* ការស្រាវជ្រាវរបស់ Reuters រកឃើញថា «ព្យុះកម្ដៅ» កំពុងឆាបឆេះផែនដី ខណៈរលកកម្ដៅយក្សធំបំផុតក្នុងប្រវត្តិសាស្ត្របានគ្របដណ្តប់ ៨៥% នៃពិភពលោក
* ភាគីកម្ពុជា ពន្យល់គណៈកម្មាធិការផ្សះផ្សា៖ បញ្ហាដីគោក និងសមុទ្រ ជារឿងពីរដាច់ដោយឡែកពីគ្នាអស់ ២៥ឆ្នាំមកហើយ ដោយថៃមិនអាចយកលេសផ្អាកព្រំដែនគោក មកភ្ជាប់ចំណងរារាំងកិច្ចការព្រំដែនសមុទ្រឡើយ
* អគ្គនាយករងក្រសួងរ៉ែ និងថាមពល ដែលបាញ់ចំកូនខ្លួនឯង ត្រូវតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ
* ប្រមុខការទូតកម្ពុជា ពន្យល់ពីសារៈសំខាន់នៃការដំឡើងកម្រិតការទូតកម្ពុជា-ថៃ ពីត្រឹម «លេខាធិការទី២» មកកម្រិត «អនុប្រធានបេសកកម្ម» ដើម្បីដោះស្រាយវិវាទតាមផ្លូវការទូត មិនមែនផ្លូវយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជា មិនបាច់ដើរតួរងគ្រោះទេ ព្រោះកម្ពុជា បានទទួលរងគ្រោះរួចទៅហើយ, កម្ពុជា នៅតែបន្តលាតត្រដាងការពិតទៅកាន់ឆាកអន្តរជាតិ
* ប្រមុខការទូតកម្ពុជា៖ សំណើ៤ចំណុច របស់កម្ពុជា ត្រូវបានគណៈកម្មាធិការផ្សះផ្សា ឯកភាពបញ្ចូលក្នុងកញ្ចប់វិធានការកសាងទំនុកចិត្ត ដើម្បីដោះស្រាយវិវាទព្រំដែនសមុទ្រជាមួយថៃ
* អគ្គនាយក Fresh News និងគណៈប្រតិភូមកពីបណ្តាប្រទេសផ្សេងៗអញ្ជើញទស្សនាទីក្រុង Krasnoyarsk ប្រទេសរុស្ស៊ី ដែលបង្ហាញពីវប្បធម៌ និងបេតិកភណ្ឌតំបន់ស៊ីបេរី !
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតរដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៉ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* អគ្គនាយកដ្ឋានពន្ធដារ រំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៦ ដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខនេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសំណេះសំណាលប្រកបដោយសេចក្ដីអាណិតស្រលាញ់ និងកក់ក្តៅ ជាមួយកុមារកំព្រារ និងសិស្សានុសិស្សនៃវិទ្យាល័យអប់រំពិសេសនៅរាជធានីភ្នំពេញ
* ឥណ្ឌូណេស៊ី ដាក់ពង្រាយកងកម្លាំងសន្តិសុខជាង ៩០០០នាក់ ដើម្បីត្រៀមទប់ទល់បាតុកម្ម ក្នុងឱកាសខួបកាន់អំណាច២ឆ្នាំ របស់ប្រធានាធិបតី Prabowo
* ក្រសួងសេដ្ឋកិច្ច ប្រកាសព្យួរទុកការអនុវត្តអាករលើតម្លៃបន្ថែមចំពោះសេវាសាកយានយន្តអគ្គិសនី រហូតដល់ដំណាច់ឆ្នាំ២០២៨
* កូរ៉េខាងត្បូងប្ដេជ្ញាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ក្រោយកូរ៉េខាងជើងគំរាមដាក់ចេញវិធានការថ្មីតាមបណ្ដោយព្រំដែន
* កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
* តម្លៃប្រេងអន្តរជាតិបន្តស្ថិតនៅកម្រិតជាង ១០៩ដុល្លារក្នុងមួយបារ៉ែល ទោះជាមាននិន្នាការធ្លាក់ចុះដោយសារលំហូរប្រេងរុស្ស៉ី ប៉ុន្តែហានិភ័យនៃការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ានៅតែមាន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចទទួលបានជោគជ័យ? ចម្លើយគឺស្ថិតនៅត្រង់ «ប្រជាជន»

