ្សា UNCLOS ជាមួយថៃ ដើម្បីផលប្រយោជន៍រួម និងសន្តិភាព
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

គ្រោះរញ្ជួយដីកម្រិត ៤,១រ៉ិចទ័រ វាយប្រហារភាគខាងត្បូងប្រទេសព័រទុយហ្គាល់

28-06-2026 19:58

(លីសបោន)៖ វិទ្យាស្ថានសមុទ្រ និងបរិយាកាសព័រទុយហ្គាល់ (IPMA) បានឱ្យដឹងថា នៅថ្ងៃអាទិត្យនេះ គ្រោះរញ្ជួយដីកម្រិត ៤,១រ៉ិចទ័រ បានវាយប្រហារលើតំបន់ទេសចរណ៍ Algarve ភាគខាងត្បូងប្រទេសព័រទុយហ្គាល់ ប៉ុន្តែហាក់ដូចជាមិនបង្កឱ្យមានមនុស្សរងរបួស ឬការខូចខាតទ្រព្យសម្បត្តិអ្វីឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

IPMA បានបញ្ជាក់ថា គ្រោះរញ្ជួយដីនេះបានកើតឡើងនៅវេលាម៉ោង ៧:៥៩នាទីព្រឹក (ម៉ោងក្នុងតំបន់)​​ ដោយមានចំណុចកណ្តាលស្ថិតក្នុងមហាសមុទ្រអាត្លង់ទិក ចម្ងាយប្រមាណ ៧០គីឡូម៉ែត្រពីតំបន់ Cape St. Vincent។

គួរបញ្ជាក់ថា​ ប្រទេសព័រទុយហ្គាល់ធ្លាប់ឆ្លងកាត់ប្រវត្តិសាស្រ្តដ៏ជូរចត់ ដោយកាលពីឆ្នាំ១៧៥៥ គ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិ បានសម្លាប់មនុស្សចន្លោះពី ៣០,០០០ ទៅ ៤០,០០០នាក់ ដែលជាព្រឹត្តិការណ៍រញ្ជួយដីដ៏សាហាវបំផុតក្នុងប្រវត្តិសាស្ត្រអឺរ៉ុប។ ចាប់តាំងពីពេលនោះមក តំបន់នេះកាលពីឆ្នាំ១៩៦៩​ ក៏ធ្លាប់មានគ្រោះរញ្ជួយដីកម្រិត ៧,៩រ៉ិចទ័រ ដែលបានសម្លាប់មនុស្ស ១៣នាក់ផងដែរ៕