* UPDATE៖ ស្លាប់ ៦នាក់ និងបាត់ខ្លួន ១២៩នាក់ ក្នុងគ្រោះថ្នាក់លិចកប៉ាល់ដឹកអ្នកដំណើរ នៅឥណ្ឌូណេស៊ី
* ACU រកឃើញបេក្ខជន ៣នាក់ ប្រើប្រាស់ឯកសារក្លែងបន្លំក្នុងការប្រឡងចូលរៀនវិជ្ជាជីវៈមេធាវី ជំនាន់ទី២១
* ចិននឹងបើកវេទិកាការពារជាតិ នៅចំពោះមុខការកើនឡើងភាពតានតឹងក្នុងតំបន់
* លោក ត្រាំ៖ សហរដ្ឋអាមេរិកអាចស្ថិតនៅក្នុងប្រទេសអ៉ីរ៉ង់ ហើយគ្រប់គ្រងប្រេង ដូចជានៅវ៉េណេស៊ុយអេឡា
* លោក ត្រាំ ច្រានចោលព័ត៌មានថាក្រុមហ៊ុនចិនជួយអ៉ីរ៉ង់ មុនការវាយប្រហារដែលសម្លាប់ទាហានអាមេរិក
* ការផ្អាកដំណើរការបំពង់បង្ហូរប្រេងរបស់អារ៉ាប៊ីសាអូឌីត គំរាមកំហែងដល់ការបាត់បង់ការផ្គត់ផ្គង់ប្រេង ៤% នៃពិភពលោក
* ក្រុមអ្នកជួយសង្រ្គោះឥណ្ឌូណេស៊ី តាមស្វែងរកមនុស្ស ១៤០នាក់ ក្រោយការលិចកប៉ាល់ដឹកអ្នកដំណើរ
* ក្រសួងព័ត៍មាន នឹងរៀបចំការផ្សាយផ្ទាល់កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សានៃ UNCLOS រវាងកម្ពុជា-ថៃ ពីប្រទេសសិង្ហបុរី
* Wall Street Journal៖ អ៉ីរ៉ង់ទទួលបានរូបភាពផ្កាយរណបចិន មុនការវាយប្រហារលើកងទ័ពអាមេរិក
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរដោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំគណៈប្រតិភូ ចេញទៅសិង្ហបុរី ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា UNCLOS
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបើកធ្វើកិច្ចប្រជុំ ដើម្បីសិក្សានិងចាត់ចែងការងារ បង្ការគ្រោះទឹកជំនន់និងគ្រោះរាំងស្ងួតក្រោមអធិបតីភាពលោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន

01-07-2026 16:39

(ប៉េកាំង)៖ ថ្ងៃទី៣០ ខែមិថុនា ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានបើកធ្វើកិច្ចប្រជុំ ដើម្បីសិក្សានិងចាត់ចែងការងារបង្ការគ្រោះទឹកជំនន់និងគ្រោះរាំងស្ងួត ក្រោមអធិបតីភាពលោក Xi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន។

កិច្ចប្រជុំបានសិក្សានិងសន្និដ្ឋានថា រដូវទឹកជន់ឆ្នាំនេះធាតុអាកាសអាក្រក់ខ្លាំងបានកើតឡើងជាញឹកញាប់ ហើយគ្រោះរាំងស្ងួត និងគ្រោះទឹកជំនន់កើតមានផ្ទួនៗដែលតម្រូវឱ្យអាជ្ញាធរគ្រប់តំបន់ធ្វើការងារបង្ការគ្រោះទឹកជំនន់និងគ្រោះរាំងស្ងួតគ្រោះព្រមទាំងជួយសង្គ្រោះមហន្តរាយ។ កិច្ចប្រជុំបានសង្កត់ធ្ងន់ថា ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍នៃការតម្កល់ ប្រជាជននិងអាយុជីវិតជាអាទិភាព ធ្វើការត្រួតពិនិត្យដោយត្រឹមត្រូវនិងផ្តល់សញ្ញាព្រមានជាមុន ជម្លៀសប្រជាជនរងគ្រោះឱ្យបានឆាប់រហ័ស រៀបចំផែនការឆ្លើយតបបន្ទាន់ចំពោះការណីដែលគ្រោះរាំងស្ងួត ក្លាយជាគ្រោះទឹកជំននឬគ្រោះទឹកជំនន់ក្លាយជាគ្រោះរាំងស្ងួត ក៏ដូចជាត្រួតពិនិត្យរកគ្រោះថ្នាក់កំបាំងផ្សេងៗអំពីទឹកជំនន់។

កិច្ចប្រជុំនេះបានតម្រូវឱ្យត្រៀមកម្លាំងនិងសម្ភារៈសង្គ្រោះបន្ទាន់ឱ្យបានគ្រប់គ្រាន់ ដើម្បីធានាបាននូវតម្រូវការរស់នៅ ជាមូលដ្ឋានរបស់ប្រជាជនរងគ្រោះ។គណៈកម្មការបក្សនិងរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ អង្គការបក្សមូលដ្ឋាន សមាជិកបក្សនិងកម្មាភិបាលបក្សត្រូវរួសរាន់ទៅកាន់ជួរមុខ ដើម្បីការពារសុវត្ថិភាពអាយុជីវិតនិងទ្រព្យសម្បត្តិ របស់ប្រជាជននិងរក្សាស្ថិរភាពសង្គម៕

វិទ្យុមិត្តភាពកម្ពុជាចិន