* ៨ខែឆ្នាំនេះ កម្ពុជារកចំណូលបានជិត៥០០លានដុល្លារ ពីការនាំចេញកង់ កើនឡើងជាង២០%
* នាវាកងទ័ពជើងទឹកឥណ្ឌា INS Kulish បញ្ចប់បេសកកម្មចូលចតជាប្រវត្តិសាស្ត្ររយៈពេល ៤ថ្ងៃ នៃកិច្ចសហប្រតិបត្តិការលំហសមុទ្រទ្វេភាគី នៅមូលដ្ឋានសមុទ្ររាម
* ប្រមុខការទូតកម្ពុជា៖ កម្ពុជាមានបំណងចុះសន្ធិសញ្ញាជាមួយថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការផ្សះផ្សា និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រ
* ប្រមុខការទូតកម្ពុជា៖ ទំនាក់ទំនងរវាងកម្ពុជា-ថៃ កំពុងតែឆ្លងកាត់ដំណាក់កាលដ៏លំបាក, កម្ពុជាសង្ឃឹមថា គណៈកម្មការផ្សះផ្សា អាចជួយភាគីទាំងពីរបើកទំព័រថ្មីមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមក
* ប្រមុខការទូតកម្ពុជា  ពន្យល់ពីដើមហេតុដែលនាំឱ្យកម្ពុជាផ្តួចផ្តើមដំណើរការផ្សះផ្សា UNCLOS ជាមួយថៃ ដើម្បីផលប្រយោជន៍រួម និងសន្តិភាព
* បើកិច្ចប្រជុំលើកដំបូងគណៈកម្មការផ្សះផ្សាដោយបង្ខំ៖ កម្ពុជា ប្តេជ្ញាគោរពច្បាប់អន្តរជាតិ និងសង្ឃឹមថៃ ចូលរួមដំណើរការផ្សះផ្សាក្នុងស្មារតីស្ថាបនា
* សេចក្តីថ្លែងការណ៍បើករបស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស ក្នុងនាមភ្នាក់ងារតំណាងកម្ពុជា ក្នុងកិច្ចប្រជុំលើកទី១នៃគណៈកម្មការផ្សះផ្សា (កិច្ចប្រជុំរួមបើកចំហ) នៅប្រទេសសិង្ហបុរី
* ទូរទស្សន៍ Fresh News ផ្សាយបន្តផ្ទាល់៖ កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) រវាងកម្ពុជា និងថៃ ប្រព្រឹត្តទៅពីថ្ងៃទី១៤-១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី
* វិភាគអន្តរជាតិ៖ តើទាហានមនុស្សយន្តរបស់ចិនអាចនឹងត្រូវបានប្រើ ក្នុងសង្រ្គាមជាមួយតៃវ៉ាន់?
* នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា អំពាវនាវឱ្យប្រុងប្រយ័ត្ន ចំពោះមេរោគ Telegram លើកុំព្យូទ័រ កុំឱ្យមេរោគលួចគណនី និងព័ត៌មានរបស់លោកអ្នក
* ប្រធានាធិបតីមីយ៉ាន់ម៉ា បង្ហាញជំនឿចិត្តថា ការពិភាក្សាដ៏ស្និទ្ធស្នាលកំលុងទស្សនកិច្ចនៅកម្ពុជា នឹងបើកផ្លូវថ្មីសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការ
* Fresh Exclusive: Trump ថាការភ័យខ្លាច AI ត្រូវបានបំផ្លើស៖ តើអាមេរិកគួរបន្ថយល្បឿនដើម្បីសុវត្ថិភាព ឬបន្តរត់ដើម្បីរក្សាឧត្តមភាពលើចិន?
* សាស្ត្រាចារ្យ ផាន់ វណ្ណរ័ត្ន៖ «ឈាមខ្មែរស្រឡាញ់ខ្មែរ» មេរៀននៃភាពជាអ្នកដឹកនាំ ការរួមសុខទុក្ខ និងស្មារតីសាមគ្គីនៅ «ភូមិរង់ចាំ»
* កិច្ចប្រជុំបិទទ្វាររបស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
* បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន រឹបអូសបានកញ្ឆា និងហេរ៉ូអ៊ីនជាង ៧៩ គីឡូក្រាម
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

លោក Netanyahu ធ្វើទស្សនកិច្ចទៅកាន់ភាគខាងត្បូងលីបង់ សន្យាថាអ៉ីស្រាអែលនឹងមិនដកថយឡើយ (Video inside)

