* កម្ពុជាបដិសេធការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់ទីតាំងបេតិកភណ្ឌវប្បធម៌ សម្រាប់គោលបំណងយោធា
* ៨ខែឆ្នាំនេះ កម្ពុជារកចំណូលបានជិត៥០០លានដុល្លារ ពីការនាំចេញកង់ កើនឡើងជាង២០%
* នាវាកងទ័ពជើងទឹកឥណ្ឌា INS Kulish បញ្ចប់បេសកកម្មចូលចតជាប្រវត្តិសាស្ត្ររយៈពេល ៤ថ្ងៃ នៃកិច្ចសហប្រតិបត្តិការលំហសមុទ្រទ្វេភាគី នៅមូលដ្ឋានសមុទ្ររាម
* ប្រមុខការទូតកម្ពុជា៖ កម្ពុជាមានបំណងចុះសន្ធិសញ្ញាជាមួយថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការផ្សះផ្សា និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រ
* ប្រមុខការទូតកម្ពុជា៖ ទំនាក់ទំនងរវាងកម្ពុជា-ថៃ កំពុងតែឆ្លងកាត់ដំណាក់កាលដ៏លំបាក, កម្ពុជាសង្ឃឹមថា គណៈកម្មការផ្សះផ្សា អាចជួយភាគីទាំងពីរបើកទំព័រថ្មីមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមក
* ប្រមុខការទូតកម្ពុជា  ពន្យល់ពីដើមហេតុដែលនាំឱ្យកម្ពុជាផ្តួចផ្តើមដំណើរការផ្សះផ្សា UNCLOS ជាមួយថៃ ដើម្បីផលប្រយោជន៍រួម និងសន្តិភាព
* បើកិច្ចប្រជុំលើកដំបូងគណៈកម្មការផ្សះផ្សាដោយបង្ខំ៖ កម្ពុជា ប្តេជ្ញាគោរពច្បាប់អន្តរជាតិ និងសង្ឃឹមថៃ ចូលរួមដំណើរការផ្សះផ្សាក្នុងស្មារតីស្ថាបនា
* សេចក្តីថ្លែងការណ៍បើករបស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស ក្នុងនាមភ្នាក់ងារតំណាងកម្ពុជា ក្នុងកិច្ចប្រជុំលើកទី១នៃគណៈកម្មការផ្សះផ្សា (កិច្ចប្រជុំរួមបើកចំហ) នៅប្រទេសសិង្ហបុរី
* ទូរទស្សន៍ Fresh News ផ្សាយបន្តផ្ទាល់៖ កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) រវាងកម្ពុជា និងថៃ ប្រព្រឹត្តទៅពីថ្ងៃទី១៤-១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី
* វិភាគអន្តរជាតិ៖ តើទាហានមនុស្សយន្តរបស់ចិនអាចនឹងត្រូវបានប្រើ ក្នុងសង្រ្គាមជាមួយតៃវ៉ាន់?
* នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា អំពាវនាវឱ្យប្រុងប្រយ័ត្ន ចំពោះមេរោគ Telegram លើកុំព្យូទ័រ កុំឱ្យមេរោគលួចគណនី និងព័ត៌មានរបស់លោកអ្នក
* ប្រធានាធិបតីមីយ៉ាន់ម៉ា បង្ហាញជំនឿចិត្តថា ការពិភាក្សាដ៏ស្និទ្ធស្នាលកំលុងទស្សនកិច្ចនៅកម្ពុជា នឹងបើកផ្លូវថ្មីសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការ
* Fresh Exclusive: Trump ថាការភ័យខ្លាច AI ត្រូវបានបំផ្លើស៖ តើអាមេរិកគួរបន្ថយល្បឿនដើម្បីសុវត្ថិភាព ឬបន្តរត់ដើម្បីរក្សាឧត្តមភាពលើចិន?
* សាស្ត្រាចារ្យ ផាន់ វណ្ណរ័ត្ន៖ «ឈាមខ្មែរស្រឡាញ់ខ្មែរ» មេរៀននៃភាពជាអ្នកដឹកនាំ ការរួមសុខទុក្ខ និងស្មារតីសាមគ្គីនៅ «ភូមិរង់ចាំ»
* កិច្ចប្រជុំបិទទ្វាររបស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

