* ព្រីតថេន អាមេរិក និងហូឡង់ ព្រមានពីមេរោគស៊ើបការណ៍អ៉ីរ៉ង់ ដែលកំណត់គោលដៅលើសកម្មជន និងអ្នកកាសែត
* រុស្ស៉ី និងអ៊ុយក្រែន នៅតែបន្តវាយប្រហារលើរោងចក្រថាមពល បើទោះបីលោក ត្រាំ ថាមានការព្រមព្រៀងគ្នាក៏ដោយ
* WHO៖ ជំងឺអេបូឡានៅកុងហ្គោ ដែលបានសម្លាប់មនុស្សជាង ៣,៤០០នាក់ នៅតែបន្តរាលដាលយ៉ាងលឿន
* វិភាគអន្តរជាតិ៖ អារ៉ាប៊ីសាអូឌីតប្រឈមនឹងសេណារីយ៉ូដ៏អាក្រក់ ចំពោះមុខភាពសោះអង្គើយរបស់លោក ត្រាំ
* Fresh Exclusive: កម្ពុជាប្រើភាសាទន់ ថៃប្រើសម្តីខ្លាំងនៅថ្ងៃបើក UNCLOS៖ តើអ្នកណាមានប្រៀបក្នុងវេទិកាដែលវាស់ដោយច្បាប់ មិនមែនដោយសារសម្តី?
* មេស៊ីម៉ាក់កម្ពុជា៖ សំឡេងស្វែងរកយុត្តិធម៌ ពីអ្នករងគ្រោះដោយសារគ្រាប់បែកចង្កោមរបស់ថៃឈ្លានពាន !
* កិច្ចប្រជុំបិទទ្វាររវាងគណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជា ដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាមួយនឹងគណៈកម្មការផ្សះផ្សា UNCLOS និងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍បានបិទបញ្ចប់
* កម្ពុជាបដិសេធការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់ទីតាំងបេតិកភណ្ឌវប្បធម៌ សម្រាប់គោលបំណងយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជាមានបំណងចុះសន្ធិសញ្ញាជាមួយថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការផ្សះផ្សា និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រ
* ប្រមុខការទូតកម្ពុជា៖ ទំនាក់ទំនងរវាងកម្ពុជា-ថៃ កំពុងតែឆ្លងកាត់ដំណាក់កាលដ៏លំបាក, កម្ពុជាសង្ឃឹមថា គណៈកម្មការផ្សះផ្សា អាចជួយភាគីទាំងពីរបើកទំព័រថ្មីមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមក
* ប្រមុខការទូតកម្ពុជា  ពន្យល់ពីដើមហេតុដែលនាំឱ្យកម្ពុជាផ្តួចផ្តើមដំណើរការផ្សះផ្សា UNCLOS ជាមួយថៃ ដើម្បីផលប្រយោជន៍រួម និងសន្តិភាព
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ប៉ាគីស្ថាន បើកប្រតិបត្តិការវាយប្រហារនៅអាហ្វហ្កានីស្ថាន ផ្តាច់ជីវិតជនសកម្មប្រយុទ្ធ២៥នាក់ (Video inside)

29-06-2026 14:04

(អ៉ីស្លាម៉ាបាដ)៖ នៅថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២៦ ប៉ាគីស្ថានបានឱ្យដឹងថា កាលពីវេលាយប់កន្លងទៅនេះ ខ្លួនបានបើកការវាយប្រហារតាមផ្លូវអាកាស និងប្រតិបត្តិការតាមជើងគោក នៅភាគខាងកើតប្រទេសអាហ្វហ្កានីស្ថាន ដែលបានផ្តាច់ជីវិតជនសកម្មប្រយុទ្ធ២៥នាក់ ដើម្បីឆ្លើយតបការវាយប្រហារនាពេលថ្មីៗនេះ នៅក្នុងប្រទេសរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ទីក្រុងអ៉ីស្លាម៉ាបាដ បាននិយាយថា យោធាប៉ាគីស្ថាន បានវាយប្រហារតាមអាកាស នៅតំបន់ភាគខាងកើតអាហ្វហ្កានីស្ថាន ដោយកំណត់គោលដៅលើក្រុមសកម្មប្រយុទ្ធ ហើយគោលដៅចំនួន៣ នៅក្នុងខេត្ត Paktia, Paktika និង Kunar របស់អាហ្វហ្កានីស្ថាន ត្រូវបានកម្ទេច ខណៈជនសកម្មប្រយុទ្ធ២៥នាក់ ត្រូវបានសម្លាប់។ ទន្ទឹមគ្នា ក៏រួមមានប្រតិបត្តិការវាយលុក​តាមជើងគោក នៅតំបន់ព្រំប្រទល់ផងដែរ ដោយកំណត់គោលដៅលើក្រុមសកម្មប្រយុទ្ធ ហៅថា Jamaat-ul-Ahrar ដែលជារឿយៗមានទំនាក់ទំនងជាមួយក្រុមសកម្មប្រយុទ្ធ Tehreek-e-Taliban Pakistan (TTP)។

ប៉ាគីស្ថាន បាននិយាយថា ប្រតិបត្តិការទាំងនេះ គឺជាការឆ្លើយតបចំពោះការវាយប្រហារមួយ ដែលបានសម្លាប់កងកម្លាំងទាហានប៉ារ៉ា៣នាក់ នៅទីក្រុង Karachi ភាគខាងត្បូងប្រទេសរបស់ខ្លួន កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន ក៏ដូចជាសម្រាប់ការកើតមានអំពើហិង្សានាពេលថ្មីៗនេះ នៅតាមបណ្តាខេត្តជាប់ព្រំដែន។

ទីក្រុងអ៉ីស្លាម៉ាបាដ ចោទប្រកាន់រដ្ឋាភិបាលតាលីបង់ ថាផ្តល់កន្លែងជ្រកកោនដល់ក្រុមសកម្មប្រយុទ្ធ ដែលស្ថិតនៅពីក្រោយការកើនឡើង​នៃករណីវាយប្រហារក្នុងប្រទេសប៉ាគីស្ថាន ជាពិសេសក្រុម TTP ដែលបានធ្វើយុទ្ធនាការបង្កហិង្សាប្រឆាំងប៉ាគីស្ថាន អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ទីក្រុងកាប៊ុលច្រានចោលការចោទប្រកាន់នេះ និងបន្ទោសត្រឡប់ទៅវិញថា ករណីវាយប្រហារទាំងនោះ គឺមកពីកម្សោយនៃសមត្ថភាពការពារសន្តិសុខរបស់ប៉ាគីស្ថានផ្ទាល់។

គួរបញ្ជាក់ថា ព្រំប្រទល់រវាងប្រទេសជិតខាងទាំងពីរ គឺនៅបន្តបិទសឹងតែទាំងស្រុង ចាប់តាំងពីមានការប៉ះទង្គិចគ្នាខ្លាំង កាលពីខែតុលា ឆ្នាំ២០២៥ ជាហេតុនាំឱ្យការធ្វើពាណិជ្ជកម្មទ្វេភាគីជាប់គាំង៕