* Fresh Exclusive: កម្ពុជាប្រើភាសាទន់ ថៃប្រើសម្តីខ្លាំងនៅថ្ងៃបើក UNCLOS៖ តើអ្នកណាមានប្រៀបក្នុងវេទិកាដែលវាស់ដោយច្បាប់ មិនមែនដោយសារសម្តី?
* មេស៊ីម៉ាក់កម្ពុជា៖ សំឡេងស្វែងរកយុត្តិធម៌ ពីអ្នករងគ្រោះដោយសារគ្រាប់បែកចង្កោមរបស់ថៃឈ្លានពាន !
* កិច្ចប្រជុំបិទទ្វាររវាងគណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជា ដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាមួយនឹងគណៈកម្មការផ្សះផ្សា UNCLOS និងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍បានបិទបញ្ចប់
* កម្ពុជាបដិសេធការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់ទីតាំងបេតិកភណ្ឌវប្បធម៌ សម្រាប់គោលបំណងយោធា
* ៨ខែឆ្នាំនេះ កម្ពុជារកចំណូលបានជិត៥០០លានដុល្លារ ពីការនាំចេញកង់ កើនឡើងជាង២០%
* នាវាកងទ័ពជើងទឹកឥណ្ឌា INS Kulish បញ្ចប់បេសកកម្មចូលចតជាប្រវត្តិសាស្ត្ររយៈពេល ៤ថ្ងៃ នៃកិច្ចសហប្រតិបត្តិការលំហសមុទ្រទ្វេភាគី នៅមូលដ្ឋានសមុទ្ររាម
* ប្រមុខការទូតកម្ពុជា៖ កម្ពុជាមានបំណងចុះសន្ធិសញ្ញាជាមួយថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការផ្សះផ្សា និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រ
* ប្រមុខការទូតកម្ពុជា៖ ទំនាក់ទំនងរវាងកម្ពុជា-ថៃ កំពុងតែឆ្លងកាត់ដំណាក់កាលដ៏លំបាក, កម្ពុជាសង្ឃឹមថា គណៈកម្មការផ្សះផ្សា អាចជួយភាគីទាំងពីរបើកទំព័រថ្មីមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមក
* ប្រមុខការទូតកម្ពុជា  ពន្យល់ពីដើមហេតុដែលនាំឱ្យកម្ពុជាផ្តួចផ្តើមដំណើរការផ្សះផ្សា UNCLOS ជាមួយថៃ ដើម្បីផលប្រយោជន៍រួម និងសន្តិភាព
* បើកិច្ចប្រជុំលើកដំបូងគណៈកម្មការផ្សះផ្សាដោយបង្ខំ៖ កម្ពុជា ប្តេជ្ញាគោរពច្បាប់អន្តរជាតិ និងសង្ឃឹមថៃ ចូលរួមដំណើរការផ្សះផ្សាក្នុងស្មារតីស្ថាបនា
* សេចក្តីថ្លែងការណ៍បើករបស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស ក្នុងនាមភ្នាក់ងារតំណាងកម្ពុជា ក្នុងកិច្ចប្រជុំលើកទី១នៃគណៈកម្មការផ្សះផ្សា (កិច្ចប្រជុំរួមបើកចំហ) នៅប្រទេសសិង្ហបុរី
* ទូរទស្សន៍ Fresh News ផ្សាយបន្តផ្ទាល់៖ កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) រវាងកម្ពុជា និងថៃ ប្រព្រឹត្តទៅពីថ្ងៃទី១៤-១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី
* វិភាគអន្តរជាតិ៖ តើទាហានមនុស្សយន្តរបស់ចិនអាចនឹងត្រូវបានប្រើ ក្នុងសង្រ្គាមជាមួយតៃវ៉ាន់?
* នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា អំពាវនាវឱ្យប្រុងប្រយ័ត្ន ចំពោះមេរោគ Telegram លើកុំព្យូទ័រ កុំឱ្យមេរោគលួចគណនី និងព័ត៌មានរបស់លោកអ្នក
* ប្រធានាធិបតីមីយ៉ាន់ម៉ា បង្ហាញជំនឿចិត្តថា ការពិភាក្សាដ៏ស្និទ្ធស្នាលកំលុងទស្សនកិច្ចនៅកម្ពុជា នឹងបើកផ្លូវថ្មីសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

បុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ Thai Airways ត្រូវបានចាប់ខ្លួននៅអូស្ត្រាលី ក្រោមបទសង្ស័យរត់ពន្ធគ្រឿងញៀន (Video inside)

30-06-2026 10:33

(ស៉ីដនី)៖ បុគ្គលិកម្នាក់ជាអ្នកបម្រើការងារនៅលើយន្ដហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Thai Airways ត្រូវបានឃាត់ខ្លួន និងជាប់សង្ស័យថាបានរត់ពន្ធគ្រឿងញៀនប្រភេទ heroin ជាង ១គីឡូក្រាម ចូលក្នុងប្រទេសអូស្ត្រាលី បន្ទាប់ពីមន្ត្រីគយបានរកឃើញគ្រឿងញៀនលាក់នៅក្នុងកាបូបយួរដៃ។ នេះបើតាមប៉ូលិសសហព័ន្ធអូស្ត្រាលី ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តាមប៉ូលិសអូស្រ្តាលី ស្ត្រីជាអ្នកបម្រើការនៅលើយន្ដហោះខាងលើមានអាយុ ២៦ឆ្នាំ និងជាបុគ្គលិកកំពុងបម្រើការនៅលើជើងហោះហើររបស់ក្រុមហ៊ុន Thai Airways នៅពេលរូបនាងធ្វើដំណើរទៅដល់អាកាយានដ្ឋានទីក្រុង Melbourne កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦។ មន្ត្រីគយអូស្ត្រាលីបានធ្វើការត្រួតពិនិត្យលើកាបូបយួរដៃចំនួន១២ របស់ស្ត្រី រូបនោះដោយរកឃើញថាមានលាក់គ្រឿងញៀនប្រភេទ heroin ជាង១គីឡូក្រាម មានតម្លៃប្រហែល ៣៤៣ ៣០០ដុល្លារ។

គួរបញ្ជាក់ថា ស្ត្រីខាងលើកំពុងប្រឈមនឹងការចោទប្រកាន់ពីបទនាំចូល និងកាន់កាប់គ្រឿងញៀនខុសច្បាប់ ហើយដែលបទចោទនីមួយៗមានទោសជាប់ពន្ធនាគារ ២៥ឆ្នាំ ប្រសិនបើ តុលាការរកឃើញថាពិតជាពិរុទ្ធភាពដូចការចោទប្រកាន់មែននោះ។ ស្ត្រីរូបកំពុងបន្តជាប់ឃុំ ហើយអាចនឹងត្រូវបង្ហាញខ្លួននៅក្នុងតុលាការនៃទីក្រុង Melbourne នៅថ្ងៃទី១៤ ខែកញ្ញាខាងមុខ៕