អេមីរ៉ាតអារ៉ាប់រួម បង្កើនការនាំចេញប្រេងក្នុងទំហំបំបែកកំណត់ត្រា ក្រោយចាកចេញពីអង្គការ OPEC (Video inside)

30-06-2026 22:55

(ឌូបៃ)៖ ទិន្នន័យបឋមពីស្ថាប័នតាមដាននាវាចរណ៍ Kpler និង Vortexa បានបង្ហាញថា ប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE) បានបង្កើនការនាំចេញប្រេងឆៅ និងកំណកឧស្ម័នធម្មជាតិ (Condensate) ដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន នៅក្នុងខែមិថុនា ភ្លាមៗបន្ទាប់ពីប្រទេសផលិតប្រេងនៅតំបន់ឈូងសមុទ្រមួយនេះ បានចាកចេញពីអង្គការ OPEC។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការសម្រេចចិត្តបញ្ចប់សមាជិកភាពជិត ៦០ឆ្នាំពីអង្គការនៃបណ្តាប្រទេសនាំចេញប្រេង (OPEC) កាលពីថ្ងៃទី០១ ខែឧសភា ចំពេលមានសង្គ្រាមរវាងអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ គឺធ្វើឡើងក្នុងគោលបំណងទាញយកប្រយោជន៍ជាអតិបរមាពីធនធានរបស់ខ្លួន ដោយមិនចាំបាច់រងការរឹតត្បិតកូតាផលិតកម្មពីអង្គការនេះទៀតឡើយ។ ទន្ទឹមនឹងនេះ ដើម្បីបញ្ចៀសការរាំងខ្ទប់ច្រកសមុទ្រហ័រមូសពីសំណាក់អ៊ីរ៉ង់ ក្រុមហ៊ុនប្រេងរដ្ឋអាប៊ុយដាប៊ី (ADNOC) បានបង្កើតសេវាកម្មដឹកជញ្ជូន ដោយតម្រូវឱ្យនាវាបិទប្រព័ន្ធតាមដាន (Transponders) ដើម្បីកាត់បន្ថយហានិភ័យនៃការវាយប្រហារ អំឡុងពេលធ្វើដំណើរឆ្លងកាត់តំបន់ឈូងសមុទ្រ។

លោក ចូហានេស រ៉ាបល (Johannes Rauball) អ្នកវិភាគប្រេងជាន់ខ្ពស់នៅស្ថាប័ន Kpler បានឱ្យដឹងថា ការនាំចេញប្រេងឆៅ និងកំណកឧស្ម័នធម្មជាតិពី UAE ក្នុងខែនេះ មានជាមធ្យមប្រមាណ ៣,៧លានធុងក្នុងមួយថ្ងៃ ដែលជាកម្រិតខ្ពស់បំផុតក្នុងកំណត់ត្រា និងខ្ពស់ជាងកម្រិត ៣,១លាន ទៅ ៣,៣លានធុង មុនពេលជម្លោះនៅមជ្ឈិមបូព៌ាផ្ទុះឡើងទៅទៀត។ គួររំលឹកថា កម្រិតនាំចេញខ្ពស់បំផុតចុងក្រោយរបស់ UAE គឺ ៣,៤៤លានធុងក្នុងមួយថ្ងៃ ដែលសម្រេចបានកាលពីខែមេសា ឆ្នាំ២០២០ កំឡុងពេលមានសង្គ្រាមតម្លៃប្រេងដ៏ខ្លីរវាងអារ៉ាប៊ីសាអូឌីត និងរុស្ស៊ី៕