* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យហ្លួងម៉ែ» មន្ទីរពេទ្យព្យាបាលជំងឺមហារីក
* ព្រីតថេន អាមេរិក និងហូឡង់ ព្រមានពីមេរោគស៊ើបការណ៍អ៉ីរ៉ង់ ដែលកំណត់គោលដៅលើសកម្មជន និងអ្នកកាសែត
* រុស្ស៉ី និងអ៊ុយក្រែន នៅតែបន្តវាយប្រហារលើរោងចក្រថាមពល បើទោះបីលោក ត្រាំ ថាមានការព្រមព្រៀងគ្នាក៏ដោយ
* WHO៖ ជំងឺអេបូឡានៅកុងហ្គោ ដែលបានសម្លាប់មនុស្សជាង ៣,៤០០នាក់ នៅតែបន្តរាលដាលយ៉ាងលឿន
* វិភាគអន្តរជាតិ៖ អារ៉ាប៊ីសាអូឌីតប្រឈមនឹងសេណារីយ៉ូដ៏អាក្រក់ ចំពោះមុខភាពសោះអង្គើយរបស់លោក ត្រាំ
* Fresh Exclusive: កម្ពុជាប្រើភាសាទន់ ថៃប្រើសម្តីខ្លាំងនៅថ្ងៃបើក UNCLOS៖ តើអ្នកណាមានប្រៀបក្នុងវេទិកាដែលវាស់ដោយច្បាប់ មិនមែនដោយសារសម្តី?
* មេស៊ីម៉ាក់កម្ពុជា៖ សំឡេងស្វែងរកយុត្តិធម៌ ពីអ្នករងគ្រោះដោយសារគ្រាប់បែកចង្កោមរបស់ថៃឈ្លានពាន !
* កិច្ចប្រជុំបិទទ្វាររវាងគណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជា ដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាមួយនឹងគណៈកម្មការផ្សះផ្សា UNCLOS និងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍បានបិទបញ្ចប់
* កម្ពុជាបដិសេធការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់ទីតាំងបេតិកភណ្ឌវប្បធម៌ សម្រាប់គោលបំណងយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជាមានបំណងចុះសន្ធិសញ្ញាជាមួយថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការផ្សះផ្សា និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រ
* ប្រមុខការទូតកម្ពុជា៖ ទំនាក់ទំនងរវាងកម្ពុជា-ថៃ កំពុងតែឆ្លងកាត់ដំណាក់កាលដ៏លំបាក, កម្ពុជាសង្ឃឹមថា គណៈកម្មការផ្សះផ្សា អាចជួយភាគីទាំងពីរបើកទំព័រថ្មីមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមក
* ប្រមុខការទូតកម្ពុជា  ពន្យល់ពីដើមហេតុដែលនាំឱ្យកម្ពុជាផ្តួចផ្តើមដំណើរការផ្សះផ្សា UNCLOS ជាមួយថៃ ដើម្បីផលប្រយោជន៍រួម និងសន្តិភាព
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

បារាំង កត់ត្រាចំនួនអ្នកស្លាប់ប្រមាណ ១០០០នាក់ ដោយសារតែរលកកម្ដៅ (Video inside)

29-06-2026 09:43

(ប៉ារីស)៖ ក្រុមមន្ត្រីសុខាភិបាលបារាំង បាននិយាយនៅថ្ងៃអាទិត្យ ទី២៨ ខែមិថុនា ឆ្នាំ២០២៦ ថាមានមនុស្សប្រមាណ១០០០នាក់បានស្លាប់ដោយសារតែរលកកម្ដៅ ហើយនេះជាតួលេខ អ្នកស្លាប់ច្រើនជាងការរំពឹងទុក ខណៈរលកកម្ដៅកំពុងវាយប្រហារលើផ្នែកជាច្រើននៃតំបន់អឺរ៉ុបខាងលិចជាច្រើនថ្ងៃមកនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ទីភ្នាក់ងារសុខាភិបាលសាធារណៈបារាំង បានគូសបញ្ជាក់ថា «ចាប់តាំងពីថ្ងៃទី២៤ ខែមិថុនា មានមនុស្សប្រមាណ ១០០០នាក់ បានស្លាប់ (តួលេខបឋម) បានកើតមានបើធៀបទៅនឹងខែមុនៗ»។ ទីភ្នាក់ងារនេះដដែលបានឱ្យដឹងទៀតថាតំបន់ស្ថិតនៅក្រោមការប្រកាសអាសន្នពណ៌ក្រហមសម្រាប់រលកកម្ដៅ បានរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ហើយ៨៥ភាគរយនៃអ្នកស្លាប់ គឺមានអាយុលើស៦៥ឆ្នាំ។

តាមទីភ្នាក់ងារសារព័ត៌មានសុខាភិបាលសាធារណៈបារាំង ការកើនឡើងចំនួនអ្នកស្លាប់មានជាប់ពាក់ព័ន្ធនឹងមនុស្សដែលបានស្លាប់ នៅក្នុងផ្ទះ ជាពិសេសក្នុងតំបន់ Ile-de-France រួមបញ្ចូលទាំងទីក្រុងប៉ារីស និងតំបន់ជាយរដ្ឋធានីមួយនេះ។ «ការណ៍នេះបានរំឮកពីភាពចាំបាច់សម្រាប់ការដាក់ចេញវិធានការគាំទ្រនានា និងបង្ហាញពីសាមគ្គីភាពចំពោះអ្នកដែលរស់នៅ តែម្នាក់ឯង ឬកំពុងប្រឈមមុខនឹងភាពឯកោ ក្នុងនោះរួមទាំងអ្នករស់នៅតាមតំបន់ទីក្រុងធំៗផងដែរ»។ នេះជាការបន្ថែមរបស់ ទីភ្នាក់ងារសុខាភិបាលសាធារណៈបារាំង។

គួរបញ្ជាក់ថា តាមទីភ្នាក់ងារសុខាភិបាលសាធារណៈបារាំង តួលេខអ្នកស្លាប់ខាងលើគឺជាតួលេខបឋមដែលចំនួនអ្នកស្លាប់អាចនឹងមានច្រើនជាងការរំពឹងទុក។ រលកកម្ដៅបានថយចុះបន្តិច នៅទូទាំងប្រទេសបារាំងកាលពីថ្ងៃអាទិត្យ បន្ទាប់ពីសីតុណ្ហភាពបានហក់ឡើងខ្ពស់ជាង ៤០អង្សាសេក្នុងតំបន់ជាច្រើននៃប្រទេសបារាំងជាច្រើនថ្ងៃមកនេះ៕