* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យហ្លួងម៉ែ» មន្ទីរពេទ្យព្យាបាលជំងឺមហារីក
* ព្រីតថេន អាមេរិក និងហូឡង់ ព្រមានពីមេរោគស៊ើបការណ៍អ៉ីរ៉ង់ ដែលកំណត់គោលដៅលើសកម្មជន និងអ្នកកាសែត
* រុស្ស៉ី និងអ៊ុយក្រែន នៅតែបន្តវាយប្រហារលើរោងចក្រថាមពល បើទោះបីលោក ត្រាំ ថាមានការព្រមព្រៀងគ្នាក៏ដោយ
* WHO៖ ជំងឺអេបូឡានៅកុងហ្គោ ដែលបានសម្លាប់មនុស្សជាង ៣,៤០០នាក់ នៅតែបន្តរាលដាលយ៉ាងលឿន
* វិភាគអន្តរជាតិ៖ អារ៉ាប៊ីសាអូឌីតប្រឈមនឹងសេណារីយ៉ូដ៏អាក្រក់ ចំពោះមុខភាពសោះអង្គើយរបស់លោក ត្រាំ
* Fresh Exclusive: កម្ពុជាប្រើភាសាទន់ ថៃប្រើសម្តីខ្លាំងនៅថ្ងៃបើក UNCLOS៖ តើអ្នកណាមានប្រៀបក្នុងវេទិកាដែលវាស់ដោយច្បាប់ មិនមែនដោយសារសម្តី?
* មេស៊ីម៉ាក់កម្ពុជា៖ សំឡេងស្វែងរកយុត្តិធម៌ ពីអ្នករងគ្រោះដោយសារគ្រាប់បែកចង្កោមរបស់ថៃឈ្លានពាន !
* កិច្ចប្រជុំបិទទ្វាររវាងគណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជា ដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាមួយនឹងគណៈកម្មការផ្សះផ្សា UNCLOS និងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍បានបិទបញ្ចប់
* កម្ពុជាបដិសេធការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់ទីតាំងបេតិកភណ្ឌវប្បធម៌ សម្រាប់គោលបំណងយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជាមានបំណងចុះសន្ធិសញ្ញាជាមួយថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការផ្សះផ្សា និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រ
* ប្រមុខការទូតកម្ពុជា៖ ទំនាក់ទំនងរវាងកម្ពុជា-ថៃ កំពុងតែឆ្លងកាត់ដំណាក់កាលដ៏លំបាក, កម្ពុជាសង្ឃឹមថា គណៈកម្មការផ្សះផ្សា អាចជួយភាគីទាំងពីរបើកទំព័រថ្មីមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមក
* ប្រមុខការទូតកម្ពុជា  ពន្យល់ពីដើមហេតុដែលនាំឱ្យកម្ពុជាផ្តួចផ្តើមដំណើរការផ្សះផ្សា UNCLOS ជាមួយថៃ ដើម្បីផលប្រយោជន៍រួម និងសន្តិភាព
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

រុស្ស៉ី ទទួលស្គាល់ថាមានកង្វះខាតប្រេងឥន្ធនៈ ដោយសារតែការវាយប្រហាររបស់អ៊ុយក្រែន (Video inside)

29-06-2026 11:16

(មូស្គូ)៖ នៅក្នុងបទសម្ភាសមួយផ្សព្វផ្សាយតាមវិមានក្រឹមឡាំង ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានទទួលស្គាល់ថាប្រទេសរបស់លោក បានរងផលប៉ះពាល់ពីកង្វះខាតប្រេងឥន្ធនៈប្រាកដមែន បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២៦។

លោក ពូទីន គូសបញ្ជាក់ថា «ចំពោះការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាទូទៅ និងពិសេសលើហេដ្ឋារចនាសម្ព័ន្ធថាមពល ពិណាស់ ការវាយប្រហារទាំងនោះបានបង្កើតបញ្ហាឱ្យយើង។ ឥឡូវ យើងកំពុងសង្កេតមើលភាពខ្វះខាតជាក់លាក់ ប៉ុន្តែវាមិនធ្ងន់ធ្ងរទេ»

តាមលោក ពូទីន ភារកិច្ច​ចម្បង​សម្រាប់ពេល​នេះ គឺ​បង្កើន​សមត្ថភាព​ប្រឆាំង​យន្តហោះ​ដ្រូន និង​ធានា​ការ​ផ្គត់ផ្គង់​ប្រេងឥន្ធនៈ ជាពិសេស​ទៅ​កាន់​តំបន់​គ្រីមៀ។ នៅក្នុងបទសម្ភាសន៍ដដែល លោក ពូទីន ក៏បានបង្ហាញក្តីរំពឹងថា ក្រុមអ្នកចរចាអាមេរិកនឹងទៅទីក្រុងមូស្គូ ដើម្បីពិភាក្សាពីការបញ្ចប់សង្រ្គាមអ៊ុយក្រែន នៅពេលដែលទីក្រុងវ៉ាស៉ីនតោន លែងរវល់ជាមួយការដោះស្រាយសង្រ្គាមអ៉ីរ៉ង់។

សុន្ទរកថារបស់លោក ពូទីន បានកើតឡើងប៉ុន្មានម៉ោង បន្ទាប់ពីការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែន សម្លាប់មនុស្សម្នាក់នៅក្នុងតំបន់ Krasnodar ភាគខាងត្បូងប្រទេសរុស្ស៉ី និងបានបង្កអគ្គីភ័យក្នុងរោងចក្រចម្រាញ់ប្រេង។ នេះបើយោងតាមអភិបាលតំបន់ លោក Veniamin Kondratyev។ ទីក្រុងកៀវ ចាត់ទុកការវាយ​ប្រហារ​នោះ ​ជា​ការ​សងសឹក​ទៅនឹងការវាយប្រហារជាប់ជាប្រចាំរបស់​រុស្ស៉ី លើ​ជន​ស៊ីវិល​អ៊ុយក្រែន និង​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​ ចាប់​តាំង​ពី​បើកការឈ្លានពាន​ក្នុង​ខែ​កុម្ភៈ ឆ្នាំ​២០២២៕