* ព្រីតថេន អាមេរិក និងហូឡង់ ព្រមានពីមេរោគស៊ើបការណ៍អ៉ីរ៉ង់ ដែលកំណត់គោលដៅលើសកម្មជន និងអ្នកកាសែត
* រុស្ស៉ី និងអ៊ុយក្រែន នៅតែបន្តវាយប្រហារលើរោងចក្រថាមពល បើទោះបីលោក ត្រាំ ថាមានការព្រមព្រៀងគ្នាក៏ដោយ
* WHO៖ ជំងឺអេបូឡានៅកុងហ្គោ ដែលបានសម្លាប់មនុស្សជាង ៣,៤០០នាក់ នៅតែបន្តរាលដាលយ៉ាងលឿន
* វិភាគអន្តរជាតិ៖ អារ៉ាប៊ីសាអូឌីតប្រឈមនឹងសេណារីយ៉ូដ៏អាក្រក់ ចំពោះមុខភាពសោះអង្គើយរបស់លោក ត្រាំ
* Fresh Exclusive: កម្ពុជាប្រើភាសាទន់ ថៃប្រើសម្តីខ្លាំងនៅថ្ងៃបើក UNCLOS៖ តើអ្នកណាមានប្រៀបក្នុងវេទិកាដែលវាស់ដោយច្បាប់ មិនមែនដោយសារសម្តី?
* មេស៊ីម៉ាក់កម្ពុជា៖ សំឡេងស្វែងរកយុត្តិធម៌ ពីអ្នករងគ្រោះដោយសារគ្រាប់បែកចង្កោមរបស់ថៃឈ្លានពាន !
* កិច្ចប្រជុំបិទទ្វាររវាងគណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជា ដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាមួយនឹងគណៈកម្មការផ្សះផ្សា UNCLOS និងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍បានបិទបញ្ចប់
* កម្ពុជាបដិសេធការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់ទីតាំងបេតិកភណ្ឌវប្បធម៌ សម្រាប់គោលបំណងយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជាមានបំណងចុះសន្ធិសញ្ញាជាមួយថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការផ្សះផ្សា និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រ
* ប្រមុខការទូតកម្ពុជា៖ ទំនាក់ទំនងរវាងកម្ពុជា-ថៃ កំពុងតែឆ្លងកាត់ដំណាក់កាលដ៏លំបាក, កម្ពុជាសង្ឃឹមថា គណៈកម្មការផ្សះផ្សា អាចជួយភាគីទាំងពីរបើកទំព័រថ្មីមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមក
* ប្រមុខការទូតកម្ពុជា  ពន្យល់ពីដើមហេតុដែលនាំឱ្យកម្ពុជាផ្តួចផ្តើមដំណើរការផ្សះផ្សា UNCLOS ជាមួយថៃ ដើម្បីផលប្រយោជន៍រួម និងសន្តិភាព
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

អូស្រ្តាលីនិងវ៉ានូទូ ចុះកិច្ចព្រមព្រៀងហាមមិនឱ្យមានមូលដ្ឋានទ័ពបរទេស នៅលើទឹកដីប្រទេសដែនកោះប៉ាស៉ីហ្វិកមួយនេះ

29-06-2026 13:43

(កង់បេរ៉ា)៖ នាថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២៦ អូស្រ្តាលីនិងវ៉ានូទូ បានចុះកិច្ចព្រមព្រៀងសេដ្ឋកិច្ចនិងសន្តិសុខទូលំទូលាយមួយ ដែលហាមឃាត់មិនឱ្យមានមូលដ្ឋានយោធាបរទេសណាមួយ នៅលើទឹកដីប្រទេសដែនកោះប៉ាស៉ីហ្វិកមួយនេះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

កិច្ចព្រមព្រៀងខាងលើត្រូវបានចុះហត្ថលេខា ដោយនាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Anthony Albanese និងសមភាគីវ៉ានូទូ លោក Jotham Napat នៅទីក្រុងកង់បេរ៉ា។ កិច្ចព្រមព្រៀង តម្រូវឱ្យអូស្រ្តាលីបង្កើនការគាំទ្រសេដ្ឋកិច្ចធំជាងមុន​សម្រាប់វ៉ានូទូ ហើយហាមមិនឱ្យមហាអំណាចយោធាបរទេសណាមួយ បង្កើតមូលដ្ឋាននៅលើប្រទេសដីកោះនេះ។ លោក Albanese បានលើកឡើង កិច្ចព្រមព្រៀងនេះ ផ្តល់ការធានាច្បាស់លាស់សម្រាប់អូស្រ្តាលីថា នឹងមិនមានមូលដ្ឋានទ័ពបរទេសណាមួយនៅ​វ៉ានូទូឡើយ។

វ៉ានូទូមានទីតាំងភូមិសាស្រ្តស្ថិតនៅចំណុចកណ្តាល នៃការប្រកួតប្រជែងយុទ្ធសាស្រ្តរវាងចិននិងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក នៅតំបន់ភាគខាងត្បូង​មហាសមុទ្រប៉ាស៉ីហ្វិក ហើយអូស្រ្តាលីបានបង្ហាញក្តីកង្វល់ថា ទីក្រុងប៉េកាំងកំពុងមានមហិច្ឆតាចង់​បង្កើតវត្តមានយោធាអចិន្រ្តៃយ៍នៅក្នុងតំបន់។ កន្លងមក នាវាកងទ័ពជើងទឹកចិន ធ្លាប់ធ្វើទស្សនកិច្ចជាច្រើនលើកនៅវ៉ានូទូ។

គួរបញ្ជាក់ថា ទីក្រុងប៉េកាំង ក៏បានផ្តល់មូលនិធិសម្រាប់ការពង្រីកកំពង់ផែមួយផងដែរ នៅទីក្រុង Luganville ដែលពីមុនធ្លាប់បម្រើ​ជាមូលដ្ឋានយោធាធំបំផុតរបស់អាមេរិក នៅភាគខាងត្បូងប៉ាស៉ីហ្វិក ជាហេតុនាំឱ្យមានការព្រួយបារម្ភកាន់តែខ្លាំង នៅឯទីក្រុងកង់បេរ៉ានិងទីក្រុងវ៉ាស៉ីនតោន ថាចិនមានបំណងចង់បង្កើតមូលដ្ឋានទ័ពជើងទឹកនៅទីនោះ។ ប៉ុន្តែចិននិងវ៉ានូទូ ធ្លាប់បានបដិសេធថា ការពង្រីកកំពង់ផែនោះ គឺដើម្បីបម្រើដល់កប៉ាល់ទេសចរណ៍ប៉ុណ្ណោះ៕