* Fresh Exclusive: កម្ពុជាប្រើភាសាទន់ ថៃប្រើសម្តីខ្លាំងនៅថ្ងៃបើក UNCLOS៖ តើអ្នកណាមានប្រៀបក្នុងវេទិកាដែលវាស់ដោយច្បាប់ មិនមែនដោយសារសម្តី?
* មេស៊ីម៉ាក់កម្ពុជា៖ សំឡេងស្វែងរកយុត្តិធម៌ ពីអ្នករងគ្រោះដោយសារគ្រាប់បែកចង្កោមរបស់ថៃឈ្លានពាន !
* កិច្ចប្រជុំបិទទ្វាររវាងគណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជា ដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាមួយនឹងគណៈកម្មការផ្សះផ្សា UNCLOS និងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍បានបិទបញ្ចប់
* កម្ពុជាបដិសេធការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់ទីតាំងបេតិកភណ្ឌវប្បធម៌ សម្រាប់គោលបំណងយោធា
* ៨ខែឆ្នាំនេះ កម្ពុជារកចំណូលបានជិត៥០០លានដុល្លារ ពីការនាំចេញកង់ កើនឡើងជាង២០%
* នាវាកងទ័ពជើងទឹកឥណ្ឌា INS Kulish បញ្ចប់បេសកកម្មចូលចតជាប្រវត្តិសាស្ត្ររយៈពេល ៤ថ្ងៃ នៃកិច្ចសហប្រតិបត្តិការលំហសមុទ្រទ្វេភាគី នៅមូលដ្ឋានសមុទ្ររាម
* ប្រមុខការទូតកម្ពុជា៖ កម្ពុជាមានបំណងចុះសន្ធិសញ្ញាជាមួយថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការផ្សះផ្សា និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រ
* ប្រមុខការទូតកម្ពុជា៖ ទំនាក់ទំនងរវាងកម្ពុជា-ថៃ កំពុងតែឆ្លងកាត់ដំណាក់កាលដ៏លំបាក, កម្ពុជាសង្ឃឹមថា គណៈកម្មការផ្សះផ្សា អាចជួយភាគីទាំងពីរបើកទំព័រថ្មីមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមក
* ប្រមុខការទូតកម្ពុជា  ពន្យល់ពីដើមហេតុដែលនាំឱ្យកម្ពុជាផ្តួចផ្តើមដំណើរការផ្សះផ្សា UNCLOS ជាមួយថៃ ដើម្បីផលប្រយោជន៍រួម និងសន្តិភាព
* បើកិច្ចប្រជុំលើកដំបូងគណៈកម្មការផ្សះផ្សាដោយបង្ខំ៖ កម្ពុជា ប្តេជ្ញាគោរពច្បាប់អន្តរជាតិ និងសង្ឃឹមថៃ ចូលរួមដំណើរការផ្សះផ្សាក្នុងស្មារតីស្ថាបនា
* សេចក្តីថ្លែងការណ៍បើករបស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស ក្នុងនាមភ្នាក់ងារតំណាងកម្ពុជា ក្នុងកិច្ចប្រជុំលើកទី១នៃគណៈកម្មការផ្សះផ្សា (កិច្ចប្រជុំរួមបើកចំហ) នៅប្រទេសសិង្ហបុរី
* ទូរទស្សន៍ Fresh News ផ្សាយបន្តផ្ទាល់៖ កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) រវាងកម្ពុជា និងថៃ ប្រព្រឹត្តទៅពីថ្ងៃទី១៤-១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី
* វិភាគអន្តរជាតិ៖ តើទាហានមនុស្សយន្តរបស់ចិនអាចនឹងត្រូវបានប្រើ ក្នុងសង្រ្គាមជាមួយតៃវ៉ាន់?
* នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា អំពាវនាវឱ្យប្រុងប្រយ័ត្ន ចំពោះមេរោគ Telegram លើកុំព្យូទ័រ កុំឱ្យមេរោគលួចគណនី និងព័ត៌មានរបស់លោកអ្នក
* ប្រធានាធិបតីមីយ៉ាន់ម៉ា បង្ហាញជំនឿចិត្តថា ការពិភាក្សាដ៏ស្និទ្ធស្នាលកំលុងទស្សនកិច្ចនៅកម្ពុជា នឹងបើកផ្លូវថ្មីសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ប្រធានាធិបតីតួកគីបញ្ជាក់ថា កិច្ចប្រជុំកំពូលរបស់ណាតូត្រូវតែសង្កត់ធ្ងន់លើសាមគ្គីភាព និងភាពរឹងមាំ (Video inside)

