* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យហ្លួងម៉ែ» មន្ទីរពេទ្យព្យាបាលជំងឺមហារីក
* ព្រីតថេន អាមេរិក និងហូឡង់ ព្រមានពីមេរោគស៊ើបការណ៍អ៉ីរ៉ង់ ដែលកំណត់គោលដៅលើសកម្មជន និងអ្នកកាសែត
* រុស្ស៉ី និងអ៊ុយក្រែន នៅតែបន្តវាយប្រហារលើរោងចក្រថាមពល បើទោះបីលោក ត្រាំ ថាមានការព្រមព្រៀងគ្នាក៏ដោយ
* WHO៖ ជំងឺអេបូឡានៅកុងហ្គោ ដែលបានសម្លាប់មនុស្សជាង ៣,៤០០នាក់ នៅតែបន្តរាលដាលយ៉ាងលឿន
* វិភាគអន្តរជាតិ៖ អារ៉ាប៊ីសាអូឌីតប្រឈមនឹងសេណារីយ៉ូដ៏អាក្រក់ ចំពោះមុខភាពសោះអង្គើយរបស់លោក ត្រាំ
* Fresh Exclusive: កម្ពុជាប្រើភាសាទន់ ថៃប្រើសម្តីខ្លាំងនៅថ្ងៃបើក UNCLOS៖ តើអ្នកណាមានប្រៀបក្នុងវេទិកាដែលវាស់ដោយច្បាប់ មិនមែនដោយសារសម្តី?
* មេស៊ីម៉ាក់កម្ពុជា៖ សំឡេងស្វែងរកយុត្តិធម៌ ពីអ្នករងគ្រោះដោយសារគ្រាប់បែកចង្កោមរបស់ថៃឈ្លានពាន !
* កិច្ចប្រជុំបិទទ្វាររវាងគណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជា ដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាមួយនឹងគណៈកម្មការផ្សះផ្សា UNCLOS និងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍បានបិទបញ្ចប់
* កម្ពុជាបដិសេធការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់ទីតាំងបេតិកភណ្ឌវប្បធម៌ សម្រាប់គោលបំណងយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជាមានបំណងចុះសន្ធិសញ្ញាជាមួយថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការផ្សះផ្សា និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រ
* ប្រមុខការទូតកម្ពុជា៖ ទំនាក់ទំនងរវាងកម្ពុជា-ថៃ កំពុងតែឆ្លងកាត់ដំណាក់កាលដ៏លំបាក, កម្ពុជាសង្ឃឹមថា គណៈកម្មការផ្សះផ្សា អាចជួយភាគីទាំងពីរបើកទំព័រថ្មីមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមក
* ប្រមុខការទូតកម្ពុជា  ពន្យល់ពីដើមហេតុដែលនាំឱ្យកម្ពុជាផ្តួចផ្តើមដំណើរការផ្សះផ្សា UNCLOS ជាមួយថៃ ដើម្បីផលប្រយោជន៍រួម និងសន្តិភាព
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ការវាយប្រហារលើមូលដ្ឋានយោធានៅទីក្រុងការ៉ាជី សម្លាប់កងកម្លាំងប៉ាគីស្ថាន ៣នាក់ (Video inside)

28-06-2026 21:13

(ការ៉ាជី)៖ យោធាប៉ាគីស្ថានបានប្រកាសកាលពីថ្ងៃសៅរ៍ថា ការវាយប្រហារដោយគ្រាប់បែក និងការបាញ់ប្រហារទៅលើទីស្នាក់ការកងកម្លាំង Rangers ក្នុងទីក្រុងការ៉ាជី (Karachi) បានបណ្តាលឱ្យកងកម្លាំងប៉ាគីស្ថានចំនួន ៣នាក់ស្លាប់ និង ៤នាក់រងរបួស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្រុមសកម្មប្រយុទ្ធ Jamaat-ul-Ahrar ដែលជាសាខារបស់ក្រុមតាលីបង់ប៉ាគីស្ថាន បានបំផ្ទុះគ្រាប់បែកនៅច្រកចូលជំរំ រួចបើកការបាញ់ប្រហារទៅលើកងកម្លាំង។ យោធាបានបញ្ជាក់ថា ក្នុងការប៉ះទង្គិចគ្នាប្រមាណ ១៥នាទីនោះ ក្រុមសកម្មប្រយុទ្ធ ៣នាក់ត្រូវបានសម្លាប់ ខណៈម្នាក់ទៀតជាជនជាតិអាហ្វហ្គានីស្ថានត្រូវបានចាប់ខ្លួន។ យោធាបានសង្កត់ធ្ងន់ថា ប៉ាគីស្ថាននឹងចាត់វិធានការសងសឹកយ៉ាងចាស់ដៃចំពោះអ្នកនៅពីក្រោយអំពើនេះ។

ការវាយប្រហារនេះ អាចនឹងដុតបញ្ឆេះជម្លោះជាថ្មីរវាងប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន ដោយទីក្រុងអ៊ីស្លាម៉ាបាដ អាចនឹងបើកការវាយប្រហារតាមអាកាសឆ្លងដែនបន្ថែមទៀត។ កន្លងមក ប៉ាគីស្ថានតែងតែចោទប្រកាន់ទីក្រុងកាប៊ុល ថាបានផ្តល់ជម្រកដល់ក្រុមសកម្មប្រយុទ្ធ ដែលរដ្ឋាភិបាលតាលីបង់អាហ្វហ្គានីស្ថានតែងតែបដិសេធ។

គួរបញ្ជាក់ថា នេះគឺជាការវាយប្រហារដ៏ធំបំផុតនៅក្នុងទីក្រុងការ៉ាជី ចាប់តាំងពីករណីបំផ្ទុះគ្រាប់បែកសម្លាប់ជនជាតិចិន ២នាក់ កាលពីចុងឆ្នាំ២០២៤ មកម្ល៉េះ ខណៈដែលអំពើហិង្សានៅទីក្រុងធំៗកម្រនឹងកើតមានខ្លាំងណាស់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