* នាវាកងទ័ពជើងទឹកឥណ្ឌា INS Kulish បញ្ចប់បេសកកម្មចូលចតជាប្រវត្តិសាស្ត្ររយៈពេល ៤ថ្ងៃ នៃកិច្ចសហប្រតិបត្តិការលំហសមុទ្រទ្វេភាគី នៅមូលដ្ឋានសមុទ្ររាម
* ប្រមុខការទូតកម្ពុជា៖ កម្ពុជាមានបំណងចុះសន្ធិសញ្ញាជាមួយថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការផ្សះផ្សា និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រ
* ប្រមុខការទូតកម្ពុជា៖ ទំនាក់ទំនងរវាងកម្ពុជា-ថៃ កំពុងតែឆ្លងកាត់ដំណាក់កាលដ៏លំបាក, កម្ពុជាសង្ឃឹមថា គណៈកម្មការផ្សះផ្សា អាចជួយភាគីទាំងពីរបើកទំព័រថ្មីមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមក
* ប្រមុខការទូតកម្ពុជា  ពន្យល់ពីដើមហេតុដែលនាំឱ្យកម្ពុជាផ្តួចផ្តើមដំណើរការផ្សះផ្សា UNCLOS ជាមួយថៃ ដើម្បីផលប្រយោជន៍រួម និងសន្តិភាព
* បើកិច្ចប្រជុំលើកដំបូងគណៈកម្មការផ្សះផ្សាដោយបង្ខំ៖ កម្ពុជា ប្តេជ្ញាគោរពច្បាប់អន្តរជាតិ និងសង្ឃឹមថៃ ចូលរួមដំណើរការផ្សះផ្សាក្នុងស្មារតីស្ថាបនា
* សេចក្តីថ្លែងការណ៍បើករបស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស ក្នុងនាមភ្នាក់ងារតំណាងកម្ពុជា ក្នុងកិច្ចប្រជុំលើកទី១នៃគណៈកម្មការផ្សះផ្សា (កិច្ចប្រជុំរួមបើកចំហ) នៅប្រទេសសិង្ហបុរី
* ទូរទស្សន៍ Fresh News ផ្សាយបន្តផ្ទាល់៖ កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) រវាងកម្ពុជា និងថៃ ប្រព្រឹត្តទៅពីថ្ងៃទី១៤-១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី
* វិភាគអន្តរជាតិ៖ តើទាហានមនុស្សយន្តរបស់ចិនអាចនឹងត្រូវបានប្រើ ក្នុងសង្រ្គាមជាមួយតៃវ៉ាន់?
* នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា អំពាវនាវឱ្យប្រុងប្រយ័ត្ន ចំពោះមេរោគ Telegram លើកុំព្យូទ័រ កុំឱ្យមេរោគលួចគណនី និងព័ត៌មានរបស់លោកអ្នក
* ប្រធានាធិបតីមីយ៉ាន់ម៉ា បង្ហាញជំនឿចិត្តថា ការពិភាក្សាដ៏ស្និទ្ធស្នាលកំលុងទស្សនកិច្ចនៅកម្ពុជា នឹងបើកផ្លូវថ្មីសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការ
* Fresh Exclusive: Trump ថាការភ័យខ្លាច AI ត្រូវបានបំផ្លើស៖ តើអាមេរិកគួរបន្ថយល្បឿនដើម្បីសុវត្ថិភាព ឬបន្តរត់ដើម្បីរក្សាឧត្តមភាពលើចិន?
* សាស្ត្រាចារ្យ ផាន់ វណ្ណរ័ត្ន៖ «ឈាមខ្មែរស្រឡាញ់ខ្មែរ» មេរៀននៃភាពជាអ្នកដឹកនាំ ការរួមសុខទុក្ខ និងស្មារតីសាមគ្គីនៅ «ភូមិរង់ចាំ»
* កិច្ចប្រជុំបិទទ្វាររបស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
* បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន រឹបអូសបានកញ្ឆា និងហេរ៉ូអ៊ីនជាង ៧៩ គីឡូក្រាម
* ក្រសួងពាណិជ្ជកម្ម ដាក់គោលដៅជួយជំរុញ និងគាំទ្រអាជីវករស្ត្រីប្រកបអាជីវកម្មតាមអនឡាញ តាមរយៈ «គម្រោងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក សម្រាប់ជនបទ»
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

អ៊ុយក្រែន ចុះកិច្ចព្រមព្រៀងទិញយន្តហោះចម្បាំង Gripen ១៦គ្រឿងពីស៊ុយអែត ក្នុងតម្លៃ២,៥ពាន់លានដុល្លារ (Video inside)

01-07-2026 13:21

(កៀវ)៖ ក្រុមហ៊ុនផលិតសម្ភារការពារជាតិនៃប្រទេសស៊ុយអែត Saab កាលពីថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២៦ បានចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន ក្នុងកិច្ចព្រមព្រៀងមួយមានតម្លៃខ្ទង់ ២៤,៦ពាន់លានក្រោន ឬស្មើនឹង២,៥៤ពាន់លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា កិច្ចព្រមព្រៀងខាងលើ ដែលបានឈានដល់ជាមួយ​នាយករដ្ឋមន្រ្តីស៊ុយអែត លោក Ulf Kristersson គឺពាក់ព័ន្ធការទិញយន្តហោះ Gripen E ១៦គ្រឿង​ ហើយរាប់បញ្ចូលទាំងការគាំទ្រផ្នែកបច្ចេកទេស។

ក្រុមហ៊ុន Saab បាននិយាយថា ការប្រគល់យន្តហោះចម្បាំងខាងលើ ត្រូវបានកំណត់ពេលវេលាសម្រាប់ចន្លោះឆ្នាំ២០២៩-២០៣០។ ដោយឡែក លោក ហ្សេលេនស្គី បាននិយាយថា សម្រាប់ការប្រគល់យន្តហោះ Gripen ស៊េរី C/D គឺនឹងចាប់ផ្តើមនៅអំឡុងដើមឆ្នាំ២០២៧។

លោកប្រធានាធិបតីអ៊ុយក្រែន ក៏បានឱ្យដឹងដែរថា រូបលោកបានពិភាក្សាអំពីការអនុវត្តកិច្ចព្រមព្រៀងខាងលើ ព្រមទាំងអំពីកិច្ចសហប្រតិបត្តិការការពារជាតិទូលំទូលាយ ជាមួយរដ្ឋមន្រ្តីការពារជាតិស៊ុយអែត លោក Pal Jonson អំឡុងជំនួបមួយនៅទីក្រុងកៀវ កាលពីថ្ងៃអង្គារ ក្នុងនោះរួមមានទាំងគម្រោងការពារមីស៉ីលនិងដ្រូន។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងខាងលើ មានភាពខុសគ្នាពីផែនការ ដែលត្រូវបានប្រកាសដោយលោក ហ្សេលេនស្គី កាលពីខែឧសភា នៅពេលដែលលោកបាននិយាយថា អ៊ុយក្រែននឹងទិញយន្តហោះចម្បាំង Gripen ស៊េរី E ចំនួន២០គ្រឿង ហើយស៊ុយអែតនឹងបរិច្ចាគយន្តហោះ Gripen ស៊េរីចាស់១៦គ្រឿងផ្សេងទៀត ដើម្បីជួយគាំទ្រកិច្ចប្រឹងប្រែងសង្រ្គាមរបស់ទីក្រុងកៀវ ប្រឆាំងការឈ្លានពានរបស់រុស្ស៉ី៕