* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦
* លោក ត្រាំ ប្រឈមនឹងការវាយតម្លៃដ៏សំខាន់ពីម្ចាស់ឆ្នោតអាមេរិក ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិដណ្តើមសិទ្ធិគ្រប់គ្រងសភាដ៏ស្វិតស្វាញ
* លោក ត្រាំ ប្រកាសថា អាមេរិកនឹងឈប់ផ្តល់ជំនួយយោធាដល់អ៊ីស្រាអែល នៅចុងឆ្នាំ២០២៦
* អតីតបវរកញ្ញាថៃ ប្រឈមមុខនឹងការស៊ើបអង្កេតលើករណីលាងលុយ
* វិភាគអន្តរជាតិ៖ តើនឹងមានអ្វីប្រែប្រួល បើគណបក្សប្រជាធិបតេយ្យក្ដោបយកបានសំឡេងភាគច្រើនក្នុងសភាអាមេរិក?
* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ចិន បញ្ចូលបន្ថែមក្រុមហ៊ុនជប៉ុនចំនួន ២០ ទៅក្នុងបញ្ជីខ្មៅ (Video inside)

29-06-2026 10:35

(ប៉េកាំង)៖ ក្រសួងពាណិជ្ជកម្មចិន នៅថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២៦ បានឱ្យដឹងថាចិនបានបញ្ចូលក្រុមហ៊ុន ឬអង្គភាពរបស់ជប៉ុន ២០បន្ថែមទៀត ទៅក្នុងបញ្ជីខ្មៅដែលមានគោលបំណង ហាមឃាត់មិនឱ្យក្រុមហ៊ុនចិននាំចេញ ឬលក់ទំនិញដែលប្រើប្រាស់បានទាំងយោធា និងស៊ីវិលទៅឱ្យពួកគេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ក្រសួងពាណិជ្ជកម្មចិនបានគូសបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍ដូច្នេះថា «ដើម្បីបុព្វហេតុនៃការការពារសន្តិសុខជាតិ ផលប្រយោជន៍ ព្រមទាំងការអនុវត្តតាមកាតព្វកិច្ចអន្តរជាតិ ក្នុងនោះរួមមាន ទាំងការមិនរីកសាយអាវុធនុយក្លេអ៊ែរ ចិនបានសម្រេចចិត្តបញ្ចូលក្រុមហ៊ុន ឬអង្គភាពចំនួន២០របស់ជប៉ុនដែលបានចូលរួមក្នុងការជួយពង្រឹងសមត្ថភាពយោធារបស់ជប៉ុនទៅក្នុងបញ្ជីខ្មៅ នៃការគ្រប់គ្រងរឹតត្បិតការនាំចេញ»។

តាមក្រសួងពាណិជ្ជកម្មចិន ក្រុមហ៊ុន ឬអង្គភាពជប៉ុនដែលត្រូវបានបញ្ចូលក្នុងបញ្ជីខ្មៅ ក្នុងនោះរួមមានក្នុងនោះរួមមានទាំងវិទ្យាស្ថានសម្រាប់ការសិក្សាពីវិស័យការពារជាតិ (National Institute for Defense Studies) ព្រមទាំងក្រុមហ៊ុនជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Mitsubishi, Komatsu និង ⁠Fujitsu ជាដើម។

ការបញ្ចូលក្រុមហ៊ុនជប៉ុនទៅក្នុងបញ្ជីខ្មៅនេះទៀតសោតត្រូវបានប៉េកាំងបញ្ជាក់ថាធ្វើឡើងដើម្បីរារាំងមិនឱ្យក្រុមហ៊ុនចិនលក់ ឬនាំចេញទំនិញដែលប្រើប្រាស់បានទាំងយោធា និងស៊ីវិល ដោយមិនមានការអនុញ្ញាតជាមុន ដ្បិតជប៉ុនមានមហិច្ឆតាស្ដារយោធានិយមឡើងវិញ៕