* មេស៊ីម៉ាក់កម្ពុជា៖ សំឡេងស្វែងរកយុត្តិធម៌ ពីអ្នករងគ្រោះដោយសារគ្រាប់បែកចង្កោមរបស់ថៃឈ្លានពាន !
* កិច្ចប្រជុំបិទទ្វាររវាងគណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជា ដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាមួយនឹងគណៈកម្មការផ្សះផ្សា UNCLOS និងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍បានបិទបញ្ចប់
* កម្ពុជាបដិសេធការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់ទីតាំងបេតិកភណ្ឌវប្បធម៌ សម្រាប់គោលបំណងយោធា
* ៨ខែឆ្នាំនេះ កម្ពុជារកចំណូលបានជិត៥០០លានដុល្លារ ពីការនាំចេញកង់ កើនឡើងជាង២០%
* នាវាកងទ័ពជើងទឹកឥណ្ឌា INS Kulish បញ្ចប់បេសកកម្មចូលចតជាប្រវត្តិសាស្ត្ររយៈពេល ៤ថ្ងៃ នៃកិច្ចសហប្រតិបត្តិការលំហសមុទ្រទ្វេភាគី នៅមូលដ្ឋានសមុទ្ររាម
* ប្រមុខការទូតកម្ពុជា៖ កម្ពុជាមានបំណងចុះសន្ធិសញ្ញាជាមួយថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការផ្សះផ្សា និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រ
* ប្រមុខការទូតកម្ពុជា៖ ទំនាក់ទំនងរវាងកម្ពុជា-ថៃ កំពុងតែឆ្លងកាត់ដំណាក់កាលដ៏លំបាក, កម្ពុជាសង្ឃឹមថា គណៈកម្មការផ្សះផ្សា អាចជួយភាគីទាំងពីរបើកទំព័រថ្មីមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមក
* ប្រមុខការទូតកម្ពុជា  ពន្យល់ពីដើមហេតុដែលនាំឱ្យកម្ពុជាផ្តួចផ្តើមដំណើរការផ្សះផ្សា UNCLOS ជាមួយថៃ ដើម្បីផលប្រយោជន៍រួម និងសន្តិភាព
* បើកិច្ចប្រជុំលើកដំបូងគណៈកម្មការផ្សះផ្សាដោយបង្ខំ៖ កម្ពុជា ប្តេជ្ញាគោរពច្បាប់អន្តរជាតិ និងសង្ឃឹមថៃ ចូលរួមដំណើរការផ្សះផ្សាក្នុងស្មារតីស្ថាបនា
* សេចក្តីថ្លែងការណ៍បើករបស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស ក្នុងនាមភ្នាក់ងារតំណាងកម្ពុជា ក្នុងកិច្ចប្រជុំលើកទី១នៃគណៈកម្មការផ្សះផ្សា (កិច្ចប្រជុំរួមបើកចំហ) នៅប្រទេសសិង្ហបុរី
* ទូរទស្សន៍ Fresh News ផ្សាយបន្តផ្ទាល់៖ កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) រវាងកម្ពុជា និងថៃ ប្រព្រឹត្តទៅពីថ្ងៃទី១៤-១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី
* វិភាគអន្តរជាតិ៖ តើទាហានមនុស្សយន្តរបស់ចិនអាចនឹងត្រូវបានប្រើ ក្នុងសង្រ្គាមជាមួយតៃវ៉ាន់?
* នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា អំពាវនាវឱ្យប្រុងប្រយ័ត្ន ចំពោះមេរោគ Telegram លើកុំព្យូទ័រ កុំឱ្យមេរោគលួចគណនី និងព័ត៌មានរបស់លោកអ្នក
* ប្រធានាធិបតីមីយ៉ាន់ម៉ា បង្ហាញជំនឿចិត្តថា ការពិភាក្សាដ៏ស្និទ្ធស្នាលកំលុងទស្សនកិច្ចនៅកម្ពុជា នឹងបើកផ្លូវថ្មីសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការ
* Fresh Exclusive: Trump ថាការភ័យខ្លាច AI ត្រូវបានបំផ្លើស៖ តើអាមេរិកគួរបន្ថយល្បឿនដើម្បីសុវត្ថិភាព ឬបន្តរត់ដើម្បីរក្សាឧត្តមភាពលើចិន?
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ពលរដ្ឋសិង្ហបុរី កាន់តែច្រើនចង់នៅលីវ ជាជាងរៀបការ (Video inside)

30-06-2026 16:05

(សិង្ហបុរី)៖ ទិន្នន័យរបស់រដ្ឋាភិបាលចេញផ្សាយថ្ងៃអង្គារ ទី៣០ មិថុនា ឆ្នាំ២០២៦ បានឱ្យដឹងថា ក្នុងឆ្នាំ២០២៥ ពលរដ្ឋសិង្ហបុរី ដែលមានអាយុក្រោម ៤០ឆ្នាំកាន់តែច្រើន មិនធ្លាប់រៀបអាពាហ៍ពិពាហ៍ ដែលមិនដូចកាលពីឆ្នាំ២០២០ទេ ខណៈការមិនរៀបអាពាហ៍ពិពាហ៍ បានកើនឡើងយ៉ាងខ្លាំង ក្នុងចំណោមអ្នកមានអាយុចាប់ពី២៥ឆ្នាំ ទៅ ៣៤ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA។

ការរកឃើញនេះ បានមកពីការស្ទង់មតិស្តីពីស្ថានភាពគ្រួសារនៃក្រសួងស្ថិតិសិង្ហបុរី ដែលជាការស្ទង់មតិថ្នាក់ជាតិរបស់ប្រទេស ដែលធ្វើឡើងក្នុងពេលធ្វើជំរឿនប្រជាជនម្តង ក្នុងរយៈពេល ១០ឆ្នាំ។ ក្នុងចំណោមស្រ្តី អាយុពី ២៥ឆ្នាំ ទៅ ២៩ឆ្នាំ ដែលមិនធ្លាប់រៀបការ បានកើនឡើងពីអត្រា ៦៩ភាគរយ ក្នុងឆ្នាំ២០២០ ដល់ ៧៣,៤ភាគរយក្នុងឆ្នាំ២០២៥។ បុរសអាយុត្រឹម ៤០ឆ្នាំ ដែលនៅលីវ គឺមានចំនួនច្រើនជាងអ្នកដែលទទួលបានការអប់រំទាប។ ស្ត្រីដែលមានកម្រិតវប្បធម៌ខ្ពស់ ក្នុងក្រុមអាយុ ៤០ឆ្នាំដល់ ៤៩ឆ្នាំ និងក្រុមអាយុ ៣០ឆ្នាំ ដល់ ៣៩ឆ្នាំ មានទំនោរចង់នៅលីវច្រើន។

គួរបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២៥ ប្រជាជនសិង្ហបុរីមានចំនួន ៤,២០លាននាក់៕