* Fresh Exclusive: កម្ពុជាប្រើភាសាទន់ ថៃប្រើសម្តីខ្លាំងនៅថ្ងៃបើក UNCLOS៖ តើអ្នកណាមានប្រៀបក្នុងវេទិកាដែលវាស់ដោយច្បាប់ មិនមែនដោយសារសម្តី?
* មេស៊ីម៉ាក់កម្ពុជា៖ សំឡេងស្វែងរកយុត្តិធម៌ ពីអ្នករងគ្រោះដោយសារគ្រាប់បែកចង្កោមរបស់ថៃឈ្លានពាន !
* កិច្ចប្រជុំបិទទ្វាររវាងគណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជា ដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាមួយនឹងគណៈកម្មការផ្សះផ្សា UNCLOS និងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍បានបិទបញ្ចប់
* កម្ពុជាបដិសេធការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់ទីតាំងបេតិកភណ្ឌវប្បធម៌ សម្រាប់គោលបំណងយោធា
* ៨ខែឆ្នាំនេះ កម្ពុជារកចំណូលបានជិត៥០០លានដុល្លារ ពីការនាំចេញកង់ កើនឡើងជាង២០%
* នាវាកងទ័ពជើងទឹកឥណ្ឌា INS Kulish បញ្ចប់បេសកកម្មចូលចតជាប្រវត្តិសាស្ត្ររយៈពេល ៤ថ្ងៃ នៃកិច្ចសហប្រតិបត្តិការលំហសមុទ្រទ្វេភាគី នៅមូលដ្ឋានសមុទ្ររាម
* ប្រមុខការទូតកម្ពុជា៖ កម្ពុជាមានបំណងចុះសន្ធិសញ្ញាជាមួយថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការផ្សះផ្សា និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រ
* ប្រមុខការទូតកម្ពុជា៖ ទំនាក់ទំនងរវាងកម្ពុជា-ថៃ កំពុងតែឆ្លងកាត់ដំណាក់កាលដ៏លំបាក, កម្ពុជាសង្ឃឹមថា គណៈកម្មការផ្សះផ្សា អាចជួយភាគីទាំងពីរបើកទំព័រថ្មីមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមក
* ប្រមុខការទូតកម្ពុជា  ពន្យល់ពីដើមហេតុដែលនាំឱ្យកម្ពុជាផ្តួចផ្តើមដំណើរការផ្សះផ្សា UNCLOS ជាមួយថៃ ដើម្បីផលប្រយោជន៍រួម និងសន្តិភាព
* បើកិច្ចប្រជុំលើកដំបូងគណៈកម្មការផ្សះផ្សាដោយបង្ខំ៖ កម្ពុជា ប្តេជ្ញាគោរពច្បាប់អន្តរជាតិ និងសង្ឃឹមថៃ ចូលរួមដំណើរការផ្សះផ្សាក្នុងស្មារតីស្ថាបនា
* សេចក្តីថ្លែងការណ៍បើករបស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស ក្នុងនាមភ្នាក់ងារតំណាងកម្ពុជា ក្នុងកិច្ចប្រជុំលើកទី១នៃគណៈកម្មការផ្សះផ្សា (កិច្ចប្រជុំរួមបើកចំហ) នៅប្រទេសសិង្ហបុរី
* ទូរទស្សន៍ Fresh News ផ្សាយបន្តផ្ទាល់៖ កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) រវាងកម្ពុជា និងថៃ ប្រព្រឹត្តទៅពីថ្ងៃទី១៤-១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី
* វិភាគអន្តរជាតិ៖ តើទាហានមនុស្សយន្តរបស់ចិនអាចនឹងត្រូវបានប្រើ ក្នុងសង្រ្គាមជាមួយតៃវ៉ាន់?
* នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា អំពាវនាវឱ្យប្រុងប្រយ័ត្ន ចំពោះមេរោគ Telegram លើកុំព្យូទ័រ កុំឱ្យមេរោគលួចគណនី និងព័ត៌មានរបស់លោកអ្នក
* ប្រធានាធិបតីមីយ៉ាន់ម៉ា បង្ហាញជំនឿចិត្តថា ការពិភាក្សាដ៏ស្និទ្ធស្នាលកំលុងទស្សនកិច្ចនៅកម្ពុជា នឹងបើកផ្លូវថ្មីសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ប្រធានាធិបតីម៉ិកស៉ិក ថានឹងមិនការពារបុគ្គលណាឡើយ បន្ទាប់ពីមានការបង្ហោះវីដេអូពាក់ព័ន្ធអតីតប្រធានក្រុមហ៊ុនថាមពលរដ្ឋ ប្រើប្រាស់អំពើហិង្សាលើភរិយា (Video inside)

30-06-2026 11:50

(ម៉ិកស៉ីកូ)៖ កាលពីថ្ងៃចន្ទសប្តាហ៍នេះ ប្រធានាធិបតីម៉ិកស៉ិក លោកស្រី Claudia Sheinbaum បានប្តេជ្ញាថា លោកស្រីនឹងមិនការពារនរណាម្នាក់ឡើយ បន្ទាប់ពីមានការបង្ហោះវីដេអូមួយ ដែលបង្ហាញឱ្យឃើញអតីតប្រធានក្រុមហ៊ុនថាមពលរដ្ឋ Pemex លោក Victor Rodriguez ប្រើប្រាស់អំពើហិង្សាលើភរិយា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២៦។

វីដេអូនៅលើ YouTube បង្ហោះកាលពីថ្ងៃសុក្រ ដោយស្ត្រីម្នាក់ដែលកំណត់អត្តសញ្ញាណខ្លួនឯងថា ឈ្មោះ Maria Felicia Jimenez ភរិយារបស់លោក Rodriguez ហាក់ដូចជាត្រូវបានថតដោយកាមេរ៉ាសុវត្ថិភាពក្នុងផ្ទះ ថតនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦។ អំឡុងពេលនោះ លោក Rodriguez នៅជាប្រធានក្រុមហ៊ុន Pemex នៅឡើយ។ តាមវីដេអូរយៈពេល ៥នាទី ដែលឃើញដោយ Reuters លោក Rodriguez បានចាប់កស្ត្រីម្នាក់ និងបោចសក់ ហើយរុញសង្កត់ស្រ្តីរូបនោះនៅលើសាឡុង។ ក្នុងវីដេអូ លោក Rodriguez មិនមានពាក់អាវទេ ហើយក្មេង​ប្រុស​ម្នាក់​ក៏​ត្រូវ​បាន​គេ​ឃើញផងដែរនៅដើមវីដេអូន ​​មុន​ពេល​រត់​ចេញ​ពី​ការ​បាញ់​ប្រហារ។

«សូមអនុវត្តច្បាប់ចុះ យើងនឹងមិនការពារនរណាម្នាក់ឡើយ»។ នេះជាការបញ្ជាក់របស់លោកស្រី Sheinbaum ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ដោយបន្ថែមថា «មិនអាចឱ្យមានអំពើហិង្សាលើស្ត្រីឡើយ» ហើយលោក Rodriguez នឹងគ្មានតួនាទីផ្សេងក្នុងជួររដ្ឋាភិបាលទៀតទេ។

គួរបញ្ជាក់ថា លោក Rodriguez បានប្រកាសលាលែងពីតំណែងប្រធានក្រុមហ៊ុន Pemex កាលពីថ្ងៃទី១៤ ខែឧសភា នៅក្នុងវីដេអូដែលថតជាប់លោកស្រី Sheinbaum និយាយអរគុណរូបលោក សម្រាប់ការបម្រើការងារកន្លងមក៕