* រុស្ស៉ី និងអ៊ុយក្រែន នៅតែបន្តវាយប្រហារលើរោងចក្រថាមពល បើទោះបីលោក ត្រាំ ថាមានការព្រមព្រៀងគ្នាក៏ដោយ
* Fresh Exclusive: កម្ពុជាប្រើភាសាទន់ ថៃប្រើសម្តីខ្លាំងនៅថ្ងៃបើក UNCLOS៖ តើអ្នកណាមានប្រៀបក្នុងវេទិកាដែលវាស់ដោយច្បាប់ មិនមែនដោយសារសម្តី?
* មេស៊ីម៉ាក់កម្ពុជា៖ សំឡេងស្វែងរកយុត្តិធម៌ ពីអ្នករងគ្រោះដោយសារគ្រាប់បែកចង្កោមរបស់ថៃឈ្លានពាន !
* កិច្ចប្រជុំបិទទ្វាររវាងគណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជា ដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាមួយនឹងគណៈកម្មការផ្សះផ្សា UNCLOS និងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍បានបិទបញ្ចប់
* កម្ពុជាបដិសេធការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់ទីតាំងបេតិកភណ្ឌវប្បធម៌ សម្រាប់គោលបំណងយោធា
* ៨ខែឆ្នាំនេះ កម្ពុជារកចំណូលបានជិត៥០០លានដុល្លារ ពីការនាំចេញកង់ កើនឡើងជាង២០%
* នាវាកងទ័ពជើងទឹកឥណ្ឌា INS Kulish បញ្ចប់បេសកកម្មចូលចតជាប្រវត្តិសាស្ត្ររយៈពេល ៤ថ្ងៃ នៃកិច្ចសហប្រតិបត្តិការលំហសមុទ្រទ្វេភាគី នៅមូលដ្ឋានសមុទ្ររាម
* ប្រមុខការទូតកម្ពុជា៖ កម្ពុជាមានបំណងចុះសន្ធិសញ្ញាជាមួយថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការផ្សះផ្សា និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រ
* ប្រមុខការទូតកម្ពុជា៖ ទំនាក់ទំនងរវាងកម្ពុជា-ថៃ កំពុងតែឆ្លងកាត់ដំណាក់កាលដ៏លំបាក, កម្ពុជាសង្ឃឹមថា គណៈកម្មការផ្សះផ្សា អាចជួយភាគីទាំងពីរបើកទំព័រថ្មីមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមក
* ប្រមុខការទូតកម្ពុជា  ពន្យល់ពីដើមហេតុដែលនាំឱ្យកម្ពុជាផ្តួចផ្តើមដំណើរការផ្សះផ្សា UNCLOS ជាមួយថៃ ដើម្បីផលប្រយោជន៍រួម និងសន្តិភាព
* បើកិច្ចប្រជុំលើកដំបូងគណៈកម្មការផ្សះផ្សាដោយបង្ខំ៖ កម្ពុជា ប្តេជ្ញាគោរពច្បាប់អន្តរជាតិ និងសង្ឃឹមថៃ ចូលរួមដំណើរការផ្សះផ្សាក្នុងស្មារតីស្ថាបនា
* សេចក្តីថ្លែងការណ៍បើករបស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស ក្នុងនាមភ្នាក់ងារតំណាងកម្ពុជា ក្នុងកិច្ចប្រជុំលើកទី១នៃគណៈកម្មការផ្សះផ្សា (កិច្ចប្រជុំរួមបើកចំហ) នៅប្រទេសសិង្ហបុរី
* ទូរទស្សន៍ Fresh News ផ្សាយបន្តផ្ទាល់៖ កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) រវាងកម្ពុជា និងថៃ ប្រព្រឹត្តទៅពីថ្ងៃទី១៤-១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី
* វិភាគអន្តរជាតិ៖ តើទាហានមនុស្សយន្តរបស់ចិនអាចនឹងត្រូវបានប្រើ ក្នុងសង្រ្គាមជាមួយតៃវ៉ាន់?
* នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា អំពាវនាវឱ្យប្រុងប្រយ័ត្ន ចំពោះមេរោគ Telegram លើកុំព្យូទ័រ កុំឱ្យមេរោគលួចគណនី និងព័ត៌មានរបស់លោកអ្នក
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

