* វិភាគអន្តរជាតិ៖ ប្រសិនបើលោក គីម ជុងអ៊ុន ស្រាប់តែទៅបាត់ភ្លាមៗ
* CEO Fresh News បន្តទស្សនាសាលតាំងពិព័រណ៍សិល្បៈគំនូរ មុននឹងចូលមើលល្ខោនអូប៉េរ៉ា នៅទីក្រុង Krasnoyarsk ស្ថិតនៅតំបន់ស៊ីបេរី ប្រទេសរុស្ស៊ី
* សារព័ត៌មានម៉ាឡេស៊ី៖ ថៃជាច្រកទ្វារឆ្លងកាត់ដ៏សំខាន់ នៃបទល្មើស Scam និងចាប់ជំរិតមនុស្ស ក្នុងតំបន់អាស៊ីអាគ្នេយ៍
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្វាគមន៍ការចាត់ក្រុមការងាររបស់លោក អ៊ុំ សំអាន មកផ្ទៀងផ្ទាត់ដីព្រំដែនចន្លោះបង្គោល៥២ ទៅ៥៩, ការផ្ទៀងផ្ទាត់អាចធ្វើក្រោយថ្ងៃទី២៨ ខែវិច្ឆិកា
* លោក អ៊ុំ សំអាន ព្រមបញ្ជូនតំណាងរបស់ខ្លួនមកកម្ពុជា ដើម្បីផ្ទៀងផ្ទាត់ដីនៅចន្លោះបង្គោលព្រំដែនលេខ៥២ ដល់៥៩ ក្នុងខេត្តបាត់ដំបង
* រយៈពេល២ខែ មន្ត្រីឧទ្យានុរក្ស បង្ក្រាបបទល្មើសធនធានធម្មជាតិ បាន៥០ករណី នៅក្នុងឧទ្យានជាតិគិរីរម្យ
* ការស្រាវជ្រាវរបស់ Reuters រកឃើញថា «ព្យុះកម្ដៅ» កំពុងឆាបឆេះផែនដី ខណៈរលកកម្ដៅយក្សធំបំផុតក្នុងប្រវត្តិសាស្ត្របានគ្របដណ្តប់ ៨៥% នៃពិភពលោក
* ភាគីកម្ពុជា ពន្យល់គណៈកម្មាធិការផ្សះផ្សា៖ បញ្ហាដីគោក និងសមុទ្រ ជារឿងពីរដាច់ដោយឡែកពីគ្នាអស់ ២៥ឆ្នាំមកហើយ ដោយថៃមិនអាចយកលេសផ្អាកព្រំដែនគោក មកភ្ជាប់ចំណងរារាំងកិច្ចការព្រំដែនសមុទ្រឡើយ
* អគ្គនាយករងក្រសួងរ៉ែ និងថាមពល ដែលបាញ់ចំកូនខ្លួនឯង ត្រូវតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ
* ប្រមុខការទូតកម្ពុជា ពន្យល់ពីសារៈសំខាន់នៃការដំឡើងកម្រិតការទូតកម្ពុជា-ថៃ ពីត្រឹម «លេខាធិការទី២» មកកម្រិត «អនុប្រធានបេសកកម្ម» ដើម្បីដោះស្រាយវិវាទតាមផ្លូវការទូត មិនមែនផ្លូវយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជា មិនបាច់ដើរតួរងគ្រោះទេ ព្រោះកម្ពុជា បានទទួលរងគ្រោះរួចទៅហើយ, កម្ពុជា នៅតែបន្តលាតត្រដាងការពិតទៅកាន់ឆាកអន្តរជាតិ
* ប្រមុខការទូតកម្ពុជា៖ សំណើ៤ចំណុច របស់កម្ពុជា ត្រូវបានគណៈកម្មាធិការផ្សះផ្សា ឯកភាពបញ្ចូលក្នុងកញ្ចប់វិធានការកសាងទំនុកចិត្ត ដើម្បីដោះស្រាយវិវាទព្រំដែនសមុទ្រជាមួយថៃ
* អគ្គនាយក Fresh News និងគណៈប្រតិភូមកពីបណ្តាប្រទេសផ្សេងៗអញ្ជើញទស្សនាទីក្រុង Krasnoyarsk ប្រទេសរុស្ស៊ី ដែលបង្ហាញពីវប្បធម៌ និងបេតិកភណ្ឌតំបន់ស៊ីបេរី !
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតរដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៉ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* អគ្គនាយកដ្ឋានពន្ធដារ រំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៦ ដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខនេះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

EU ចាប់ផ្តើមគិតថ្លៃសេវានាំចូលពី App លក់រាយទំនិញ Shein, Temu និង AliExpress របស់ចិន (Video inside)

01-07-2026 14:53

(ព្រុចសែល)៖ សហភាពអឺរ៉ុប (EU) នៅថ្ងៃពុធ ទី១ ខែកក្កដា ឆ្នាំ២០២៦ បានដាក់ចេញនូវវិធានការដំបូងឆ្ពោះទៅរក​ការទប់ស្កាត់នូវ​អ្វីដែលខ្លួន ចាត់ទុកថាជាការប្រកួតប្រជែង​មិនស្មើភាពពី App លក់ទំនិញ​អនឡាញដូចជា Shein, Temu និង AliExpress ដោយយកថ្លៃសេវា ៣អឺរ៉ូ ឬ ៣,៤២ដុល្លារអាមេរិក ​លើការនាំទំនិញតម្លៃទាបមកពីប្រទេសចិន ដែលពីមុនត្រូវបាននាំចូលក្នុង​ប្លុក​ដោយមិនគិតពន្ធ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នេះគឺជាឧបសគ្គមួយសម្រាប់ App ទំនិញលក់រាយតាមអនឡាញ ដែលបានប្រើប្រាស់ការលើកលែងពន្ធគយ ដើម្បីលក់ទំនិញក្នុងតម្លៃទាបបំផុត និងដែលបានជំរុញការលក់យ៉ាងខ្លាំង ប៉ុន្តែធ្វើឱ្យអ្នកលក់រាយដោយផ្ទាល់ និងអ្នកធ្វើគោលនយោបាយ មានការត្អូញត្អែរ។ ថ្លៃសេវាដែលចូលជាធរមាននាថ្ងៃពុធនេះ ត្រូវគិតថ្លៃសម្រាប់ការចាត់ថ្នាក់គយនីមួយៗ នៅក្នុងការដឹកជញ្ជូន។ កញ្ចប់មួយដែលមានរបស់របរ ៣ប្រភេទផ្សេងគ្នា នឹងត្រូវគិតថ្លៃសរុបចំនួន ៩អឺរ៉ូ ខណៈដែលកញ្ចប់ដែលមានរ៉ូបច្រើន ឬប្រដាប់ក្មេងលេងច្រើននឹងត្រូវគិតថ្លៃ ៣អឺរ៉ូ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក ដែលជាទីផ្សារធំបំផុតរបស់ App លក់ទំនិញខាងលើនេះ ក៏បានបញ្ចប់ការលើកលែង «de minimis» សម្រាប់ការនាំចូលពីប្រទេសចិនផងដែរកាលពីខែឧសភា និងសម្រាប់ការនាំចូលទាំងអស់នៅចុងខែសីហាខាងមុខ៕