* តម្លៃប្រេងឆៅហក់ឡើងជាង ២ភាគរយ ក្រោយការវាយប្រហារលើអារ៉ាប៊ីសាអូឌីត និងនៅច្រកសមុទ្រ Hormuz
* UPDATE៖ ស្លាប់ ៦នាក់ និងបាត់ខ្លួន ១២៩នាក់ ក្នុងគ្រោះថ្នាក់លិចកប៉ាល់ដឹកអ្នកដំណើរ នៅឥណ្ឌូណេស៊ី
* ACU រកឃើញបេក្ខជន ៣នាក់ ប្រើប្រាស់ឯកសារក្លែងបន្លំក្នុងការប្រឡងចូលរៀនវិជ្ជាជីវៈមេធាវី ជំនាន់ទី២១
* ចិននឹងបើកវេទិកាការពារជាតិ នៅចំពោះមុខការកើនឡើងភាពតានតឹងក្នុងតំបន់
* លោក ត្រាំ៖ សហរដ្ឋអាមេរិកអាចស្ថិតនៅក្នុងប្រទេសអ៉ីរ៉ង់ ហើយគ្រប់គ្រងប្រេង ដូចជានៅវ៉េណេស៊ុយអេឡា
* លោក ត្រាំ ច្រានចោលព័ត៌មានថាក្រុមហ៊ុនចិនជួយអ៉ីរ៉ង់ មុនការវាយប្រហារដែលសម្លាប់ទាហានអាមេរិក
* ការផ្អាកដំណើរការបំពង់បង្ហូរប្រេងរបស់អារ៉ាប៊ីសាអូឌីត គំរាមកំហែងដល់ការបាត់បង់ការផ្គត់ផ្គង់ប្រេង ៤% នៃពិភពលោក
* ក្រុមអ្នកជួយសង្រ្គោះឥណ្ឌូណេស៊ី តាមស្វែងរកមនុស្ស ១៤០នាក់ ក្រោយការលិចកប៉ាល់ដឹកអ្នកដំណើរ
* ក្រសួងព័ត៍មាន នឹងរៀបចំការផ្សាយផ្ទាល់កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សានៃ UNCLOS រវាងកម្ពុជា-ថៃ ពីប្រទេសសិង្ហបុរី
* Wall Street Journal៖ អ៉ីរ៉ង់ទទួលបានរូបភាពផ្កាយរណបចិន មុនការវាយប្រហារលើកងទ័ពអាមេរិក
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរដោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំគណៈប្រតិភូ ចេញទៅសិង្ហបុរី ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា UNCLOS
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ក្រសួងពាណិជ្ជកម្មចិន​ប្រកាសដាក់​បញ្ចូល​អង្គភាពជប៉ុនចំនួន២០ ទៅក្នុងបញ្ជីតាមដាន

01-07-2026 16:10

(ប៉េកាំង)៖ ក្រសួងពាណិជ្ជកម្មចិន​បាន​ចុះផ្សាយ​ដំណឹង​តាមគេហទំព័រផ្លូវការ​របស់​ខ្លួន​ថា​​ អនុលោម​តាម​​ច្បាប់​គ្រប់គ្រង​ការនាំចេញនៃសាធារណរដ្ឋប្រជាមានិតចិន និងលក្ខន្តិកៈស្តីពីការគ្រប់គ្រងការនាំចេញ​វត្ថុប្រើប្រាស់ទាំង​វិស័យ​ស៊ីវិល​និងយោធារបស់សាធារណរដ្ឋប្រជាមានិតចិន ក្រសួងពាណិជ្ជកម្ម​ចិនសម្រេចដាក់​បញ្ចូល​អង្គភាពជប៉ុនចំនួន ២០ទៅក្នុងបញ្ជីតាមដាន ក្នុង​នោះបូក​រួមទាំងក្រុមហ៊ុន Mitsui E&S Corporation ដែលមិន​អាច​បញ្ជាក់​ពី​អ្នកប្រើប្រាស់ចុងក្រោយ​បំផុត​និង​ការ​ប្រើ​ប្រាស់​ចុងក្រោយបំផុត​នៃវត្ថុប្រើប្រាស់ទាំង​​វិស័យ​ស៊ីវិល​និងយោធាដែល​នាំ​ចូល​ពី​ចិន​។

ក្រសួងពាណិជ្ជកម្មចិន​នឹងធ្វើ​ការត្រួត​ពិនិត្យ​កាន់តែ​តឹងរ៉ឹង​​ចំពោះអង្គភាព​ក្នុង​បញ្ជី​តាម​ដានអំពី​​អ្នកប្រើប្រាស់ចុងក្រោយបំផុត​និងការប្រើប្រាស់ចុងក្រោយនៃ​វត្ថុប្រើប្រាស់ទាំង​វិស័យស៊ីវិល​និង​​យោធាដែល​នាំ​ចេញពី​ចិន។ ការនាំចេញដែលពាក់ព័ន្ធនឹង អ្នកប្រើប្រាស់ខាងយោធានិង​ការប្រើប្រាស់ខាងយោធាជប៉ុន ព្រម​និង​ការប្រើប្រាស់ចុងក្រោយបំផុត​ទាំង​អស់​​ដែលជួយពង្រឹង​កម្លាំងយោធារបស់ជប៉ុន​នឹងមិនត្រូវបានអនុម័តទេ។

អនុលោម​តាម​មាត្រា​ទី​ ២៦ នៃ​លក្ខន្តិកៈ​ស្តីពីការគ្រប់គ្រងការនាំចេញ​វត្ថុប្រើប្រាស់ទាំង​​​វិស័យ​ស៊ីវិល​និងយោធារបស់ សាធារណរដ្ឋប្រជាមានិតចិន អង្គភាពនៅក្នុងបញ្ជីតាមដានអាចដាក់ពាក្យសុំដកចេញពីបញ្ជីតាមដានបន្ទាប់​ពី​ការ​បំពេញកាតព្វកិច្ចដោយ​សហការជាមួយ​ចិន​​ដើម្បី​ធ្វើ​ការ​ត្រួត​ពិនិត្យ ហើយ​នឹង​ត្រូវ​ដកចេញពីបញ្ជីតាមដាន បន្ទាប់​ពី​​ទទួលបាន​ការ​ពិនិត្យ​បញ្ជាក់​ពី​ក្រសួងពាណិជ្ជកម្មចិន៕

វិទ្យុមិត្តភាពកម្ពុជាចិន