* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អង្គការឃ្លាំមើលជម្លោះ រាយការណ៍ថា មនុស្សប្រហែល១ម៉ឺននាក់ ត្រូវបានសម្លាប់ ក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា (Video inside)

01-07-2026 14:22

(ណៃពិដោ)៖ អង្គការឃ្លាំមើលជម្លោះ ACLED ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក នាថ្ងៃពុធ ទី១ ខែកក្កដា ឆ្នាំ២០២៦ បានអះអាងថា មនុស្សសរុបលើស ១០០ ០០០នាក់ ត្រូវបានសម្លាប់នៅក្នុងប្រទេសមីយ៉ាន់ម៉ា គិតចាប់តាំងពីរដ្ឋប្រហារយោធា កាលពី៥ឆ្នាំមុន ដែលបានបង្កជាសង្រ្គាមស៉ីវិល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ​AFP

អង្គការ ACLED បាននិយាយថា ចាប់តាំងពីរដ្ឋប្រហារយោធាខែកុម្ភៈ ឆ្នាំ២០២១ មានករណីមនុស្សដែលត្រូវបានសម្លាប់ពាក់ព័ន្ធ​ទៅនឹងជម្លោះចំនួន១០០ ១១៤នាក់។ ជម្លោះនៅមីយ៉ាន់ម៉ា គឺមិនមានតួលេខអ្នកស្លាប់ឬរបួសផ្លូវការនោះឡើយ ហើយតួលេខប៉ាន់ប្រមាណ គឺមានភាពខុសគ្នាយ៉ាងទូលំទូលាយ ប៉ុន្តែក្រុមអ្នកវិភាគជាទូទៅ ចាត់ទុកសង្រ្គាមស៉ីវិលដែលបានអូសបន្លាយកន្លះទសវត្សរ៍នេះ ជាជម្លោះដ៏ប្រល័យបំផុតដែលកំពុងបន្តនៅតំបន់អាស៉ី។

គួរបញ្ជាក់ថា យោធាបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតស្របច្បាប់របស់លោកស្រី អោងសាន ស៊ូជី កាលពីខែកុម្ភៈ ឆ្នាំ២០២១ ហើយចាប់ឃុំខ្លួនលោកស្រី នាំឱ្យការធ្វើតេស្តលទ្ធិប្រជាធិបតេយ្យ ដែលមានរយៈពេលមួយទសវត្សរ៍របស់ប្រទេសមីយ៉ាន់ម៉ា បិទបញ្ចប់ទៅវិញ។ កាលពីប៉ុន្មានខែមុននេះ អតីតប្រមុខរបបយោធា លោក Min Aung Hlaing បានឡើងកាន់តំណែងជា​ប្រធានាធិបតីស៉ីវិល ក្រោយការបោះឆ្នោតសកលមួយ ដែលទទួលរងការរិះគន់ពីអន្តរជាតិថា ខ្វះតម្លាភាពគ្រប់គ្រាន់៕