01-07-2026 16:56

(ប៉េកាំង)៖ អង្គភាពសេដ្ឋកិច្ចធំទីពីរលើពិភពលោក, បច្ចេកវិទ្យាជឿនលឿន , សម្បូរសប្បាយ , ស្រស់ស្អាត។ល។ នេះជាចំណាប់អារម្មណ៍របស់ពិភពលោកចំពោះប្រទេសចិនបច្ចុប្បន្ន។ យ៉ាងណាមិញ ទម្រាំទទួលបានសមិទ្ធផលដូចសព្វថ្ងៃ ប្រទេសចិនបានឆ្លងកាត់ដំណើរយ៉ាងលំបាកលំបិនក្នុងការកសាងជាតិចាប់ពីបាតដៃទទេបន្ទាប់ពីការបង្កើតសាធារណរដ្ឋប្រ​ជា​មានិតចិនក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តចិន។

ក្នុងនាមជាគណបក្សនយោបាយដ៏ធំបង្អស់លើពិភពលោក បក្សកុម្មុយនីស្តចិនបានឆ្លងកាត់ដំណើរតស៊ូប្រយុទ្ធ ដ៏អង់អាចអស្ចារ្យអស់រយៈពេល១០៥ ឆ្នាំមកហើយ ហើយក៏បានកាច់ចង្កូតនាវាប្រទេសចិនអស់រយៈពេល៧៧ ឆ្នាំផងដែរ។ បច្ចុប្បន្ន បក្សកុម្មុយនីស្តចិនបាននិងកំពុងដឹកនាំប្រជាជនចិន ឱ្យឆ្ពោះទៅរកវិបុលភាពសម្រាប់ទាំងអស់គ្នា តាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន។

ពីដើមសតវត្សរ៍ដល់ពាក់កណ្តាលសតវត្សរ៍ទី២០ ប្រទេសចិនបានរងការញាំញីពីសង្គ្រាមឈ្លានពាន របស់បរទេសផងនិងសង្គ្រាមស៊ីវិលផង ដែលអាចនិយាយបានថា ការបង្កើតប្រទេសចិនថ្មីឬសាធារណរដ្ឋប្រជាមានិតចិន ក្នុងឆ្នាំ១៩៤៩ ជាការចាប់ផ្តើមកសាងប្រទេសជាតិចាប់ពីបាតដៃទទេ។

ពិតមែនតែចិនជាប្រទេសមួយ ក្នុងចំណោមប្រទេស ដែលមានអរិយធម៌ចំណាស់បំផុតនៅបូព៌ាប្រទេស និងធ្លាប់មានភាពត្រចះត្រចង់ខ្លាំងក្នុងប្រវត្តិសាស្ត្រក្តី ក៏ប៉ុន្តែនិយាយពីការអភិវឌ្ឍក្នុងសម័យទំនើបវិញ ប្រទេសចិនមានការចាប់ផ្តើមយឺតជាងបស្ចិមប្រទេសរហូតដល់រាប់សិបឆ្នាំ។ យ៉ាងណាមិញ ចិនបានប្រើពេលតែជាង៣០ ឆ្នាំប៉ុណ្ណោះបន្ទាប់ពីការដាក់ចេញគោលនយោបាយកំណែទម្រង់និងបើកទូលាយ ដោយបានវ៉ាដាច់ប្រទេសនានា បូករួមទាំងមហាអំណាចសេដ្ឋកិច្ចធំៗ ហើយដេញតាមពីក្រោយសហរដ្ឋអាមេរិកក្លាយជាអង្គភាពសេដ្ឋកិច្ចធំទី២ លើពិភពលោក ។ ពិសេសជាងនេះទៅទៀត ចិនបានប្រើពេលតែជាង៤០ ឆ្នាំប៉ុណ្ណោះ ពោលគឺនៅក្នុងឆ្នាំ២០២១ ប្រទេសចិន បានប្រកាសចំពោះពិភពលោកទាំងមូលថា ប្រជាជនដែលស្ថិតក្រោមខ្សែបន្ទាត់ក្រីក្រខ្លាំងបានចេញផុតពីភាពក្រីក្រខ្លាំង​ទាំងអស់ ដែលជាមហាព្រឹត្តិការណ៍ពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្រចិននិងពិភពលោក។

ពីសមាជិកបក្សតែជាង៥០ នាក់កាលពីពេលទើបបង្កើតបក្ស រហូតដល់សមាជិកបក្សជាងមួយរយលាននាក់ក្នុងពេលបច្ចុប្បន្ន ការវិវឌ្ឍរីកចម្រើនរបស់បក្សកុម្មុយនីស្តចិនក្នុងរយៈពេល១០៥ ឆ្នាំកន្លងមកនេះ បានរំលេចពីអត្ថន័យនៃសុភាសិត ខាងនយោបាយរបស់ចិនដែលពោលថា «ទទួលបានការគាំទ្រពីប្រជាជនទើបអាចគ្រប់គ្រងអំណាច»។ បក្សកុម្មុយនីស្តចិនបានដឹកនាំនិងរួមសាមគ្គីប្រជាជនគ្រប់ជនជាតិ យកឈ្នះសត្រូវឈ្លានពាន, ជម្នះភាពជាប់គាំង ខាងកង្វះខាតធនធាន, ធ្វើកំណែទម្រង់និងបើកចំហ, កសាងកម្លាំងជាតិ, ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ រហូតដល់ដើរតួនាទីជាយុថ្កានៃសន្តិភាពនិងសន្តិសុខសកល និងជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចពិភពលោក។

