* នាវាកងទ័ពជើងទឹកឥណ្ឌា INS Kulish បញ្ចប់បេសកកម្មចូលចតជាប្រវត្តិសាស្ត្ររយៈពេល ៤ថ្ងៃ នៃកិច្ចសហប្រតិបត្តិការលំហសមុទ្រទ្វេភាគី នៅមូលដ្ឋានសមុទ្ររាម
* ប្រមុខការទូតកម្ពុជា៖ កម្ពុជាមានបំណងចុះសន្ធិសញ្ញាជាមួយថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការផ្សះផ្សា និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រ
* ប្រមុខការទូតកម្ពុជា៖ ទំនាក់ទំនងរវាងកម្ពុជា-ថៃ កំពុងតែឆ្លងកាត់ដំណាក់កាលដ៏លំបាក, កម្ពុជាសង្ឃឹមថា គណៈកម្មការផ្សះផ្សា អាចជួយភាគីទាំងពីរបើកទំព័រថ្មីមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមក
* ប្រមុខការទូតកម្ពុជា  ពន្យល់ពីដើមហេតុដែលនាំឱ្យកម្ពុជាផ្តួចផ្តើមដំណើរការផ្សះផ្សា UNCLOS ជាមួយថៃ ដើម្បីផលប្រយោជន៍រួម និងសន្តិភាព
* បើកិច្ចប្រជុំលើកដំបូងគណៈកម្មការផ្សះផ្សាដោយបង្ខំ៖ កម្ពុជា ប្តេជ្ញាគោរពច្បាប់អន្តរជាតិ និងសង្ឃឹមថៃ ចូលរួមដំណើរការផ្សះផ្សាក្នុងស្មារតីស្ថាបនា
* សេចក្តីថ្លែងការណ៍បើករបស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស ក្នុងនាមភ្នាក់ងារតំណាងកម្ពុជា ក្នុងកិច្ចប្រជុំលើកទី១នៃគណៈកម្មការផ្សះផ្សា (កិច្ចប្រជុំរួមបើកចំហ) នៅប្រទេសសិង្ហបុរី
* ទូរទស្សន៍ Fresh News ផ្សាយបន្តផ្ទាល់៖ កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) រវាងកម្ពុជា និងថៃ ប្រព្រឹត្តទៅពីថ្ងៃទី១៤-១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី
* វិភាគអន្តរជាតិ៖ តើទាហានមនុស្សយន្តរបស់ចិនអាចនឹងត្រូវបានប្រើ ក្នុងសង្រ្គាមជាមួយតៃវ៉ាន់?
* នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា អំពាវនាវឱ្យប្រុងប្រយ័ត្ន ចំពោះមេរោគ Telegram លើកុំព្យូទ័រ កុំឱ្យមេរោគលួចគណនី និងព័ត៌មានរបស់លោកអ្នក
* ប្រធានាធិបតីមីយ៉ាន់ម៉ា បង្ហាញជំនឿចិត្តថា ការពិភាក្សាដ៏ស្និទ្ធស្នាលកំលុងទស្សនកិច្ចនៅកម្ពុជា នឹងបើកផ្លូវថ្មីសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការ
* Fresh Exclusive: Trump ថាការភ័យខ្លាច AI ត្រូវបានបំផ្លើស៖ តើអាមេរិកគួរបន្ថយល្បឿនដើម្បីសុវត្ថិភាព ឬបន្តរត់ដើម្បីរក្សាឧត្តមភាពលើចិន?
* សាស្ត្រាចារ្យ ផាន់ វណ្ណរ័ត្ន៖ «ឈាមខ្មែរស្រឡាញ់ខ្មែរ» មេរៀននៃភាពជាអ្នកដឹកនាំ ការរួមសុខទុក្ខ និងស្មារតីសាមគ្គីនៅ «ភូមិរង់ចាំ»
* កិច្ចប្រជុំបិទទ្វាររបស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
* បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន រឹបអូសបានកញ្ឆា និងហេរ៉ូអ៊ីនជាង ៧៩ គីឡូក្រាម
* ក្រសួងពាណិជ្ជកម្ម ដាក់គោលដៅជួយជំរុញ និងគាំទ្រអាជីវករស្ត្រីប្រកបអាជីវកម្មតាមអនឡាញ តាមរយៈ «គម្រោងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក សម្រាប់ជនបទ»
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

មេដឹកនាំមីយ៉ាន់ម៉ា លោក Min Aung Hlaing នឹងធ្វើដំណើរទៅប្រទេសឡាវ ក្នុងទស្សនកិច្ចលើកដំបូងទៅកាន់រដ្ឋសមាជិកអាស៊ាន (Video inside)

