* Fresh Exclusive: កម្ពុជាប្រើភាសាទន់ ថៃប្រើសម្តីខ្លាំងនៅថ្ងៃបើក UNCLOS៖ តើអ្នកណាមានប្រៀបក្នុងវេទិកាដែលវាស់ដោយច្បាប់ មិនមែនដោយសារសម្តី?
* មេស៊ីម៉ាក់កម្ពុជា៖ សំឡេងស្វែងរកយុត្តិធម៌ ពីអ្នករងគ្រោះដោយសារគ្រាប់បែកចង្កោមរបស់ថៃឈ្លានពាន !
* កិច្ចប្រជុំបិទទ្វាររវាងគណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជា ដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាមួយនឹងគណៈកម្មការផ្សះផ្សា UNCLOS និងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍បានបិទបញ្ចប់
* កម្ពុជាបដិសេធការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់ទីតាំងបេតិកភណ្ឌវប្បធម៌ សម្រាប់គោលបំណងយោធា
* ៨ខែឆ្នាំនេះ កម្ពុជារកចំណូលបានជិត៥០០លានដុល្លារ ពីការនាំចេញកង់ កើនឡើងជាង២០%
* នាវាកងទ័ពជើងទឹកឥណ្ឌា INS Kulish បញ្ចប់បេសកកម្មចូលចតជាប្រវត្តិសាស្ត្ររយៈពេល ៤ថ្ងៃ នៃកិច្ចសហប្រតិបត្តិការលំហសមុទ្រទ្វេភាគី នៅមូលដ្ឋានសមុទ្ររាម
* ប្រមុខការទូតកម្ពុជា៖ កម្ពុជាមានបំណងចុះសន្ធិសញ្ញាជាមួយថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការផ្សះផ្សា និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រ
* ប្រមុខការទូតកម្ពុជា៖ ទំនាក់ទំនងរវាងកម្ពុជា-ថៃ កំពុងតែឆ្លងកាត់ដំណាក់កាលដ៏លំបាក, កម្ពុជាសង្ឃឹមថា គណៈកម្មការផ្សះផ្សា អាចជួយភាគីទាំងពីរបើកទំព័រថ្មីមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមក
* ប្រមុខការទូតកម្ពុជា  ពន្យល់ពីដើមហេតុដែលនាំឱ្យកម្ពុជាផ្តួចផ្តើមដំណើរការផ្សះផ្សា UNCLOS ជាមួយថៃ ដើម្បីផលប្រយោជន៍រួម និងសន្តិភាព
* បើកិច្ចប្រជុំលើកដំបូងគណៈកម្មការផ្សះផ្សាដោយបង្ខំ៖ កម្ពុជា ប្តេជ្ញាគោរពច្បាប់អន្តរជាតិ និងសង្ឃឹមថៃ ចូលរួមដំណើរការផ្សះផ្សាក្នុងស្មារតីស្ថាបនា
* សេចក្តីថ្លែងការណ៍បើករបស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស ក្នុងនាមភ្នាក់ងារតំណាងកម្ពុជា ក្នុងកិច្ចប្រជុំលើកទី១នៃគណៈកម្មការផ្សះផ្សា (កិច្ចប្រជុំរួមបើកចំហ) នៅប្រទេសសិង្ហបុរី
* ទូរទស្សន៍ Fresh News ផ្សាយបន្តផ្ទាល់៖ កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) រវាងកម្ពុជា និងថៃ ប្រព្រឹត្តទៅពីថ្ងៃទី១៤-១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី
* វិភាគអន្តរជាតិ៖ តើទាហានមនុស្សយន្តរបស់ចិនអាចនឹងត្រូវបានប្រើ ក្នុងសង្រ្គាមជាមួយតៃវ៉ាន់?
* នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា អំពាវនាវឱ្យប្រុងប្រយ័ត្ន ចំពោះមេរោគ Telegram លើកុំព្យូទ័រ កុំឱ្យមេរោគលួចគណនី និងព័ត៌មានរបស់លោកអ្នក
* ប្រធានាធិបតីមីយ៉ាន់ម៉ា បង្ហាញជំនឿចិត្តថា ការពិភាក្សាដ៏ស្និទ្ធស្នាលកំលុងទស្សនកិច្ចនៅកម្ពុជា នឹងបើកផ្លូវថ្មីសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