«អ្វីៗទទួលបានពីប្រជាជន អ្វីៗដើម្បីប្រជាជន អ្វីៗត្រូវពឹងផ្អែកលើប្រជាជន» នេះជាការគូសបញ្ជាក់របស់ថ្នាក់ដឹកនាំ បក្សកុម្មុយនីស្តចិនគ្រប់ជំនាន់។ ក្នុងមហាដំណើរនៃការស្តារភាពរុងរឿងដ៏អស្ចារ្យរបស់ប្រជាជាតិចិនឡើងវិញ បក្សកុម្មុយនីស្តចិនបានដឹកនាំប្រជាជនគ្រប់ជនជាតិបោះជំហានយ៉ាងស្វាហាប់និងរឹងមាំ ដែលសម្រេចបាន «គោលដៅតស៊ូមួយសតវស្សរ៍» ទីមួយ ពោលគឺការកសាងសង្គមដែលប្រជាជន មានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយ ក្នុងខណៈខួបមួយរយឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិន។ ដោយឡែកបច្ចុប្បន្ននេះ ចិនកំពុងឆ្ពោះទៅសម្រេច «គោលដៅតស៊ូមួយសតវស្សរ៍»ទីពីរ ដែលចែកជាពីដំណាក់កាល ពោលគឺដំណាក់កាលទីមួយសម្រេចបាននូវការកសាង ប្រទេសចិនជាប្រទេសសង្គមនិយមទំនើបនៅឆ្នាំ២០៣៥ ហើយដំណាក់កាលទីពីរគឺក្នុងរង្វង់ឆ្នាំ២០៤៩ នឹងសម្រេចបាន នូវការកសាងប្រទេសសង្គមនិយមដ៏ខ្លាំងក្លាដែលប្រកបដោយភាពសម្បូរសប្បាយ ប្រជាធិបតេយ្យ អរិយធម៌ សុខដុមរមនា និងស្រស់ស្អាត។

ពីចំណារ «បម្រើប្រជាជន» របស់លោក ម៉ៅ សេទុង ដល់«គំនិតលោក ស៊ី ជីនភីង ស្តីពីសង្គមនិយម ប្រកបដោយលក្ខណៈពិសេសចិន ក្នុងយុគសម័យថ្មី» ចាប់ពីការបង្កើតបក្សរហូតដល់បច្ចុប្បន្ន បក្សកុម្មុយនីស្តចិន បានប្រកាន់ខ្ជាប់នូវកម្មវត្ថុរបស់ខ្លួនគឺ «ប្រជាជនជាអាទិភាពបំផុត» ពោលគឺធ្វើនយោបាយដើម្បីបម្រើផលប្រយោជន៍ប្រជាជន។ បើគេសួរថា ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចទទួលបានជោគជ័យដ៏ត្រចះត្រចង់ដូចសព្វថ្ងៃ និងក្លាយជាគំរូ នៃប្រទេសសង្គមនិយម? ចម្លើយគឺស្ថិតនៅត្រង់ «ប្រជាជន» ដូចប្រសាសន៍របស់លោក ស៊ី ជីនភីង អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ដែលលើកឡើងថា «ប្រជាជនផ្តល់តួនាទីឱ្យខ្ញុំ ខ្ញុំត្រូវទុកប្រជាជន ក្នុងឋានៈខ្ពស់បំផុតក្នុងដួងចិត្តរបស់ខ្ញុំ»។

ផ្អែកលើភាពជោគជ័យរបស់ប្រទេសចិនក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់បក្សកុម្មុយនីស្តចិន គេអាចយល់ដឹង យ៉ាងច្បាស់ថា បក្សកុម្មុយនីស្តចិនដែលមានអាយុកាលជាងមួយរយឆ្នាំហើយនៅតែ«មិនប្រែធាតុ មិនប្រែពណ៌ មិនប្រែចរិតលក្ខណៈ» ប្រាកដជាអាចកសាងប្រទេសចិនទំនើបនិងខ្លាំងក្លា និងរួមចំណែកកាន់តែសំខាន់សម្រាប់ វិបុលភាពនិងការអភិវឌ្ឍរួមរបស់ពិភពលោកជាក់ជាមិនខាន៕

អត្ថបទដោយ ៖ លោក តាំង ស៊ីឡេង , បុគ្គលិកវិទ្យុមិត្តភាពកម្ពុជា-ចិន