ប្រមុខការទូតចិន នឹងបំពេញទស្សនកិច្ចនៅហ្វាំងឡង់ ដាណឺម៉ាក ស៊ុយអែត និងន័រវែស (Video inside)
30-06-2026 16:22
(ប៉េកាំង)៖ ក្រសួងការបរទេសចិន បានឱ្យដឹងថា រដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi គ្រោងបំពេញទស្សនកិច្ចនៅប្រទេសហ្វាំងឡង់ ដាណឺម៉ាក ស៊ុយអែត និងន័រវែស ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិន CGTN នាថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២៦។
លោក Wang ដែលជាសមាជិកគណៈកម្មាធិការនយោបាយនៃមជ្ឈិមបក្សកុម្មុយនីស្តចិន នឹងជួបពិភាក្សាជាមួយរដ្ឋមន្រ្តីការបរទេសដាណឺម៉ាក លោក Lars Lokke Rasmussen រដ្ឋមន្រ្តីការបរទេសស៊ុយអែត លោកស្រី Maria Malmer Stenergard រដ្ឋមន្រ្តីការបរទេសហ្វាំងឡង់ លោកស្រី Elina Valtonen និងរដ្ឋមន្រ្តីការបរទេសន័រវែស លោក Espen Barth Eide អំឡុងទស្សនកិច្ចនោះ៕