01-07-2026 14:23

(ណៃពិដោ)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា នៅថ្ងៃពុធ ទី១ ខែកក្កដា ឆ្នាំ២០២៦ បានរាយការណ៍ថា លោក Min Aung Hlaing ដែលជាអតីតប្រមុខរបបយោធាប្រែក្លាយជាប្រធានាធិបតី នឹងបំពេញទស្សនកិច្ចផ្លូវការមួយ ទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

វានឹងជាដំណើរទស្សនកិច្ចលើកដំបូង ទៅកាន់រដ្ឋជាសមាជិកអាស៊ាន ចាប់តាំងពីលោកបានឡើងកាន់តំណែងជាមេដឹកនាំស៉ីវិល ហើយវាកើតឡើងប៉ុន្មានខែបន្ទាប់ពី រូបលោកបានសម្រេចជាស្ថាពរ នូវការធ្វើអន្តរកាលពីប្រមុខដឹកនាំរដ្ឋាភិបាលយោធា មកជាប្រធានាធិបតី។ កន្លងមកនេះ លោក Min Aung Hlaing បានទៅបំពេញទស្សនកិច្ចទៅកាន់ប្រទេសជិតខាងធំៗ គឺឥណ្ឌា និងចិន។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា Global New Light of Myanmar បានរាយការណ៍ថា តបតាមការអញ្ជើញរបស់ប្រធានាធិបតីឡាវ លោក Thongloun Sisoulith លោក Min Aung Hlaing នឹងធ្វើដំណើរជាមួយភរិយា ព្រមទាំងប្រតិភូរដ្ឋមន្រ្តីជាន់ខ្ពស់ ទៅបំពេញទស្សនកិច្ចនៅប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃទៀត ប៉ុន្តែពុំមានការផ្តល់កាលបរិច្ឆេទជាក់លាក់ទេ។

អាស៊ានដែលមានសមាជិក១១ប្រទេស មិនបានគាំទ្រការបោះឆ្នោតសកលរបស់មីយ៉ាន់ម៉ា ដែលបានប្រព្រឹត្តទៅកាលពីចន្លោះខែធ្នូ ឆ្នាំ២០២៥ និងខែមករា ឆ្នាំ២០២៦ឡើយ ដ្បិតវាហាមឃាត់ការចូលរួមប្រកួតប្រជែងពីគណបក្សប្រឆាំងធំៗ ហើយបញ្ចប់ទៅជាមួយ​លទ្ធផលជ័យជម្នះភ្លូកទឹកភ្លូកដីសម្រាប់គណបក្ស ដែលគាំទ្រដោយយោធា។

លោក Ming Aung Hlaing បានធ្វើរដ្ឋប្រហារយោធាដណ្តើមអំណាច កាលពីឆ្នាំ២០២១ ប្រឆាំងរដ្ឋាភិបាលជាប់ឆ្នោត របស់លោកស្រី អោងសាន ស៊ូជី ដែលបានបង្កឱ្យផ្ទុះចលនាបាតុកម្មទ្រង់ទ្រាយធំ ហើយក្រោយមកទៀត​បានប្រែក្លាយទៅជាសង្រ្គាមស៉ីវិល ដែលបន្តឆាបឆេះមកទល់សព្វថ្ងៃ។

គួរបញ្ជាក់ថា ភ្លាមៗក្រោយរដ្ឋប្រហារ អាស៊ានបានព្យាយាមតែមិនបានជោគជ័យ ក្នុងការជំរុញផែនការសន្តិភាព៥ចំណុចរបស់ខ្លួន សម្រាប់ប្រទេសមីយ៉ាន់ម៉ា ជាហេតុនាំឱ្យប្លុកនេះដាក់បម្រាមមិនឱ្យមេដឹកនាំយោធា ចូលរួមព្រឹត្តិការណ៍កិច្ចប្រជុំកំពូលរបស់ខ្លួន។ ប៉ុន្តែចាប់តាំងពីការបោះឆ្នោតសកលមក បណ្តាមេដឹកនាំអាស៊ាន បានព្យាយាមបង្កើនការទាក់ទងជាមួយមីយ៉ាន់ម៉ា ដោយរដ្ឋមន្រ្តីការបរទេសម៉ាឡេស៉ី លោក Mohamad Hasan និងប្រមុខការទូតថៃ លោក Sihasak Phuangketkeow បាននាំគ្នាបំពេញទស្សនកិច្ចមកកាន់រដ្ឋធានីណៃពិដោ។ ក្រោយជាប់ជាប្រធានាធីបតី លោក Min Aung Hlaing ក៏បានអះអាងដែរថា ការស្តារទំនាក់ទំនងឡើងវិញជាមួយអាស៊ាន គឺជាអាទិភាពចម្បងមួយរបស់រដ្ឋាភិបាលលោក៕