01-07-2026 10:07

(តែល អាវីវ)៖ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu នៅថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២៦ បានធ្វើទស្សនកិច្ចទៅកាន់ទឹកដីភាគខាងត្បូងនៃប្រទេសលីបង់ ដែលកំពុងកាន់កាប់ដោយកងទ័ពអ៉ីស្រាអែល ដោយប្រាប់កងទ័ពនៅទីនោះថាអ៉ីស្រាអែលនឹងមិន​ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters។

នេះជាដំណើរទស្សនកិច្ចលើកដំបូងបំផុតរបស់លោក Netanyahu ទៅកាន់ទឹកដីភាគខាងត្បូងលីបង់គ្រប់គ្រងដោយកងទ័ពអ៉ីស្រាអែល ចាប់តាំងពីរដ្ឋាភិបាលអ៉ីស្រាអែល និងលីបង់ ឈានដល់កិច្ចព្រមព្រៀងសន្តិសុខមួយកាលពីថ្ងៃសុក្រសប្ដាហ៍មុន នៅក្រោមការសម្របសម្រួលពីសហរដ្ឋអាមេរិក ដែលនៅក្នុងនោះអ៉ីស្រាអែលនឹងត្រូវប្រគល់ទីតាំង២កន្លែងទៅឱ្យកងទ័ពជាតិលីបង់។

ថ្លែងទៅកាន់កងទ័ពអ៉ីស្រាអែល ក្នុងដំណើរទស្សនកិច្ចនោះ លោក Netanyahu បានអះអាងថាអ៉ីស្រាអែលនឹងមិនដកថយចេញពីភាគខាងត្បូងលីបង់នោះទេ រហូតទាល់តែការគំរាមកំហែងត្រូវបានលុបបំបាត់ចោលទាំងស្រុង។ លោកបន្ថែមថាដរាបណាក្រុមហេសបូឡានៅតែវត្តមានក្នុងតំបន់ភាគខាងត្បូងលីបង់ ហើយបង្កការគំរាមកំហែងដល់អ៉ីស្រាអែល នោះអ៉ីស្រាអែលក៏នឹងបន្តឈរជើងនៅភាគខាងត្បូងលីបង់ដូចគ្នាដែរ។

គួរបញ្ជាក់ថា យោធាអ៉ីស្រាអែលបានបង្កើតតំបន់ទ្រនាប់មួយក្នុងជម្រៅ ១០គីឡូម៉ែត្រចូលទៅក្នុងទឹកដីភាគខាងត្បូងលីបង់។ ក្រុមមន្ត្រីអ៉ីស្រាអែលបានអះអាងថាតំបន់ទ្រនាប់នេះមានភាពចាំបាច់សម្រាប់ការការពារតំបន់ភាគខាងជើងរបស់អ៉ីស្រាអែលពីការវាយប្រហាររបស់ក្រុមហេសបូឡា។ តែព្រមពេលជាមួយគ្នា ដើម្បីបង្កើតតំបន់ទ្រនាប់នេះ យោធាអ៉ីស្រាអែលបានបណ្ដេញប្រជាជនលីបង់ចេញពីផ្ទះសម្បែងរបស់ពួកគេ និងដឹកនាំប្រតិបត្តិការវាយឆ្មក់បំផ្លិចបំផ្លាញផ្ទះ និងអគារច្រើន រួមទាំងហេដ្ឋារចនាសម្ព័ន្ធក្នុងនោះមានទាំងផ្លូវរូងក្រោមដីដែលពួកគេចោទថាត្រូវបានប្រើប្រាស់ដោយក្រុមហេសបូឡា។

ប្រជាជនលីបង់ជាង ៤០០០នាក់ត្រូវបានសម្លាប់ និងជាង១លាននាក់បានក្លាយជាជនភៀសសឹកដោយសារតែប្រតិបត្តិការយោធារបស់អ៉ីស្រាអែលប្រឆាំងនឹងក្រុមហេសបូឡា ចាប់តាំងពីខែមីនាមក។ ទាហានអ៉ីស្រាអែលយ៉ាងហោច ៣២នាក់ និងជនស៊ីវិលអ៉ីស្រាអែល ៤នាក់ ត្រូវបានសម្លាប់ដោយក្រុមហេសបូឡា ហើយភាគច្រើនក្នុងចំណោមពួកគេត្រូវបានសម្លាប់ក្នុងតំបន់ភាគខាងត្បូងលីបង់៕