* នាវាកងទ័ពជើងទឹកឥណ្ឌា INS Kulish បញ្ចប់បេសកកម្មចូលចតជាប្រវត្តិសាស្ត្ររយៈពេល ៤ថ្ងៃ នៃកិច្ចសហប្រតិបត្តិការលំហសមុទ្រទ្វេភាគី នៅមូលដ្ឋានសមុទ្ររាម
* ប្រមុខការទូតកម្ពុជា៖ កម្ពុជាមានបំណងចុះសន្ធិសញ្ញាជាមួយថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការផ្សះផ្សា និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រ
* ប្រមុខការទូតកម្ពុជា៖ ទំនាក់ទំនងរវាងកម្ពុជា-ថៃ កំពុងតែឆ្លងកាត់ដំណាក់កាលដ៏លំបាក, កម្ពុជាសង្ឃឹមថា គណៈកម្មការផ្សះផ្សា អាចជួយភាគីទាំងពីរបើកទំព័រថ្មីមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមក
* ប្រមុខការទូតកម្ពុជា  ពន្យល់ពីដើមហេតុដែលនាំឱ្យកម្ពុជាផ្តួចផ្តើមដំណើរការផ្សះផ្សា UNCLOS ជាមួយថៃ ដើម្បីផលប្រយោជន៍រួម និងសន្តិភាព
* បើកិច្ចប្រជុំលើកដំបូងគណៈកម្មការផ្សះផ្សាដោយបង្ខំ៖ កម្ពុជា ប្តេជ្ញាគោរពច្បាប់អន្តរជាតិ និងសង្ឃឹមថៃ ចូលរួមដំណើរការផ្សះផ្សាក្នុងស្មារតីស្ថាបនា
* សេចក្តីថ្លែងការណ៍បើករបស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស ក្នុងនាមភ្នាក់ងារតំណាងកម្ពុជា ក្នុងកិច្ចប្រជុំលើកទី១នៃគណៈកម្មការផ្សះផ្សា (កិច្ចប្រជុំរួមបើកចំហ) នៅប្រទេសសិង្ហបុរី
* ទូរទស្សន៍ Fresh News ផ្សាយបន្តផ្ទាល់៖ កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) រវាងកម្ពុជា និងថៃ ប្រព្រឹត្តទៅពីថ្ងៃទី១៤-១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី
* វិភាគអន្តរជាតិ៖ តើទាហានមនុស្សយន្តរបស់ចិនអាចនឹងត្រូវបានប្រើ ក្នុងសង្រ្គាមជាមួយតៃវ៉ាន់?
* នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា អំពាវនាវឱ្យប្រុងប្រយ័ត្ន ចំពោះមេរោគ Telegram លើកុំព្យូទ័រ កុំឱ្យមេរោគលួចគណនី និងព័ត៌មានរបស់លោកអ្នក
* ប្រធានាធិបតីមីយ៉ាន់ម៉ា បង្ហាញជំនឿចិត្តថា ការពិភាក្សាដ៏ស្និទ្ធស្នាលកំលុងទស្សនកិច្ចនៅកម្ពុជា នឹងបើកផ្លូវថ្មីសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការ
* Fresh Exclusive: Trump ថាការភ័យខ្លាច AI ត្រូវបានបំផ្លើស៖ តើអាមេរិកគួរបន្ថយល្បឿនដើម្បីសុវត្ថិភាព ឬបន្តរត់ដើម្បីរក្សាឧត្តមភាពលើចិន?
* សាស្ត្រាចារ្យ ផាន់ វណ្ណរ័ត្ន៖ «ឈាមខ្មែរស្រឡាញ់ខ្មែរ» មេរៀននៃភាពជាអ្នកដឹកនាំ ការរួមសុខទុក្ខ និងស្មារតីសាមគ្គីនៅ «ភូមិរង់ចាំ»
* កិច្ចប្រជុំបិទទ្វាររបស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
* បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន រឹបអូសបានកញ្ឆា និងហេរ៉ូអ៊ីនជាង ៧៩ គីឡូក្រាម
* ក្រសួងពាណិជ្ជកម្ម ដាក់គោលដៅជួយជំរុញ និងគាំទ្រអាជីវករស្ត្រីប្រកបអាជីវកម្មតាមអនឡាញ តាមរយៈ «គម្រោងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក សម្រាប់ជនបទ»
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

អាមេរិក ដាក់ទណ្ឌកម្មលើជនជាតិម៉ិកស៉ិក និងក្រុមហ៊ុនមួយចំនួន ពាក់ព័ន្ធបណ្តាញរត់ពន្ធប្រេងឥន្ធនៈ (Video inside)

01-07-2026 11:46

(ម៉ិកស៉ីកូ)៖ ក្រសួងហិរញ្ញវត្ថុអាមេរិក កាលពីថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២៦ បានប្រកាសទណ្ឌកម្មថ្មីលើជនជាតិម៉ិកស៉ិក ២នាក់ និងក្រុមហ៊ុនចំនួន ៩ ដោយចោទប្រកាន់ថាមានជាប់ពាក់ព័ន្ធនឹងក្រុមជួញដូរប្រេងឥន្ធនៈ ដែលដឹកជញ្ជូនប្រេងឥន្ធនៈពីអាមេរិកចូលទៅម៉ិកស៉ិក ដោយមិនបានបង់ពន្ធខ្ពស់លើការនាំចូល។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្រសួងហិរញ្ញវត្ថុអាមេរិក បានឱ្យដឹងថា ក្រុមជួញដូរប្រេងនេះ ​មាន​ទំនាក់ទំនង​ជាមួយ​ក្រុម​ឧក្រិដ្ឋជនគ្រឿងញៀន CJNG របស់​​ម៉ិកស៉ិក និង​ជា​ផ្នែក​មួយ​នៃ​សហគ្រាស​ខុសច្បាប់​ ដែល​រក​ចំណូល​បាន​រាប់រយ​លាន​ដុល្លារ​​រៀងរាល់ឆ្នាំ​ ឱ្យក្រុមឧក្រិដ្ឋជន​គ្រឿងញៀន។ តាមរដ្ឋាភិបាលអាមេរិក ប្រេង​រត់ពន្ធ និង​ប្រេងឆៅ​ដែលលួចបាន បាន​ក្លាយជា​ប្រភព​ចំណូល​ធំ​ទីពីរ​ សម្រាប់​ក្រុម​ឧក្រិដ្ឋជនគ្រឿងញៀន​ម៉ិកស៉ិក​ បន្ទាប់ពី​គ្រឿងញៀន។

គួរបញ្ជាក់ថា ម៉ិកស៉ិក បានអនុវត្តការយកពន្ធដែលគេស្គាល់ថា IEPS លើទំនិញច្រើនប្រភេទ រួមទាំងប្រេងម៉ាស៊ូត និងប្រេងសាំងនាំចូល។ ក្រសួងហិរញ្ញវត្ថុអាមេរិក ចោទប្រកាន់ថា ក្រុមឧក្រិដ្ឋជនគ្រឿងញៀនម៉ិកស៉ិក និងបណ្តាញពួកគេអាចគេចវេសពន្ធ តាមរយៈការបន្លំឯកសារគយ និងការសូកប៉ាន់មន្ត្រីរដ្ឋាភិបាល។​ ជុំវិញការដាក់ទណ្ឌកម្មនេះ ម៉ិកស៉ិកនៅមិនទាន់មានការអត្ថាធិប្បាយទេ៕