* Fresh Exclusive: កម្ពុជាប្រើភាសាទន់ ថៃប្រើសម្តីខ្លាំងនៅថ្ងៃបើក UNCLOS៖ តើអ្នកណាមានប្រៀបក្នុងវេទិកាដែលវាស់ដោយច្បាប់ មិនមែនដោយសារសម្តី?
* មេស៊ីម៉ាក់កម្ពុជា៖ សំឡេងស្វែងរកយុត្តិធម៌ ពីអ្នករងគ្រោះដោយសារគ្រាប់បែកចង្កោមរបស់ថៃឈ្លានពាន !
* កិច្ចប្រជុំបិទទ្វាររវាងគណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជា ដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាមួយនឹងគណៈកម្មការផ្សះផ្សា UNCLOS និងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍បានបិទបញ្ចប់
* កម្ពុជាបដិសេធការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់ទីតាំងបេតិកភណ្ឌវប្បធម៌ សម្រាប់គោលបំណងយោធា
* ៨ខែឆ្នាំនេះ កម្ពុជារកចំណូលបានជិត៥០០លានដុល្លារ ពីការនាំចេញកង់ កើនឡើងជាង២០%
* នាវាកងទ័ពជើងទឹកឥណ្ឌា INS Kulish បញ្ចប់បេសកកម្មចូលចតជាប្រវត្តិសាស្ត្ររយៈពេល ៤ថ្ងៃ នៃកិច្ចសហប្រតិបត្តិការលំហសមុទ្រទ្វេភាគី នៅមូលដ្ឋានសមុទ្ររាម
* ប្រមុខការទូតកម្ពុជា៖ កម្ពុជាមានបំណងចុះសន្ធិសញ្ញាជាមួយថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការផ្សះផ្សា និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រ
* ប្រមុខការទូតកម្ពុជា៖ ទំនាក់ទំនងរវាងកម្ពុជា-ថៃ កំពុងតែឆ្លងកាត់ដំណាក់កាលដ៏លំបាក, កម្ពុជាសង្ឃឹមថា គណៈកម្មការផ្សះផ្សា អាចជួយភាគីទាំងពីរបើកទំព័រថ្មីមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមក
* ប្រមុខការទូតកម្ពុជា  ពន្យល់ពីដើមហេតុដែលនាំឱ្យកម្ពុជាផ្តួចផ្តើមដំណើរការផ្សះផ្សា UNCLOS ជាមួយថៃ ដើម្បីផលប្រយោជន៍រួម និងសន្តិភាព
* បើកិច្ចប្រជុំលើកដំបូងគណៈកម្មការផ្សះផ្សាដោយបង្ខំ៖ កម្ពុជា ប្តេជ្ញាគោរពច្បាប់អន្តរជាតិ និងសង្ឃឹមថៃ ចូលរួមដំណើរការផ្សះផ្សាក្នុងស្មារតីស្ថាបនា
* សេចក្តីថ្លែងការណ៍បើករបស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស ក្នុងនាមភ្នាក់ងារតំណាងកម្ពុជា ក្នុងកិច្ចប្រជុំលើកទី១នៃគណៈកម្មការផ្សះផ្សា (កិច្ចប្រជុំរួមបើកចំហ) នៅប្រទេសសិង្ហបុរី
* ទូរទស្សន៍ Fresh News ផ្សាយបន្តផ្ទាល់៖ កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) រវាងកម្ពុជា និងថៃ ប្រព្រឹត្តទៅពីថ្ងៃទី១៤-១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី
* វិភាគអន្តរជាតិ៖ តើទាហានមនុស្សយន្តរបស់ចិនអាចនឹងត្រូវបានប្រើ ក្នុងសង្រ្គាមជាមួយតៃវ៉ាន់?
* នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា អំពាវនាវឱ្យប្រុងប្រយ័ត្ន ចំពោះមេរោគ Telegram លើកុំព្យូទ័រ កុំឱ្យមេរោគលួចគណនី និងព័ត៌មានរបស់លោកអ្នក
* ប្រធានាធិបតីមីយ៉ាន់ម៉ា បង្ហាញជំនឿចិត្តថា ការពិភាក្សាដ៏ស្និទ្ធស្នាលកំលុងទស្សនកិច្ចនៅកម្ពុជា នឹងបើកផ្លូវថ្មីសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

រុស្ស៉ីបាញ់ទម្លាក់យន្តហោះដ្រូនអ៊ុយក្រែនជាង៤០០គ្រឿង (Video inside)

30-06-2026 14:48

(មូស្គូ)៖ នៅថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២៦ ក្រសួងការពារជាតិរុស្ស៉ី បានឱ្យដឹងថា យន្តហោះដ្រូនអ៊ុយក្រែនសរុបចំនួន ៤១៩គ្រឿង ត្រូវបានបាញ់ទម្លាក់នៅទូទាំងប្រទេស កាលពីអំឡុងពេលវេលាយប់កន្លងទៅនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

យ៉ាងណាមិញ ក្រសួងការពារជាតិរុស្ស៉ី មិនបានប្រាប់ថា តើមានមនុស្សស្លាប់ឬរបួសដែរឬក៏អត់ទេ។ អភិបាលទីក្រុងមូស្គូ លោក Sergey Sobyanin បាននិយាយថា ប្រព័ន្ធការពារដែនអាកាស បានបាញ់ទម្លាក់យន្តហោះដ្រូនសត្រូវប្រហែល៥០គ្រឿង ដែលហោះសំដៅទៅកាន់រដ្ឋធានីរុស្ស៉ី។

ប៉ុន្មានខែមកនេះ ទីក្រុងកៀវបានបង្កើនយុទ្ធនាការវាយប្រហារដោយដ្រូនរយៈចម្ងាយឆ្ងាយប្រឆាំងរុស្ស៉ី ជាពិសេសប្រឆាំងទៅលើ​ហេដ្ឋារចនាសម្ព័ន្ធថាមពល ដើម្បីកំណត់គោលដៅចំពោះប្រភពដ៏សំខាន់មួយ​ នៃប្រាក់ចំណូលរបស់វិមានក្រឹមឡាំង សម្រាប់ទ្រទ្រង់កិច្ចប្រឹងប្រែងសង្រ្គាមរបស់ខ្លួន ដែលឥឡូវកំពុងស្ថិតក្នុងឆ្នាំទី៥ហើយ៕

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន ចន្លោះថ្ងៃព្រហស្បតិ៍និងថ្ងៃសុក្រ រុស្ស៉ីបានប្រកាសពីការបាញ់ទម្លាក់ដ្រូនអ៊ុយក្រែន សរុបដល់ទៅ​៦៦០គ្រឿង ដែលជាចំនួនដ៏ច្រើនបំផុតមួយ។ ក្នុងសប្តាហ៍ដដែលនោះ ការវាយប្រហារមួយរបស់អ៊ុយក្រែន ក៏បានបង្កជាអគ្គិភ័យនៅរោងចក្រចម្រាញ់ប្រេងមួយកន្លែងរបស់រុស្ស៉ី ក្នុងទីក្រុងមូស្គូ​ផងដែរ៕