* រុស្ស៉ី និងអ៊ុយក្រែន នៅតែបន្តវាយប្រហារលើរោងចក្រថាមពល បើទោះបីលោក ត្រាំ ថាមានការព្រមព្រៀងគ្នាក៏ដោយ
* Fresh Exclusive: កម្ពុជាប្រើភាសាទន់ ថៃប្រើសម្តីខ្លាំងនៅថ្ងៃបើក UNCLOS៖ តើអ្នកណាមានប្រៀបក្នុងវេទិកាដែលវាស់ដោយច្បាប់ មិនមែនដោយសារសម្តី?
* មេស៊ីម៉ាក់កម្ពុជា៖ សំឡេងស្វែងរកយុត្តិធម៌ ពីអ្នករងគ្រោះដោយសារគ្រាប់បែកចង្កោមរបស់ថៃឈ្លានពាន !
* កិច្ចប្រជុំបិទទ្វាររវាងគណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជា ដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាមួយនឹងគណៈកម្មការផ្សះផ្សា UNCLOS និងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍បានបិទបញ្ចប់
* កម្ពុជាបដិសេធការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់ទីតាំងបេតិកភណ្ឌវប្បធម៌ សម្រាប់គោលបំណងយោធា
* ៨ខែឆ្នាំនេះ កម្ពុជារកចំណូលបានជិត៥០០លានដុល្លារ ពីការនាំចេញកង់ កើនឡើងជាង២០%
* នាវាកងទ័ពជើងទឹកឥណ្ឌា INS Kulish បញ្ចប់បេសកកម្មចូលចតជាប្រវត្តិសាស្ត្ររយៈពេល ៤ថ្ងៃ នៃកិច្ចសហប្រតិបត្តិការលំហសមុទ្រទ្វេភាគី នៅមូលដ្ឋានសមុទ្ររាម
* ប្រមុខការទូតកម្ពុជា៖ កម្ពុជាមានបំណងចុះសន្ធិសញ្ញាជាមួយថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការផ្សះផ្សា និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រ
* ប្រមុខការទូតកម្ពុជា៖ ទំនាក់ទំនងរវាងកម្ពុជា-ថៃ កំពុងតែឆ្លងកាត់ដំណាក់កាលដ៏លំបាក, កម្ពុជាសង្ឃឹមថា គណៈកម្មការផ្សះផ្សា អាចជួយភាគីទាំងពីរបើកទំព័រថ្មីមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមក
* ប្រមុខការទូតកម្ពុជា  ពន្យល់ពីដើមហេតុដែលនាំឱ្យកម្ពុជាផ្តួចផ្តើមដំណើរការផ្សះផ្សា UNCLOS ជាមួយថៃ ដើម្បីផលប្រយោជន៍រួម និងសន្តិភាព
* បើកិច្ចប្រជុំលើកដំបូងគណៈកម្មការផ្សះផ្សាដោយបង្ខំ៖ កម្ពុជា ប្តេជ្ញាគោរពច្បាប់អន្តរជាតិ និងសង្ឃឹមថៃ ចូលរួមដំណើរការផ្សះផ្សាក្នុងស្មារតីស្ថាបនា
* សេចក្តីថ្លែងការណ៍បើករបស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស ក្នុងនាមភ្នាក់ងារតំណាងកម្ពុជា ក្នុងកិច្ចប្រជុំលើកទី១នៃគណៈកម្មការផ្សះផ្សា (កិច្ចប្រជុំរួមបើកចំហ) នៅប្រទេសសិង្ហបុរី
* ទូរទស្សន៍ Fresh News ផ្សាយបន្តផ្ទាល់៖ កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) រវាងកម្ពុជា និងថៃ ប្រព្រឹត្តទៅពីថ្ងៃទី១៤-១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី
* វិភាគអន្តរជាតិ៖ តើទាហានមនុស្សយន្តរបស់ចិនអាចនឹងត្រូវបានប្រើ ក្នុងសង្រ្គាមជាមួយតៃវ៉ាន់?
* នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា អំពាវនាវឱ្យប្រុងប្រយ័ត្ន ចំពោះមេរោគ Telegram លើកុំព្យូទ័រ កុំឱ្យមេរោគលួចគណនី និងព័ត៌មានរបស់លោកអ្នក
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