អ៉ីតាលី និងប្រទេសក្នុងតំបន់បាល់កង់ ប្រឈមមុខនឹងរលកកម្តៅ ខណៈសីតុណ្ហភាពក្នុងសហរដ្ឋអាមេរិក ក៏កំពុងហក់ឡើង (Video inside)

30-06-2026 15:38

(រ៉ូម)៖ គិតត្រឹមថ្ងៃចន្ទសប្តាហ៍នេះ អ៉ីតាលី និងប្រទេសក្នុងតំបន់បាល់កង់ បានរងឥទ្ធិពលនៃរលកកម្តៅ ដែលបានបង្កឱ្យមានមនុស្សស្លាប់ និងរំខានដល់ជីវភាពប្រចាំថ្ងៃនៅទូទាំងអឺរ៉ុបរួចហើយ ក្នុងរយៈពេលជាង ១សប្តាហ៍មកនេះ ជាមួយការកើនឡើងនូវក្តីបារម្ភអំពីភ្លើងឆេះព្រៃរាលដាល។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២៦។

ដោយឡែកនៅត្រើយម្ខាងទៀតនៃមហាសមុទ្រ Atlantic ទីភ្នាក់ងារឧតុនិយមអាមេរិក បានព្រមានអំពីរលកកម្តៅដ៏គ្រោះថ្នាក់ ជាមួយសីតុណ្ហភាព រង្វង់ជាង ៣០អង្សាសេ នៅផ្នែកជាច្រើននៃភាគកណ្តាល និងភាគខាងកើតសហរដ្ឋអាមេរិក មុនការប្រារព្ធខួបឯករាជ្យលើកទី២៥០ ចំថ្ងៃសៅរ៍ ទី៤ ខែកក្កដា។

សម្រាប់​អឺរ៉ុប​ប៉ែកខាង​លិចវិញ សីតុណ្ហភាព​ដែល​ធ្លាក់​ចុះ​ពី​កម្រិត​ខ្ពស់​ក្នុង​ខែ​មិថុនា ក៏​ទំនង​ជា​កើន​ឡើងវិញ​​នៅ​សប្ដាហ៍​ក្រោយ។ ក្នុងប្រទេសអ៉ីតាលី ទីក្រុងចំនួន ២២ ចាប់ពី Bolzano នៅភាគខាងជើងដល់ Palermo លើកោះភាគខាងត្បូងនៃតំបន់ Sicily ស្ថិតក្រោមការព្រមានពីរលកកម្តៅកម្រិតពណ៌ក្រហម កាលពីថ្ងៃចន្ទ។

នៅប្រទេសក្រូអាស៉ី ទីភ្នាក់ងារឧតុនិយម បានចេញការប្រកាសអាសន្នកម្រិតពណ៌ក្រហម សម្រាប់តំបន់នានា រួមទាំងរដ្ឋធានី Zagreb និងគោលដៅទេសចរណ៍ឆ្នេរ Split និង Dubrovnik។ ក្រុមអ្នកពន្លត់អគ្គីភ័យ ជំនួយដោយយន្តហោះ ៤គ្រឿង បានប្រយុទ្ធនឹងភ្លើងឆេះព្រៃនៅលើកោះទេសចរណ៍ Vis ក្នុងសមុទ្រ Adriatic ចម្ងាយប្រហែល ៥៥គីឡូម៉ែត្រ ភាគនិរតីនៃតំបន់ឆ្នេរ Split។

ដោយឡែក ប្រទេសអាល់បានី មានភ្លើងឆេះព្រៃដែលបានលេបត្របាក់ព្រៃ និងដើមអូលីវជាច្រើនហិកតា កាលពីចុងសប្តាហ៍មុន។ រលកកម្ដៅតាំងពីថ្ងៃទី២០ ខែមិថុនា បានបំបែកកំណត់ត្រាដើមរដូវក្តៅ ហើយលក្ខខណ្ឌកម្ដៅខ្លាំង បានរំខានដល់ការផលិតថាមពល បំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធសុខាភិបាល៕