* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យហ្លួងម៉ែ» មន្ទីរពេទ្យព្យាបាលជំងឺមហារីក
* ព្រីតថេន អាមេរិក និងហូឡង់ ព្រមានពីមេរោគស៊ើបការណ៍អ៉ីរ៉ង់ ដែលកំណត់គោលដៅលើសកម្មជន និងអ្នកកាសែត
* រុស្ស៉ី និងអ៊ុយក្រែន នៅតែបន្តវាយប្រហារលើរោងចក្រថាមពល បើទោះបីលោក ត្រាំ ថាមានការព្រមព្រៀងគ្នាក៏ដោយ
* WHO៖ ជំងឺអេបូឡានៅកុងហ្គោ ដែលបានសម្លាប់មនុស្សជាង ៣,៤០០នាក់ នៅតែបន្តរាលដាលយ៉ាងលឿន
* វិភាគអន្តរជាតិ៖ អារ៉ាប៊ីសាអូឌីតប្រឈមនឹងសេណារីយ៉ូដ៏អាក្រក់ ចំពោះមុខភាពសោះអង្គើយរបស់លោក ត្រាំ
* Fresh Exclusive: កម្ពុជាប្រើភាសាទន់ ថៃប្រើសម្តីខ្លាំងនៅថ្ងៃបើក UNCLOS៖ តើអ្នកណាមានប្រៀបក្នុងវេទិកាដែលវាស់ដោយច្បាប់ មិនមែនដោយសារសម្តី?
* មេស៊ីម៉ាក់កម្ពុជា៖ សំឡេងស្វែងរកយុត្តិធម៌ ពីអ្នករងគ្រោះដោយសារគ្រាប់បែកចង្កោមរបស់ថៃឈ្លានពាន !
* កិច្ចប្រជុំបិទទ្វាររវាងគណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជា ដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាមួយនឹងគណៈកម្មការផ្សះផ្សា UNCLOS និងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍បានបិទបញ្ចប់
* កម្ពុជាបដិសេធការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់ទីតាំងបេតិកភណ្ឌវប្បធម៌ សម្រាប់គោលបំណងយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជាមានបំណងចុះសន្ធិសញ្ញាជាមួយថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការផ្សះផ្សា និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រ
* ប្រមុខការទូតកម្ពុជា៖ ទំនាក់ទំនងរវាងកម្ពុជា-ថៃ កំពុងតែឆ្លងកាត់ដំណាក់កាលដ៏លំបាក, កម្ពុជាសង្ឃឹមថា គណៈកម្មការផ្សះផ្សា អាចជួយភាគីទាំងពីរបើកទំព័រថ្មីមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមក
* ប្រមុខការទូតកម្ពុជា  ពន្យល់ពីដើមហេតុដែលនាំឱ្យកម្ពុជាផ្តួចផ្តើមដំណើរការផ្សះផ្សា UNCLOS ជាមួយថៃ ដើម្បីផលប្រយោជន៍រួម និងសន្តិភាព
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

អ៉ីស្រាអែល បំផ្លិចបំផ្លាញតំបន់បេតិកភណ្ឌ នៅភាគខាងត្បូងលីបង់ (Video inside)

29-06-2026 11:53

(បេរូត)៖ សរសរបុរាណ​ក្នុង​តំបន់​ចុះ​បញ្ជី​ដោយ​អង្គការ​យូណេស្កូ​ (UNESCO) នៅទីក្រុង​កំពង់ផែ Tyre ប្រទេស​លីបង់ បានរងការខូចខាត កន្លែង​ធម្មយាត្រា​សម្រាប់​អ្នក​កាន់​សាសនា​ឥស្លាម និង​គ្រិស្ត​សាសនិក ​ត្រូវ​បាន​បំផ្លាញ​នៅ​ទីក្រុង​ភាគ​ខាង​ត្បូង​មួយ​ទៀត ខណៈអ៉ីស្រាអែល វាយប្រហារលើផ្សារតាំងពីសម័យ Mamluk ក្នុងទីក្រុង Nabatieh ហើយកងទ័ពបានវាយកម្ទេចទីប្រជុំជនព្រំដែនលីបង់ ដែលមានអាយុកាលរាប់សតវត្ស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២៦។

រដ្ឋមន្រ្តីក្រសួងវប្បធម៌លីបង់ លោក Ghassan Salame បានឱ្យដឹងថា ជិត ៤ខែនៃការប្រយុទ្ធតាមផ្លូវអាកាស និងជើងគោក ដែលកំណត់គោលដៅលើក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់ បានបង្កការខូចខាត ឬបំផ្លិចបំផ្លាញតំបន់បេតិកភណ្ឌ នៅទូទាំងភាគខាងត្បូងលីបង់។ ទោះជាបីមានបទឈប់បាញ់តាំងពី ១សប្តាហ៍មុនមក អាជ្ញាធរមិនអាចចូលផ្តិតយករូបភាពនៃការខូចខាត ក្នុងតំបន់ប្រហែល ១០គីឡូម៉ែត្រនៃទឹកដីលីបង់ ដែលអ៉ីស្រាអែលកំពុងកាន់កាប់បានទេ។

តំបន់របស់លីបង់ដែលអ៉ីស្រាអែលកំពុងកាន់កាប់ រួមមានប្រាសាទមជ្ឈិមសម័យ Beaufort ក៏ដូចជាភូមិអាយុកាលរាប់សតវត្សន៍ ដែលជាជម្រកនៃអ្នកកាន់សាសនាគ្រិស្ត និងមូស្លីមទាំងពីរនិកាយ និងកន្លែងគោរពបូជារបស់ពួកគេ។ សូម្បី​តែ​ទី​ក្រុង​បុរាណ​នៅ​ក្រៅ​តំបន់​កាន់កាប់ដោយអ៉ីស្រាអែល ក៏​​បាន​រងការវាយ​ប្រហារ​តាម​ផ្លូវ​អាកាស រួម​ទាំងទី​ក្រុង Tyre និងទីក្រុង Nabatieh ផងដែរ។ តាមលោក Salame ការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងលើទីក្រុង Tebnin ជំរុញឱ្យមានការភ័យខ្លាចថាបន្ទាយ Crusader ក៏អាចនឹងរងការខូចខាតផងដែរ។

ឆ្លើយតបនឹងសំណើសុំអត្ថាធិប្បាយពី Reuters យោធាអ៉ីស្រាអែលនិយាយថា ខ្លួនគ្មានបំណងបង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធស៉ីវិលនោះទេ ហើយការវាយប្រហារគឺសំដៅតែលើគោលដៅយោធាក្រុមហេសបូឡាប៉ុណ្ណោះ ជាមួយការគិតគូរអំពីសុវត្ថិភាពជនស៉ីវិល៕