29-06-2026 22:57

(អង់ការ៉ា)៖ ប្រធានាធិបតីតួកគី លោក តៃយីប អេដូហ្គាន់ (Tayyip Erdogan) នៅថ្ងៃចន្ទ បានថ្លែងថា ប្រទេសតួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូ (NATO) នៅក្នុងខែក្រោយនេះ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង ខណៈលោកបានអំពាវនាវឱ្យមានការដកចេញនូវរាល់ការរឹតបន្តឹងលើការទិញលក់អាវុធ និងទាមទារឱ្យបញ្ចូលទីក្រុងអង់ការ៉ា (Ankara) ទៅក្នុងគម្រោងការពារសន្តិសុខអឺរ៉ុប។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ទីក្រុងអង់ការ៉ានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំមេដឹកនាំណាតូចំនួន ៣២ប្រទេស ចាប់ពីថ្ងៃទី០៧ ដល់ទី០៨ ខែកក្កដាខាងមុខ។ កិច្ចប្រជុំនេះធ្វើឡើងចំពេលដែលមានភាពតានតឹងផ្ទៃក្នុង ជុំវិញការបែងចែកថវិកាការពារជាតិ និងការរិះគន់របស់អាមេរិកចំពោះសម្ព័ន្ធមិត្តអឺរ៉ុបដែលមិនសូវជួយអាមេរិកក្នុងសង្គ្រាមនៅអ៊ីរ៉ង់។

ថ្លែងនៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល (Istanbul) លោក អេដូហ្គាន់ បានគូសបញ្ជាក់ថា សម្ព័ន្ធមិត្តនឹងពិភាក្សាអំពីបញ្ហាសង្គ្រាមនៅអ៊ីរ៉ង់ អ៊ុយក្រែន និងហ្គាហ្សាផងដែរ។ ទន្ទឹមនឹងនេះ តួកគីក៏រំពឹងថាណាតូនឹងផ្តល់ការគាំទ្រដល់ខ្លួន ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមឧទ្ទាមឃឺដ (PKK) ផងដែរ។ លោកបានសង្កត់ធ្ងន់ថា ដើម្បីទប់ទល់នឹងបញ្ហាប្រឈមរួម ណាតូត្រូវតែលុបចោលការរឹតបន្តឹងលើការទិញលក់អាវុធ និងត្រូវបែងចែកការទទួលខុសត្រូវឱ្យបានស្មើភាពគ្នា ដោយលោកអះអាងថាតួកគីយ៉េបានបំពេញកាតព្វកិច្ចចំណាយយោធារបស់ខ្លួនរួចរាល់ហើយ។

គួររំលឹកថា កន្លងមក តួកគីតែងតែត្អូញត្អែរអំពីការដែលអាមេរិក និងអឺរ៉ុប បានដាក់ទណ្ឌកម្មរារាំងការទិញលក់អាវុធរបស់ខ្លួន ដោយសារតែតួកគីមានគោលនយោបាយខុសប្លែកពីគេ និងមានទំនាក់ទំនងជិតស្និទ្ធជាមួយរុស្ស៊ី។ តួកគីចាត់ទុកទង្វើនេះថាជាការបំផ្លាញស្មារតីសាមគ្គីភាព និងរារាំងដល់ការអភិវឌ្ឍសមត្ថភាពការពារជាតិរបស់ប្លុកណាតូទាំងមូល៕