* ព្រីតថេន អាមេរិក និងហូឡង់ ព្រមានពីមេរោគស៊ើបការណ៍អ៉ីរ៉ង់ ដែលកំណត់គោលដៅលើសកម្មជន និងអ្នកកាសែត
* រុស្ស៉ី និងអ៊ុយក្រែន នៅតែបន្តវាយប្រហារលើរោងចក្រថាមពល បើទោះបីលោក ត្រាំ ថាមានការព្រមព្រៀងគ្នាក៏ដោយ
* WHO៖ ជំងឺអេបូឡានៅកុងហ្គោ ដែលបានសម្លាប់មនុស្សជាង ៣,៤០០នាក់ នៅតែបន្តរាលដាលយ៉ាងលឿន
* វិភាគអន្តរជាតិ៖ អារ៉ាប៊ីសាអូឌីតប្រឈមនឹងសេណារីយ៉ូដ៏អាក្រក់ ចំពោះមុខភាពសោះអង្គើយរបស់លោក ត្រាំ
* Fresh Exclusive: កម្ពុជាប្រើភាសាទន់ ថៃប្រើសម្តីខ្លាំងនៅថ្ងៃបើក UNCLOS៖ តើអ្នកណាមានប្រៀបក្នុងវេទិកាដែលវាស់ដោយច្បាប់ មិនមែនដោយសារសម្តី?
* មេស៊ីម៉ាក់កម្ពុជា៖ សំឡេងស្វែងរកយុត្តិធម៌ ពីអ្នករងគ្រោះដោយសារគ្រាប់បែកចង្កោមរបស់ថៃឈ្លានពាន !
* កិច្ចប្រជុំបិទទ្វាររវាងគណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជា ដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាមួយនឹងគណៈកម្មការផ្សះផ្សា UNCLOS និងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍បានបិទបញ្ចប់
* កម្ពុជាបដិសេធការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់ទីតាំងបេតិកភណ្ឌវប្បធម៌ សម្រាប់គោលបំណងយោធា
* ៨ខែឆ្នាំនេះ កម្ពុជារកចំណូលបានជិត៥០០លានដុល្លារ ពីការនាំចេញកង់ កើនឡើងជាង២០%
* នាវាកងទ័ពជើងទឹកឥណ្ឌា INS Kulish បញ្ចប់បេសកកម្មចូលចតជាប្រវត្តិសាស្ត្ររយៈពេល ៤ថ្ងៃ នៃកិច្ចសហប្រតិបត្តិការលំហសមុទ្រទ្វេភាគី នៅមូលដ្ឋានសមុទ្ររាម
* ប្រមុខការទូតកម្ពុជា៖ កម្ពុជាមានបំណងចុះសន្ធិសញ្ញាជាមួយថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការផ្សះផ្សា និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រ
* ប្រមុខការទូតកម្ពុជា៖ ទំនាក់ទំនងរវាងកម្ពុជា-ថៃ កំពុងតែឆ្លងកាត់ដំណាក់កាលដ៏លំបាក, កម្ពុជាសង្ឃឹមថា គណៈកម្មការផ្សះផ្សា អាចជួយភាគីទាំងពីរបើកទំព័រថ្មីមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមក
* ប្រមុខការទូតកម្ពុជា  ពន្យល់ពីដើមហេតុដែលនាំឱ្យកម្ពុជាផ្តួចផ្តើមដំណើរការផ្សះផ្សា UNCLOS ជាមួយថៃ ដើម្បីផលប្រយោជន៍រួម និងសន្តិភាព
* បើកិច្ចប្រជុំលើកដំបូងគណៈកម្មការផ្សះផ្សាដោយបង្ខំ៖ កម្ពុជា ប្តេជ្ញាគោរពច្បាប់អន្តរជាតិ និងសង្ឃឹមថៃ ចូលរួមដំណើរការផ្សះផ្សាក្នុងស្មារតីស្ថាបនា
* សេចក្តីថ្លែងការណ៍បើករបស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស ក្នុងនាមភ្នាក់ងារតំណាងកម្ពុជា ក្នុងកិច្ចប្រជុំលើកទី១នៃគណៈកម្មការផ្សះផ្សា (កិច្ចប្រជុំរួមបើកចំហ) នៅប្រទេសសិង្ហបុរី
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

