* Fresh Exclusive: កម្ពុជាប្រើភាសាទន់ ថៃប្រើសម្តីខ្លាំងនៅថ្ងៃបើក UNCLOS៖ តើអ្នកណាមានប្រៀបក្នុងវេទិកាដែលវាស់ដោយច្បាប់ មិនមែនដោយសារសម្តី?
* មេស៊ីម៉ាក់កម្ពុជា៖ សំឡេងស្វែងរកយុត្តិធម៌ ពីអ្នករងគ្រោះដោយសារគ្រាប់បែកចង្កោមរបស់ថៃឈ្លានពាន !
* កិច្ចប្រជុំបិទទ្វាររវាងគណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជា ដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាមួយនឹងគណៈកម្មការផ្សះផ្សា UNCLOS និងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍បានបិទបញ្ចប់
* កម្ពុជាបដិសេធការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់ទីតាំងបេតិកភណ្ឌវប្បធម៌ សម្រាប់គោលបំណងយោធា
* ៨ខែឆ្នាំនេះ កម្ពុជារកចំណូលបានជិត៥០០លានដុល្លារ ពីការនាំចេញកង់ កើនឡើងជាង២០%
* នាវាកងទ័ពជើងទឹកឥណ្ឌា INS Kulish បញ្ចប់បេសកកម្មចូលចតជាប្រវត្តិសាស្ត្ររយៈពេល ៤ថ្ងៃ នៃកិច្ចសហប្រតិបត្តិការលំហសមុទ្រទ្វេភាគី នៅមូលដ្ឋានសមុទ្ររាម
* ប្រមុខការទូតកម្ពុជា៖ កម្ពុជាមានបំណងចុះសន្ធិសញ្ញាជាមួយថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការផ្សះផ្សា និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រ
* ប្រមុខការទូតកម្ពុជា៖ ទំនាក់ទំនងរវាងកម្ពុជា-ថៃ កំពុងតែឆ្លងកាត់ដំណាក់កាលដ៏លំបាក, កម្ពុជាសង្ឃឹមថា គណៈកម្មការផ្សះផ្សា អាចជួយភាគីទាំងពីរបើកទំព័រថ្មីមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមក
* ប្រមុខការទូតកម្ពុជា  ពន្យល់ពីដើមហេតុដែលនាំឱ្យកម្ពុជាផ្តួចផ្តើមដំណើរការផ្សះផ្សា UNCLOS ជាមួយថៃ ដើម្បីផលប្រយោជន៍រួម និងសន្តិភាព
* បើកិច្ចប្រជុំលើកដំបូងគណៈកម្មការផ្សះផ្សាដោយបង្ខំ៖ កម្ពុជា ប្តេជ្ញាគោរពច្បាប់អន្តរជាតិ និងសង្ឃឹមថៃ ចូលរួមដំណើរការផ្សះផ្សាក្នុងស្មារតីស្ថាបនា
* សេចក្តីថ្លែងការណ៍បើករបស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស ក្នុងនាមភ្នាក់ងារតំណាងកម្ពុជា ក្នុងកិច្ចប្រជុំលើកទី១នៃគណៈកម្មការផ្សះផ្សា (កិច្ចប្រជុំរួមបើកចំហ) នៅប្រទេសសិង្ហបុរី
* ទូរទស្សន៍ Fresh News ផ្សាយបន្តផ្ទាល់៖ កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) រវាងកម្ពុជា និងថៃ ប្រព្រឹត្តទៅពីថ្ងៃទី១៤-១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី
* វិភាគអន្តរជាតិ៖ តើទាហានមនុស្សយន្តរបស់ចិនអាចនឹងត្រូវបានប្រើ ក្នុងសង្រ្គាមជាមួយតៃវ៉ាន់?
* នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា អំពាវនាវឱ្យប្រុងប្រយ័ត្ន ចំពោះមេរោគ Telegram លើកុំព្យូទ័រ កុំឱ្យមេរោគលួចគណនី និងព័ត៌មានរបស់លោកអ្នក
* ប្រធានាធិបតីមីយ៉ាន់ម៉ា បង្ហាញជំនឿចិត្តថា ការពិភាក្សាដ៏ស្និទ្ធស្នាលកំលុងទស្សនកិច្ចនៅកម្ពុជា នឹងបើកផ្លូវថ្មីសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

