* ៨ខែឆ្នាំនេះ កម្ពុជារកចំណូលបានជិត៥០០លានដុល្លារ ពីការនាំចេញកង់ កើនឡើងជាង២០%
* នាវាកងទ័ពជើងទឹកឥណ្ឌា INS Kulish បញ្ចប់បេសកកម្មចូលចតជាប្រវត្តិសាស្ត្ររយៈពេល ៤ថ្ងៃ នៃកិច្ចសហប្រតិបត្តិការលំហសមុទ្រទ្វេភាគី នៅមូលដ្ឋានសមុទ្ររាម
* ប្រមុខការទូតកម្ពុជា៖ កម្ពុជាមានបំណងចុះសន្ធិសញ្ញាជាមួយថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការផ្សះផ្សា និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រ
* ប្រមុខការទូតកម្ពុជា៖ ទំនាក់ទំនងរវាងកម្ពុជា-ថៃ កំពុងតែឆ្លងកាត់ដំណាក់កាលដ៏លំបាក, កម្ពុជាសង្ឃឹមថា គណៈកម្មការផ្សះផ្សា អាចជួយភាគីទាំងពីរបើកទំព័រថ្មីមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមក
* ប្រមុខការទូតកម្ពុជា  ពន្យល់ពីដើមហេតុដែលនាំឱ្យកម្ពុជាផ្តួចផ្តើមដំណើរការផ្សះផ្សា UNCLOS ជាមួយថៃ ដើម្បីផលប្រយោជន៍រួម និងសន្តិភាព
* បើកិច្ចប្រជុំលើកដំបូងគណៈកម្មការផ្សះផ្សាដោយបង្ខំ៖ កម្ពុជា ប្តេជ្ញាគោរពច្បាប់អន្តរជាតិ និងសង្ឃឹមថៃ ចូលរួមដំណើរការផ្សះផ្សាក្នុងស្មារតីស្ថាបនា
* សេចក្តីថ្លែងការណ៍បើករបស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស ក្នុងនាមភ្នាក់ងារតំណាងកម្ពុជា ក្នុងកិច្ចប្រជុំលើកទី១នៃគណៈកម្មការផ្សះផ្សា (កិច្ចប្រជុំរួមបើកចំហ) នៅប្រទេសសិង្ហបុរី
* ទូរទស្សន៍ Fresh News ផ្សាយបន្តផ្ទាល់៖ កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) រវាងកម្ពុជា និងថៃ ប្រព្រឹត្តទៅពីថ្ងៃទី១៤-១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី
* វិភាគអន្តរជាតិ៖ តើទាហានមនុស្សយន្តរបស់ចិនអាចនឹងត្រូវបានប្រើ ក្នុងសង្រ្គាមជាមួយតៃវ៉ាន់?
* នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា អំពាវនាវឱ្យប្រុងប្រយ័ត្ន ចំពោះមេរោគ Telegram លើកុំព្យូទ័រ កុំឱ្យមេរោគលួចគណនី និងព័ត៌មានរបស់លោកអ្នក
* ប្រធានាធិបតីមីយ៉ាន់ម៉ា បង្ហាញជំនឿចិត្តថា ការពិភាក្សាដ៏ស្និទ្ធស្នាលកំលុងទស្សនកិច្ចនៅកម្ពុជា នឹងបើកផ្លូវថ្មីសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការ
* Fresh Exclusive: Trump ថាការភ័យខ្លាច AI ត្រូវបានបំផ្លើស៖ តើអាមេរិកគួរបន្ថយល្បឿនដើម្បីសុវត្ថិភាព ឬបន្តរត់ដើម្បីរក្សាឧត្តមភាពលើចិន?
* សាស្ត្រាចារ្យ ផាន់ វណ្ណរ័ត្ន៖ «ឈាមខ្មែរស្រឡាញ់ខ្មែរ» មេរៀននៃភាពជាអ្នកដឹកនាំ ការរួមសុខទុក្ខ និងស្មារតីសាមគ្គីនៅ «ភូមិរង់ចាំ»
* កិច្ចប្រជុំបិទទ្វាររបស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
* បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន រឹបអូសបានកញ្ឆា និងហេរ៉ូអ៊ីនជាង ៧៩ គីឡូក្រាម
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

សហរដ្ឋអាមេរិក បញ្ជូនបុគ្គលិកយោធា ៩០០នាក់ទៅជួយវ៉េណេស៊ុយអេឡា អ្នកស្លាប់ដោយសាររញ្ជួយដីកើនដល់ ១៩៤៣នាក់ (Video inside)

01-07-2026 09:13

(វ៉ាស៊ីនតោន)៖ នាយឧត្តមសេនីយ៍អាមេរិក លោក Francis Donovan បានឱ្យដឹងថាសហរដ្ឋអាមេរិកបានបង្កើនវត្តមានយោធាទាំងនៅក្នុង និងជុំវិញប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះជាមួយការបញ្ជូនបុគ្គលិកយោធា ៩០០នាក់ចូលទៅក្នុងវ៉េណេស៊ុយអេឡា និងជិត ៨០០នាក់ទៅកាន់ដែនដី Puerto Rico និង Curacao។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Francis Donovan ជាមេបញ្ជាការនៃទីបញ្ជាការភូមិភាគខាងត្បូងរបស់សហរដ្ឋអាមេរិកបានប្រាប់ Reuters​ ថាកងកម្លាំងអាមេរិកបានចូលរួមក្នុងប្រតិបត្តិការតាមស្វែងរក និងជួយសង្រ្គោះ ព្រមទាំងជួយបើកចំហអាកាសយានដ្ឋាន ក៏ដូចជាផ្ដល់ការគាំទ្រទាំងតាមផ្លូវអាកាស និងផ្លូវទឹកដើម្បីសម្រួលដល់ការផ្ដល់ជំនួយមនុស្សធម៌ បន្ទាប់ពីវ៉េណេស៊ុយអេឡា រងការវាយប្រហារពីគ្រោះរញ្ជួយដីដ៏ប្រល័យមួយកាលពីសប្ដាហ៍មុន។ លោកបន្ថែមទៀតថាយោធាអាមេរិកក៏បានដាក់ពង្រាយដ្រូន MQ-9 ​Reaper ពី៤ ទៅ៥គ្រឿងផងដែរ នៅលើដែនអាកាសនៃប្រទេសវ៉េណេស៊ុយអេឡាដើម្បីផ្ដល់រូបភាពជាក់លាក់ទៅឱ្យអាជ្ញាធរវ៉េណេស៊ុយអេឡា។

គួរបញ្ជាក់ថា គ្រោះរញ្ជួយដីកម្រិតធ្ងន់ចំនួន២ កម្រិត ៧,២ និង៧,៥រ៉ិចទ័របានវាយប្រហារលើវ៉េណេស៊ុយអេឡាកាលពីថ្ងៃពុធសប្ដាហ៍មុនដោយបណ្ដាលឱ្យអគារ និងផ្ទះជាច្រើនបាក់រលំ។ គិតត្រឹមថ្ងៃអង្គារសប្ដាហ៍នេះ ចំនួនអ្នកស្លាប់បានកើនដល់ ១៩៤៣នាក់ និងច្រើនជាង ១០ ០០០នាក់បានរងរបួស៕