* Fresh Exclusive: កម្ពុជាប្រើភាសាទន់ ថៃប្រើសម្តីខ្លាំងនៅថ្ងៃបើក UNCLOS៖ តើអ្នកណាមានប្រៀបក្នុងវេទិកាដែលវាស់ដោយច្បាប់ មិនមែនដោយសារសម្តី?
* មេស៊ីម៉ាក់កម្ពុជា៖ សំឡេងស្វែងរកយុត្តិធម៌ ពីអ្នករងគ្រោះដោយសារគ្រាប់បែកចង្កោមរបស់ថៃឈ្លានពាន !
* កិច្ចប្រជុំបិទទ្វាររវាងគណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជា ដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាមួយនឹងគណៈកម្មការផ្សះផ្សា UNCLOS និងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍បានបិទបញ្ចប់
* កម្ពុជាបដិសេធការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់ទីតាំងបេតិកភណ្ឌវប្បធម៌ សម្រាប់គោលបំណងយោធា
* ៨ខែឆ្នាំនេះ កម្ពុជារកចំណូលបានជិត៥០០លានដុល្លារ ពីការនាំចេញកង់ កើនឡើងជាង២០%
* នាវាកងទ័ពជើងទឹកឥណ្ឌា INS Kulish បញ្ចប់បេសកកម្មចូលចតជាប្រវត្តិសាស្ត្ររយៈពេល ៤ថ្ងៃ នៃកិច្ចសហប្រតិបត្តិការលំហសមុទ្រទ្វេភាគី នៅមូលដ្ឋានសមុទ្ររាម
* ប្រមុខការទូតកម្ពុជា៖ កម្ពុជាមានបំណងចុះសន្ធិសញ្ញាជាមួយថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការផ្សះផ្សា និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រ
* ប្រមុខការទូតកម្ពុជា៖ ទំនាក់ទំនងរវាងកម្ពុជា-ថៃ កំពុងតែឆ្លងកាត់ដំណាក់កាលដ៏លំបាក, កម្ពុជាសង្ឃឹមថា គណៈកម្មការផ្សះផ្សា អាចជួយភាគីទាំងពីរបើកទំព័រថ្មីមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមក
* ប្រមុខការទូតកម្ពុជា  ពន្យល់ពីដើមហេតុដែលនាំឱ្យកម្ពុជាផ្តួចផ្តើមដំណើរការផ្សះផ្សា UNCLOS ជាមួយថៃ ដើម្បីផលប្រយោជន៍រួម និងសន្តិភាព
* បើកិច្ចប្រជុំលើកដំបូងគណៈកម្មការផ្សះផ្សាដោយបង្ខំ៖ កម្ពុជា ប្តេជ្ញាគោរពច្បាប់អន្តរជាតិ និងសង្ឃឹមថៃ ចូលរួមដំណើរការផ្សះផ្សាក្នុងស្មារតីស្ថាបនា
* សេចក្តីថ្លែងការណ៍បើករបស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស ក្នុងនាមភ្នាក់ងារតំណាងកម្ពុជា ក្នុងកិច្ចប្រជុំលើកទី១នៃគណៈកម្មការផ្សះផ្សា (កិច្ចប្រជុំរួមបើកចំហ) នៅប្រទេសសិង្ហបុរី
* ទូរទស្សន៍ Fresh News ផ្សាយបន្តផ្ទាល់៖ កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) រវាងកម្ពុជា និងថៃ ប្រព្រឹត្តទៅពីថ្ងៃទី១៤-១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី
* វិភាគអន្តរជាតិ៖ តើទាហានមនុស្សយន្តរបស់ចិនអាចនឹងត្រូវបានប្រើ ក្នុងសង្រ្គាមជាមួយតៃវ៉ាន់?
* នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា អំពាវនាវឱ្យប្រុងប្រយ័ត្ន ចំពោះមេរោគ Telegram លើកុំព្យូទ័រ កុំឱ្យមេរោគលួចគណនី និងព័ត៌មានរបស់លោកអ្នក
* ប្រធានាធិបតីមីយ៉ាន់ម៉ា បង្ហាញជំនឿចិត្តថា ការពិភាក្សាដ៏ស្និទ្ធស្នាលកំលុងទស្សនកិច្ចនៅកម្ពុជា នឹងបើកផ្លូវថ្មីសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

