* ៨ខែឆ្នាំនេះ កម្ពុជារកចំណូលបានជិត៥០០លានដុល្លារ ពីការនាំចេញកង់ កើនឡើងជាង២០%
* នាវាកងទ័ពជើងទឹកឥណ្ឌា INS Kulish បញ្ចប់បេសកកម្មចូលចតជាប្រវត្តិសាស្ត្ររយៈពេល ៤ថ្ងៃ នៃកិច្ចសហប្រតិបត្តិការលំហសមុទ្រទ្វេភាគី នៅមូលដ្ឋានសមុទ្ររាម
* ប្រមុខការទូតកម្ពុជា៖ កម្ពុជាមានបំណងចុះសន្ធិសញ្ញាជាមួយថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការផ្សះផ្សា និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រ
* ប្រមុខការទូតកម្ពុជា៖ ទំនាក់ទំនងរវាងកម្ពុជា-ថៃ កំពុងតែឆ្លងកាត់ដំណាក់កាលដ៏លំបាក, កម្ពុជាសង្ឃឹមថា គណៈកម្មការផ្សះផ្សា អាចជួយភាគីទាំងពីរបើកទំព័រថ្មីមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមក
* ប្រមុខការទូតកម្ពុជា  ពន្យល់ពីដើមហេតុដែលនាំឱ្យកម្ពុជាផ្តួចផ្តើមដំណើរការផ្សះផ្សា UNCLOS ជាមួយថៃ ដើម្បីផលប្រយោជន៍រួម និងសន្តិភាព
* បើកិច្ចប្រជុំលើកដំបូងគណៈកម្មការផ្សះផ្សាដោយបង្ខំ៖ កម្ពុជា ប្តេជ្ញាគោរពច្បាប់អន្តរជាតិ និងសង្ឃឹមថៃ ចូលរួមដំណើរការផ្សះផ្សាក្នុងស្មារតីស្ថាបនា
* សេចក្តីថ្លែងការណ៍បើករបស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស ក្នុងនាមភ្នាក់ងារតំណាងកម្ពុជា ក្នុងកិច្ចប្រជុំលើកទី១នៃគណៈកម្មការផ្សះផ្សា (កិច្ចប្រជុំរួមបើកចំហ) នៅប្រទេសសិង្ហបុរី
* ទូរទស្សន៍ Fresh News ផ្សាយបន្តផ្ទាល់៖ កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) រវាងកម្ពុជា និងថៃ ប្រព្រឹត្តទៅពីថ្ងៃទី១៤-១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី
* វិភាគអន្តរជាតិ៖ តើទាហានមនុស្សយន្តរបស់ចិនអាចនឹងត្រូវបានប្រើ ក្នុងសង្រ្គាមជាមួយតៃវ៉ាន់?
* នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា អំពាវនាវឱ្យប្រុងប្រយ័ត្ន ចំពោះមេរោគ Telegram លើកុំព្យូទ័រ កុំឱ្យមេរោគលួចគណនី និងព័ត៌មានរបស់លោកអ្នក
* ប្រធានាធិបតីមីយ៉ាន់ម៉ា បង្ហាញជំនឿចិត្តថា ការពិភាក្សាដ៏ស្និទ្ធស្នាលកំលុងទស្សនកិច្ចនៅកម្ពុជា នឹងបើកផ្លូវថ្មីសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការ
* Fresh Exclusive: Trump ថាការភ័យខ្លាច AI ត្រូវបានបំផ្លើស៖ តើអាមេរិកគួរបន្ថយល្បឿនដើម្បីសុវត្ថិភាព ឬបន្តរត់ដើម្បីរក្សាឧត្តមភាពលើចិន?
* សាស្ត្រាចារ្យ ផាន់ វណ្ណរ័ត្ន៖ «ឈាមខ្មែរស្រឡាញ់ខ្មែរ» មេរៀននៃភាពជាអ្នកដឹកនាំ ការរួមសុខទុក្ខ និងស្មារតីសាមគ្គីនៅ «ភូមិរង់ចាំ»
* កិច្ចប្រជុំបិទទ្វាររបស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
* បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន រឹបអូសបានកញ្ឆា និងហេរ៉ូអ៊ីនជាង ៧៩ គីឡូក្រាម
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

មេបញ្ជាការអ៊ុយក្រែន អះអាងពីការត្រៀមលក្ខណៈចំពោះលទ្ធភាពនៃការវាយប្រហារថ្មីពីរុស្ស៉ី ចេញពីភាគខាងជើង (Video inside)

