* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យហ្លួងម៉ែ» មន្ទីរពេទ្យព្យាបាលជំងឺមហារីក
* ព្រីតថេន អាមេរិក និងហូឡង់ ព្រមានពីមេរោគស៊ើបការណ៍អ៉ីរ៉ង់ ដែលកំណត់គោលដៅលើសកម្មជន និងអ្នកកាសែត
* រុស្ស៉ី និងអ៊ុយក្រែន នៅតែបន្តវាយប្រហារលើរោងចក្រថាមពល បើទោះបីលោក ត្រាំ ថាមានការព្រមព្រៀងគ្នាក៏ដោយ
* WHO៖ ជំងឺអេបូឡានៅកុងហ្គោ ដែលបានសម្លាប់មនុស្សជាង ៣,៤០០នាក់ នៅតែបន្តរាលដាលយ៉ាងលឿន
* វិភាគអន្តរជាតិ៖ អារ៉ាប៊ីសាអូឌីតប្រឈមនឹងសេណារីយ៉ូដ៏អាក្រក់ ចំពោះមុខភាពសោះអង្គើយរបស់លោក ត្រាំ
* Fresh Exclusive: កម្ពុជាប្រើភាសាទន់ ថៃប្រើសម្តីខ្លាំងនៅថ្ងៃបើក UNCLOS៖ តើអ្នកណាមានប្រៀបក្នុងវេទិកាដែលវាស់ដោយច្បាប់ មិនមែនដោយសារសម្តី?
* មេស៊ីម៉ាក់កម្ពុជា៖ សំឡេងស្វែងរកយុត្តិធម៌ ពីអ្នករងគ្រោះដោយសារគ្រាប់បែកចង្កោមរបស់ថៃឈ្លានពាន !
* កិច្ចប្រជុំបិទទ្វាររវាងគណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជា ដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាមួយនឹងគណៈកម្មការផ្សះផ្សា UNCLOS និងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍បានបិទបញ្ចប់
* កម្ពុជាបដិសេធការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់ទីតាំងបេតិកភណ្ឌវប្បធម៌ សម្រាប់គោលបំណងយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជាមានបំណងចុះសន្ធិសញ្ញាជាមួយថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការផ្សះផ្សា និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រ
* ប្រមុខការទូតកម្ពុជា៖ ទំនាក់ទំនងរវាងកម្ពុជា-ថៃ កំពុងតែឆ្លងកាត់ដំណាក់កាលដ៏លំបាក, កម្ពុជាសង្ឃឹមថា គណៈកម្មការផ្សះផ្សា អាចជួយភាគីទាំងពីរបើកទំព័រថ្មីមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមក
* ប្រមុខការទូតកម្ពុជា  ពន្យល់ពីដើមហេតុដែលនាំឱ្យកម្ពុជាផ្តួចផ្តើមដំណើរការផ្សះផ្សា UNCLOS ជាមួយថៃ ដើម្បីផលប្រយោជន៍រួម និងសន្តិភាព
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

អតីតនាយករដ្ឋមន្ត្រីបង់ក្លាដែសដែលកំពុងរត់គេចខ្លួន ប្តេជ្ញាថានឹងត្រឡប់ចូលប្រទេសវិញ «ក្នុងឆ្នាំនេះ» (Video inside)

28-06-2026 22:45

(ញូវដេលី)៖ អតីតមេដឹកនាំបង់ក្លាដែសដែលកំពុងរត់គេចខ្លួន លោកស្រី សេក្ខ ហាស៊ីណា (Sheikh Hasina) បានប្រកាសប្តេជ្ញាថានឹងត្រឡប់ទៅកាន់ប្រទេសកំណើតរបស់លោកស្រីវិញ «ក្នុងឆ្នាំនេះ» បើទោះបីជាលោកស្រីទើបតែត្រូវបានតុលាការកាត់ទោសប្រហារជីវិតកំបាំងមុខ ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ កាលពីប៉ុន្មានខែមុនក៏ដោយ។​​​ នេះបើយោងតាមការចេញផ្សាយដោយ​សារព័ត៌មាន CNA។

លោកស្រី ហាស៊ីណា អាយុ ៧៨ឆ្នាំ បានរត់ភៀសខ្លួនទៅកាន់ប្រទេសជិតខាងឥណ្ឌា កាលពីខែសីហា ឆ្នាំ២០២៤ បន្ទាប់ពីមានការបះបោរដឹកនាំដោយនិស្សិត ដែលបានបញ្ចប់ការគ្រប់គ្រងបែបផ្តាច់ការរយៈពេល ១៥ឆ្នាំរបស់លោកស្រី។ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ឥណ្ឌា NDTV លោកស្រីបានបញ្ជាក់យ៉ាងច្បាស់ថា លោកស្រីមិនខ្លាចសេចក្តីស្លាប់នោះទេ ហើយបានចាត់ទុកសាលក្រមកាត់ទោសលោកស្រីថាជា «ដំណើរការខុសច្បាប់ ផ្ទុយពីរដ្ឋធម្មនុញ្ញ និងមានចេតនានយោបាយ»

អតីតមេដឹកនាំរូបនេះបានសង្កត់ធ្ងន់ថា «មានការរៀបចំផែនការទុច្ចរិតជាច្រើនប្រឆាំងនឹងខ្ញុំ។ ប៉ុន្តែ... ខ្ញុំត្រូវបានប្រជាជនបោះឆ្នោតជ្រើសរើសជានាយករដ្ឋមន្ត្រីរហូតដល់ ៥ដង ហើយខ្ញុំបានបម្រើប្រទេសជាតិឱ្យមានការអភិវឌ្ឍដែលមិនធ្លាប់មានពីមុនមក។ ខ្ញុំចង់ប្រាប់ឱ្យច្បាស់ថា ទោះមានឧបសគ្គបែបណាក៏ដោយ ខ្ញុំនឹងត្រឡប់ទៅប្រទេសរបស់ខ្ញុំវិញនៅក្នុងឆ្នាំនេះ»

គួរបញ្ជាក់ថា កាលពីខែវិច្ឆិកា ឆ្នាំមុន តុលាការទីក្រុងដាកា (Dhaka) បានផ្តន្ទាទោសប្រហារជីវិតលោកស្រី ដោយចោទប្រកាន់ពីបទញុះញង់ បញ្ជាឱ្យសម្លាប់ និងការអសកម្មក្នុងការទប់ស្កាត់អំពើឃោរឃៅ ខណៈសកម្មភាពរបស់គណបក្ស Awami League របស់លោកស្រី ក៏ត្រូវបានហាមឃាត់ផងដែរ។ បច្ចុប្បន្ន ទំនាក់ទំនងរវាងឥណ្ឌា និងបង់ក្លាដែស មានភាពប្រសើរឡើងវិញ បន្ទាប់ពីនាយករដ្ឋមន្ត្រីថ្មី លោក តារីក រ៉ាម៉ាន់ (Tarique Rahman) ទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដីកាលពីខែកុម្ភៈ ប៉ុន្តែភាពតានតឹងនៅតែបន្តមាន ដោយសារបង់ក្លាដែសតែងតែទាមទារឱ្យឥណ្ឌាបញ្ជូនខ្លួនលោកស្រី ហាស៊ីណា ត្រឡប់មកវិញដើម្បីកាត់ទោស៕