តុលាការកំពូលអាមេរិក តម្កល់ទុកជាបានការសាលក្រមបង្គាប់ឱ្យលោក ត្រាំ សងជំងឺចិត្ត ៥លានដុល្លារ ក្នុងសំណុំរឿងបំពានផ្លូវភេទ (Video inside)

30-06-2026 09:46

(វ៉ាស៊ីនតោន)៖ តុលាការកំពូលអាមេរិក នៅថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២៦ បានទាត់ចោលការប្ដឹងទាស់របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ប្រឆាំងនឹងសាលក្រមមួយ ដែលបានវិនិច្ឆ័យថារូបលោកបានប្រព្រឹត្តទង្វើបំពានផ្លូវភេទ និងបរិហារកេរ្តិ៍លោកស្រី E Jean Carroll ហើយបង្គាប់ឱ្យបង់ប្រាក់សំណងជំងឺចិត្ត ៥លានដុល្លារទៅឱ្យលោកស្រី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការសម្រេចចិត្តរបស់តុលាការកំពូលអាមេរិក ធ្វើឡើងដោយការបដិសេធមិនធ្វើការពិចារណាឡើងវិញនោះទេ ដោយតម្កល់ទុកជាបានការសាលក្រមកន្លងទៅមក។ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ តុលាការរដ្ឋប្បវណីសហព័ន្ធមួយក្នុងសង្កាត់ Manhattan បានរកឃើញថាលោក ត្រាំ បានប្រព្រឹត្តទង្វើបំពានផ្លូវភេទលើអតីតអ្នកកាសែត លោកស្រី E Jean Carroll នៅក្នុងផ្សារទំនើបមួយកន្លែងក្នុងទីក្រុងញូវយ៉ក ក្នុងឆ្នាំ១៩៩៦។

លោក ត្រាំ បានរិះគន់យ៉ាងខ្លាំងលើការសម្រេចចិត្តរបស់តុលាការកំពូលអាមេរិក ដែលបដិសេធមិនពិចារណាឡើងវិញលើសាលក្រមរបស់តុលាការក្នុងសង្កាត់ Manhattan។ «គួរឱ្យភ្ញាក់ផ្អើល តុលាការកំពូលបានបដិសេធចោលការពិចារណាឡើងវិញលើសំណុំរឿងក្លែងក្លាយប្ដឹងប្រឆាំងរូបខ្ញុំដោយស្ត្រីម្នាក់ដែលខ្ញុំមិនធ្លាប់បានជួប...ខ្ញុំនឹងបន្តតស៊ូប្រឆាំង នឹងការប្រើប្រាស់ច្បាប់ជាអាវុធប្រឆាំងនឹងរូបខ្ញុំ»។ នេះជាការលើកឡើងរបស់លោក ត្រាំ។

គួរបញ្ជាក់ថា លោកស្រី E Jean Carroll ដែលឥលូវមានអាយុ ៨២ឆ្នាំ បានទម្លាយឱ្យដឹងក្នុងសៀវភៅមួយបោះពុម្ភផ្សាយក្នុងឆ្នាំ២០១៩ នូវអ្វីដែលលោកស្រីចាត់ទុកថាជា ការ​រំលោភ​សេធ​សន្ថវៈដែលត្រូវបានប្រព្រឹត្តឡើងកាលពីជាង ២៣ឆ្នាំមុនក្នុងបន្ទប់លសម្លៀកបំពាក់ក្នុងផ្សារទំនើបមួយ។ ប៉ុន្តែលោក ត្រាំ បានច្រានចោលការចោទប្រកាន់បែបនេះ ហើយចាត់ទុកលោកស្រីថាជាមនុស្សវិកលចរិត៕