01-07-2026 08:50

(Reuters)៖ មេបញ្ជាការកំពូលរបស់យោធាអ៊ុយក្រែន បាននិយាយនៅក្នុងបទសម្ភាសន៍មួយចាក់ផ្សាយនៅថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២៦ ថាកងកម្លាំងអ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះលទ្ធភាពនៃការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង ប៉ុន្តែការប៉ុនប៉ងវាយសម្រុកចូលទីក្រុងកៀវទំនងជាមិនកើតឡើងឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters។

លោក Oleksandr Syrskyi មេបញ្ជាការកំពូលរបស់យោធាអ៊ុយក្រែន នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អ៊ុយក្រែន TSN ក៏បានលើកឡើងដែរថាការវាយប្រហារណាមួយពីប្រទេសជិតខាង គឺបេឡារុសក៏ទំនងជានឹងមិនកើតឡើងនោះដែរ ជាច្រើនសប្ដាហ៍បន្ទាប់ពីអ៊ុយក្រែនបានចោទប្រកាន់ថាទីក្រុងមូស្គូបាន និងកំពុងព្យាយាមបញ្ចុះបញ្ចូលឱ្យបេឡារុសចូលរួមកាន់តែជ្រៅក្នុងសង្រ្គាមអ៊ុយក្រែន។ «សេណារីយ៉ូដែលទំនងជាងគេបំផុត និងត្រូវបានបញ្ជាក់ដោយប្រភពទិន្នន័យជាច្រើន នោះគឺលទ្ធភាពនៃការវាយលុកនៅភាគខាងជើង ចេញពីទឹកដីរុស្ស៉ី ពោលគឺតំបន់ Bryansk»។ នេះជាការគូសបញ្ជាក់របស់លោក Syrskyi ដោយបន្ថែមថានេះជាជម្រើសប្រាកដប្រជាមួយ ហើយអ៊ុយក្រែនកំពុងត្រៀមលក្ខណៈ សម្រាប់សេណារីយ៉ូបែបនេះ។

តាមលោក Syrskyi គោលដៅនៃប្រតិបត្តិការរបៀបនេះ មិនមែនជាការព្យាយាមវាយរុលចូលទីក្រុងកៀវ ដូចដែលកងកម្លាំងរុស្ស៉ីបានធ្វើកាលពីខែកុម្ភៈ ឆ្នាំ២០២២ ហើយដកទ័ព ថយទៅផ្ដោតលើតំបន់ដុនបាស់ស្ថិតនៅភាគខាងកើតអ៊ុយក្រែនវិញនោះទេ។ ប៉ុន្តែរុស្ស៉ីប្រហែលជាមានគោលដៅវាយដណ្ដើមទឹកកាន់ទឹកដីអ៊ុយក្រែនបន្ថែមទៀតក្នុងតំបន់ Chernihiv ហើយបង្ខំឱ្យកងកម្លាំងអ៊ុយក្រែនប្រយុទ្ធក្នុងសមរភូមិថ្មីមួយទៀតនៅតាមបណ្ដោយសមរភូមិមុខប្រវែង ១២៥០គីឡូម៉ែត្រ។ ធ្វើបែបនេះគឺរុស្ស៉ីអាចមានចេតនាចង់ឱ្យ អ៊ុយក្រែនទាញកម្លាំងចេញពីខ្សែការពារមួយទៅកាន់ខែ្សការពារមួយទៀត។

ប៉ុន្តែយ៉ាងណាក៏ដោយ លោក Syrskyi យល់ថាបេឡារុសដែលបានអនុញ្ញាតឱ្យកងទ័ពរុស្ស៉ីប្រើប្រាស់ទឹកដីរបស់ខ្លួន បើកការវាយប្រហារលើអ៊ុយក្រែននៅពេលរុស្ស៉ីបើកធ្វើសង្រ្គាមដំបូង ទំនងជានឹងមិនយល់ព្រមចូលរួមកាន់តែជ្រៅក្នុងសង្រ្គាមអ៊ុយក្រែននោះទេ។ លោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី ជាច្រើនសប្ដាហ៍មកនេះ បានព្រមានបេឡារុសជាបន្តបន្ទាប់កុំឱ្យលូកដៃក្នុងសង្រ្គាមរបស់រុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែន៕