អ្នកសម្របសម្រួលបង្កើតបណ្តាញទំនាក់ទំនងបន្ទាន់ មុនកិច្ចចរចាអាមេរិក-អ៊ីរ៉ង់នៅទីក្រុងដូហា

29-06-2026 19:46

(ឌូបៃ)៖ ប្រភពដែលដឹងពីបញ្ហានេះបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទថា ក្រុមបច្ចេកទេសរបស់ប្រទេសអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ត្រូវបានរំពឹងថានឹងជួបពិភាក្សាគ្នានៅទីក្រុងដូហា (Doha) នាប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីអនុវត្តកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្ន បន្ទាប់ពីការវាយប្រហារសងសឹកគ្នាកាលពីចុងសប្តាហ៍ បានគំរាមកំហែងដល់កិច្ចព្រមព្រៀងដ៏ផុយស្រួយនេះ។

ដើម្បីទប់ស្កាត់ការប៉ះទង្គិចគ្នា ក្រុមអ្នកសម្របសម្រួលបានរៀបចំបណ្តាញទំនាក់ទំនងពិសេស ដើម្បីបន្ធូរបន្ថយភាពតានតឹងរាល់ពេលមានឧប្បត្តិហេតុណាមួយកើតឡើង។ ប្រភពជាន់ខ្ពស់អ៊ីរ៉ង់បានបញ្ជាក់ថា ជំនួបនៅថ្ងៃអង្គារនេះ នឹងខុសពីការចរចាបច្ចេកទេសនៅប្រទេសស្វីសកន្លងមក ដោយលើកនេះនឹងផ្តោតសំខាន់លើការគ្រប់គ្រងច្រកសមុទ្រហ័រមូស​ និងការបន្ធូរបន្ថយភាពតានតឹង។

កាលពីថ្ងៃទី១៧ ខែមិថុនា អាមេរិក និងអ៊ីរ៉ង់ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ១៤ចំណុច ដើម្បីបញ្ចប់ជម្លោះដែលអូសបន្លាយ ៤ខែមកនេះ ដោយភាគីទាំងពីរយល់ព្រមបញ្ឈប់ការប្រយុទ្ធ និងបើកច្រកសមុទ្រហ័រមូសឡើងវិញ។ ការបិទច្រកសមុទ្រនេះ បានរុញច្រានតម្លៃប្រេងឱ្យហក់ឡើងដល់ជាង ១០០ដុល្លារក្នុងមួយធុង ដែលបង្កឱ្យមានអតិផរណាសកល និងផ្តល់សម្ពាធនយោបាយយ៉ាងខ្លាំងដល់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មុនការបោះឆ្នោតពាក់កណ្តាលអាណត្តិមកដល់។

កិច្ចព្រមព្រៀងនេះក៏បានបើកផ្លូវសម្រាប់ការចរចាស៊ីជម្រៅរយៈពេល ៦០ថ្ងៃ លើបញ្ហាស្មុគស្មាញដូចជាកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ទោះបីជាភាគីទាំងពីរនៅតែមានការបកស្រាយផ្ទុយគ្នាជុំវិញលក្ខខណ្ឌក៏ដោយ។ ប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាស៊ូដ ប៉េសេសគៀន (Masoud Pezeshkian) បានប្រកាសថា ទ្រព្យសម្បត្តិដែលជាប់បង្កកនៅកាតាចំនួន ៦ពាន់លានដុល្លារ (ក្នុងចំណោម ១២ពាន់លានដុល្លារ) នឹងត្រូវបញ្ចេញមកឱ្យអ៊ីរ៉ង់វិញ។ លោកបានចាត់ទុកអនុស្សរណៈដែលរួមបញ្ចូលទាំងការលើកលែងទណ្ឌកម្មប្រេងនេះ ថាជា «ជ័យជម្នះដ៏អស្ចារ្យសម្រាប់ប្រជាជនអ៊ីរ៉ង់»។

ស្របពេលជាមួយគ្នានេះ ប្រភពពីអ៊ីរ៉ង់បានបង្ហើបថា ទីក្រុងដូហា និងតេហេរ៉ង់កំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយ នៃការឯកភាពលើនីតិវិធីបច្ចេកទេស ដើម្បីបញ្ចេញប្រាក់ ៦ពាន់លានដុល្លារដំបូង ដែលនឹងត្រូវធ្វើឡើងជាពីរដំណាក់កាល៕