អាហ្វហ្កានីស្ថាន អះអាងថា ការវាយប្រហាររបស់ប៉ាគីស្ថាន សម្លាប់ជនស៉ីវិល៣៨នាក់ និងបង្កឱ្យរបួសជាង១៦០នាក់ (Video inside)

29-06-2026 14:38

(កាប៊ុល)៖ រដ្ឋាភិបាលតាលីបង់ នៅថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២៦ បានអះអាងថា ជនស៉ីវិលយ៉ាងហោច៣៨នាក់ ត្រូវបានសម្លាប់ ក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់ប៉ាគីស្ថាន កាលពីវេលាយប់កន្លងទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

នៅថ្ងៃចន្ទនេះ រដ្ឋមន្រ្តីក្រសួងព័ត៌មានប៉ាគីស្ថាន បានប្រកាសថា ការវាយប្រហារតាមផ្លូវអាកាសរបស់ប៉ាគីស្ថាន ទៅលើគោលដៅ​នៅខេត្ត Paktia, Paktika និង Kunar របស់អាហ្វហ្កានីស្ថាន បានផ្តាច់ជីវិតជនសកម្មប្រយុទ្ធ២៥នាក់ ហើយកម្ទេចសព្វាវុធនិងគ្រាប់រំសេវក្នុងបរិមាណយ៉ាងច្រើន។ ទន្ទឹមគ្នានោះ ជនសកម្មប្រយុទ្ធ៤នាក់ផ្សេងទៀត ក៏ត្រូវបានសម្លាប់ផងដែរ ក្នុងប្រតិបត្តិការតាមជើងគោក នៅតំបន់ព្រំប្រទល់។

យ៉ាងណាមិញ អ្នកនាំពាក្យរដ្ឋាភិបាលតាលីបង់ បានអះអាងថា ការវាយប្រហារតាមអាកាសរបស់ប៉ាគីស្ថាន បានសម្លាប់ជនស៉ីវិល​៣៨នាក់ និងបង្កឱ្យរបួសរហូតដល់១៦៣នាក់។ ប៉ាគីស្ថាន បានលើកឡើងថា ប្រតិបត្តិការរបស់ខ្លួន គឺជាការឆ្លើយតបចំពោះ​ករណីវាយប្រហារភេរវកម្មជាបន្តបន្ទាប់នាពេលថ្មីៗនេះ រួមមានទាំងការបំផ្ទុះគ្រាប់បែក ដែលបានសម្លាប់​កងកម្លាំងទាហានប៉ារ៉ា៣នាក់ និងបង្កឱ្យរបួស៤នាក់​ នៅទីក្រុង Karachi ភាគខាងត្បូង កាលពីថ្ងៃសៅរ៍។

គួរបញ្ជាក់ថា ទីក្រុងអ៉ីស្លាម៉ាបាដចោទទីក្រុងកាប៊ុល​ អំពីការផ្តល់កន្លែងជ្រកកោនដល់ក្រុមសកម្មប្រយុទ្ធ ដែលស្ថិតនៅពីក្រោយ​សកម្មភាពវាយប្រហារក្នុងប្រទេសប៉ាគីស្ថាន។ ប៉ុន្តែខាងអាជ្ញាធរតាលីបង់ បានច្រានចោលការចោទប្រកាន់នេះ ហើយនិយាយថា ករណីវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធ គឺជាបញ្ហាផ្ទៃក្នុងរបស់ប៉ាគីស្ថានសុទ្ធសាធ។ ប្រទេសជិតខាងទាំងពីរ​ បានកើនឡើងភាពតានតឹងនឹងគ្នាខ្លាំង តាំងពីខែតុលា ឆ្នាំ២០២៥ រហូតឈានដល់ផ្ទុះសង្រ្គាមកាលពីខែកុម្ភៈ ឆ្នាំនេះ មុនពេលមាន​បទឈប់បាញ់ ហើយការប៉ះទង្គិចគ្នាតិចតួច នៅតែបន្តមកទល់ពេលនេះ៕