* នាវាកងទ័ពជើងទឹកឥណ្ឌា INS Kulish បញ្ចប់បេសកកម្មចូលចតជាប្រវត្តិសាស្ត្ររយៈពេល ៤ថ្ងៃ នៃកិច្ចសហប្រតិបត្តិការលំហសមុទ្រទ្វេភាគី នៅមូលដ្ឋានសមុទ្ររាម
* ប្រមុខការទូតកម្ពុជា៖ កម្ពុជាមានបំណងចុះសន្ធិសញ្ញាជាមួយថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការផ្សះផ្សា និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រ
* ប្រមុខការទូតកម្ពុជា៖ ទំនាក់ទំនងរវាងកម្ពុជា-ថៃ កំពុងតែឆ្លងកាត់ដំណាក់កាលដ៏លំបាក, កម្ពុជាសង្ឃឹមថា គណៈកម្មការផ្សះផ្សា អាចជួយភាគីទាំងពីរបើកទំព័រថ្មីមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមក
* ប្រមុខការទូតកម្ពុជា  ពន្យល់ពីដើមហេតុដែលនាំឱ្យកម្ពុជាផ្តួចផ្តើមដំណើរការផ្សះផ្សា UNCLOS ជាមួយថៃ ដើម្បីផលប្រយោជន៍រួម និងសន្តិភាព
* បើកិច្ចប្រជុំលើកដំបូងគណៈកម្មការផ្សះផ្សាដោយបង្ខំ៖ កម្ពុជា ប្តេជ្ញាគោរពច្បាប់អន្តរជាតិ និងសង្ឃឹមថៃ ចូលរួមដំណើរការផ្សះផ្សាក្នុងស្មារតីស្ថាបនា
* សេចក្តីថ្លែងការណ៍បើករបស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស ក្នុងនាមភ្នាក់ងារតំណាងកម្ពុជា ក្នុងកិច្ចប្រជុំលើកទី១នៃគណៈកម្មការផ្សះផ្សា (កិច្ចប្រជុំរួមបើកចំហ) នៅប្រទេសសិង្ហបុរី
* ទូរទស្សន៍ Fresh News ផ្សាយបន្តផ្ទាល់៖ កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) រវាងកម្ពុជា និងថៃ ប្រព្រឹត្តទៅពីថ្ងៃទី១៤-១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី
* វិភាគអន្តរជាតិ៖ តើទាហានមនុស្សយន្តរបស់ចិនអាចនឹងត្រូវបានប្រើ ក្នុងសង្រ្គាមជាមួយតៃវ៉ាន់?
* នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា អំពាវនាវឱ្យប្រុងប្រយ័ត្ន ចំពោះមេរោគ Telegram លើកុំព្យូទ័រ កុំឱ្យមេរោគលួចគណនី និងព័ត៌មានរបស់លោកអ្នក
* ប្រធានាធិបតីមីយ៉ាន់ម៉ា បង្ហាញជំនឿចិត្តថា ការពិភាក្សាដ៏ស្និទ្ធស្នាលកំលុងទស្សនកិច្ចនៅកម្ពុជា នឹងបើកផ្លូវថ្មីសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការ
* Fresh Exclusive: Trump ថាការភ័យខ្លាច AI ត្រូវបានបំផ្លើស៖ តើអាមេរិកគួរបន្ថយល្បឿនដើម្បីសុវត្ថិភាព ឬបន្តរត់ដើម្បីរក្សាឧត្តមភាពលើចិន?
* សាស្ត្រាចារ្យ ផាន់ វណ្ណរ័ត្ន៖ «ឈាមខ្មែរស្រឡាញ់ខ្មែរ» មេរៀននៃភាពជាអ្នកដឹកនាំ ការរួមសុខទុក្ខ និងស្មារតីសាមគ្គីនៅ «ភូមិរង់ចាំ»
* កិច្ចប្រជុំបិទទ្វាររបស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
* បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន រឹបអូសបានកញ្ឆា និងហេរ៉ូអ៊ីនជាង ៧៩ គីឡូក្រាម
* ក្រសួងពាណិជ្ជកម្ម ដាក់គោលដៅជួយជំរុញ និងគាំទ្រអាជីវករស្ត្រីប្រកបអាជីវកម្មតាមអនឡាញ តាមរយៈ «គម្រោងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក សម្រាប់ជនបទ»
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

លោក គីម ជុងអ៊ុន ប្ដេជ្ញាពង្រឹងទំនាក់ទំនងជាមួយចិន ក្នុងសារផ្ញើទៅកាន់លោក ស៊ី ជីនពីង (Video inside)

01-07-2026 10:20

(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅថ្ងៃពុធ ទី១ ខែកក្កដា ឆ្នាំ២០២៦ បានប្ដេជ្ញាថានឹងបន្តពង្រឹងទំនាក់ទំនងជាមួយចិន ដោយចាត់ទុកកិច្ចប្រជុំកំពូលថ្មីៗនេះជាមួយ លោកប្រធានាធិបតីចិន ស៊ី ជីនពីង ក្នុងទីក្រុងព្យុងយ៉ាង ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

នៅក្នុងសេចក្ដីរាយការណ៍របស់ខ្លួន ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានឱ្យដឹងថានៅក្នុងសារអបអរសាទរផ្ញើទៅកាន់លោក ស៊ី ជីនពីង នាឱកាសខួបលើកទី១០៥ នៃការបង្កើតគណបក្សកុម្មុយនិស្តចិន លោក គីម ជុងអ៊ុន បាននិយាយថាវាជាគោលជំហរឥតងាករេរបស់ទីក្រុងព្យុងយ៉ាង ក្នុងការបន្តអភិវឌ្ឍទំនាក់ទំនងជាមួយចិន។ «វាជាគោលជំហរនៃគណបក្ស និងរដ្ឋាភិបាលរបស់យើងដើម្បីបន្តការអភិវឌ្ឍទំនាក់ទំនងមិត្តភាពរវាង DPRK (សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ) និងចិន​ ស្របទៅតាមបុព្វហេតុប្រវត្តិសាស្ត្រជាយូរអង្វែងមកហើយ រួមទាំងសង្គមនិយមជាស្នូលរបស់ប្រទេសទាំង២»។ នេះជាការគូសបញ្ជាក់របស់លោក គីម។

តាមលោក គីម ជុងអ៊ុន កូរ៉េខាងជើងបានត្រៀមខ្លួនរួចជាស្រេចដើម្បីអភិវឌ្ឍឱ្យកាន់តែស៊ីជម្រៅទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកូរ៉េខាងជើង និងចិន ដែលផ្ដល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំង២។

គួរបញ្ជាក់ថា ការផ្ញើសារអបអរសាទររបស់លោក គីម ជុងអ៊ុន ធ្វើឡើងបន្ទាប់លោក ស៊ី ជីនពីង ធ្វើទស្សនកិច្ចដ៏កម្រមួយទៅកាន់កូរ៉េខាងជើងជាទីដែលមេដឹកនាំទាំង២បានសន្យាពង្រឹងទំនាក់ទំនង ក្នុងបរិបទដែលទីក្រុងព្យុងយ៉ាងក៏កំពុងពង្រឹងទំនាក់ទំនងយោធាកាន់តែស៊ីជម្រៅជាមួយរុស្ស៉ីផងដែរ៕