មេដឹកនាំបក្សប្រឆាំងវ៉េណេស៊ុយអេឡា ចោទថារដ្ឋាភិបាលរារាំងការវិលត្រឡប់ចូលប្រទេសវិញ (Video inside)

30-06-2026 13:53

(ការ៉ាកាស)៖ មេដឹកនាំបក្សប្រឆាំងវ៉េណេស៊ុយអេឡា និងជាម្ចាស់ពានរង្វាន់ណូបែលសន្តិភាព លោកស្រី Maria Corina Machado កាលពីថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២៦ បានចោទប្រកាន់រដ្ឋាភិបាលវ៉េណេស៊ុយអេឡា ថាបាននិងកំពុងរារាំងដំណើរ​វិលត្រឡប់ចូលប្រទេសវិញរបស់លោកស្រី ស្របពេលដែលប្រទេសអាមេរិកឡាទីនមួយនេះ ទើបតែបានទទួលរងការវាយប្រហារ​យ៉ាងធ្ងន់ធ្ងរពីគ្រោះរញ្ជួយដីកាលពីសប្តាហ៍មុន សម្លាប់មនុស្សកើនលើស១៧០០នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

លោកស្រី Machado បានស្ថិតនៅក្រៅប្រទេស ចាប់តាំងពីខែធ្នូ ឆ្នាំ២០២៥ នៅពេលលោកស្រីបានលួចចាកចេញពីវ៉េណេស៊ុយអេឡា ក្រោយសំងំលាក់ខ្លួនជាយូរមកហើយ ដើម្បីទៅទទួលពានរង្វាន់ណូបែល នៅទីក្រុងអូស្លូនៃប្រទេសន័រវែស។

ក្នុងសារបង្ហោះលើបណ្តាញសង្គម លោកស្រី Machado បាននិយាយថា លោកស្រីចង់ត្រឡប់ទៅរួមសុខទុក្ខជាមួយប្រជាជនវ៉េណេស៊ុយអេឡា អំឡុងពេលវេលាដ៏លំបាកនេះ ប៉ុន្តែរដ្ឋាភិបាលវ៉េណេស៊ុយអេឡា បានរារាំងការវិលត្រឡប់របស់លោកស្រី តាមរយៈការបិទដែនអាកាសសម្រាប់យន្តហោះពាណិជ្ជកម្ម។

អាកាសយានដ្ឋានអន្តរជាតិនៅទីក្រុង Maiquetia ដែលបម្រើរដ្ឋធានីការ៉ាកាស ត្រូវបានបិទទ្វារភ្លាមៗ ដោយសារគ្រោះរញ្ជួយដី។ ក្រោយមក វាត្រូវបានបើកសម្រាប់តែជើងហោះហើរមនុស្សធម៌ប៉ុណ្ណោះ។ ប៉ុន្តែអាកាសយានដ្ឋាននៅទីក្រុងដទៃទៀតដូចជា Valencia ភាគកណ្តាល និង Maracaibo ភាគខាងកើត កំពុងធ្វើប្រតិបត្តិការជើងហោះហើរអន្តរជាតិជាធម្មតា។

បច្ចុប្បន្ន លោកស្រី Delcy Rodriguez គឺជាប្រធានាធិបតីស្តីទីវ៉េណេស៊ុយអេឡា ដែលកំពុងដឹកនាំប្រទេស ក្រោមសម្ពាធរបស់ទីក្រុងវ៉ាស៉ីនតោន ចាប់តាំងពីប្រធានាធិបតី លោក Nicolas Maduro ត្រូវបានយោធាអាមេរិកចាប់ខ្លួន កាលពីខែមករាដើមឆ្នាំនេះ។ កាលពីខែឧសភា លោកស្រី Machado បានប្រកាសចេញពីប្រទេសប៉ាណាម៉ា អំពីការប្តេជ្ញារបស់លោកស្រី ដើម្បីចរចាការធ្វើអន្តរកាលប្រជាធិបតេយ្យ ជាមួយរដ្ឋាភិបាលស្តីទីវ៉េណេស៊ុយអេឡា ប៉ុន្តែរដ្ឋបាលលោកស្រី Rodriquez មិនបានឆ្លើយតបការទាមទាររបស់លោកស្រី Machado នោះទេ៕