វិមានក្រឹមឡាំងអះអាងថា ជំហររបស់រុស្ស៊ីលើលក្ខខណ្ឌសន្តិភាពជាមួយអ៊ុយក្រែន នៅតែមិនប្រែប្រួលតាំងពីឆ្នាំ២០២៤ (Video inside)

29-06-2026 20:43

(ម៉ូស្គូ)៖ វិមានក្រឹមឡាំងនៅថ្ងៃចន្ទ បានបញ្ជាក់ថា ប្រទេសរុស្ស៊ីមិនបានផ្លាស់ប្តូរជំហររបស់ខ្លួនឡើយជុំវិញលក្ខខណ្ឌដែលចាំបាច់សម្រាប់កិច្ចព្រមព្រៀងសន្តិភាពនៅអ៊ុយក្រែន ចាប់តាំងពីប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសកាលពីឆ្នាំ២០២៤ មកម្ល៉េះ។​ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លក្ខខណ្ឌទាំងនោះទាមទារឱ្យកងកម្លាំងទីក្រុងកៀវ ដកចេញពីតំបន់ទាំង ៤ នោះគឺ​ តំបន់ដូណេត (Donetsk) លូហាន (Luhansk) ខឺសុន (Kherson) និងសាផូរីហ្ស៊ីយ៉ា (Zaporizhzhia) ដែលទីក្រុងមូស្គូ ចាត់ទុកថាជារបស់ខ្លួន និងត្រូវបោះបង់ចោលផែនការចូលជាសមាជិកអង្គការណាតូជាសាធារណៈ។

នៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍កាលពីចុងសប្តាហ៍ លោក ពូទីន បានបញ្ជាក់ថា រុស្ស៊ីនឹងបន្តជំរុញគោលដៅសមរភូមិរបស់ខ្លួនក្នុងការគ្រប់គ្រងតំបន់ទាំង ៤ នោះឱ្យបានទាំងស្រុង ដោយបានទាត់ចោលសំណើថ្មីរបស់អ៊ុយក្រែន ដែលស្នើឱ្យបញ្ឈប់ការវាយប្រហាររយៈចម្ងាយឆ្ងាយ និងកំណត់ការប្រយុទ្ធគ្នាត្រឹមតែក្នុងតំបន់ទាំង ៤ ខាងលើ។

ជុំវិញការលើកឡើងរបស់លោក ពូទីន ការិយាល័យប្រធានាធិបតីអ៊ុយក្រែន មិនទាន់មានការឆ្លើយតបភ្លាមៗនៅឡើយទេ។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ (Dmitry Peskov) បានប្រាប់អ្នកសារព័ត៌មានថា៖ «ជំហររបស់យើងត្រូវបានគេដឹងយ៉ាងច្បាស់ ហើយវាមិនមានការប្រែប្រួលទេ។ វាត្រូវបានប្រកាសកាលពីពីរឆ្នាំមុនដោយប្រមុខរដ្ឋរបស់យើង ហើយទាំងរបបទីក្រុងកៀវ និងក្រុមអ្នកចរចាអាមេរិក ក៏បានដឹងពីជំហរដ៏រឹងមាំនេះច្បាស់ណាស់ដែរ»។

ទន្ទឹមនឹងនេះ លោក ប៉េសកូវ ក៏បានឱ្យដឹងដែរថា លោក ពូទីន បានជួបពិភាក្សាពីបញ្ហាសង្គ្រាមនេះជាមួយប្រធានាធិបតីបេឡារុស្ស មុនពេលមេដឹកនាំបេឡារុស្សធ្វើដំណើរទៅកាន់ប្រទេសចិន៕