* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ស្មារតីដ៏អស្ចារ្យនៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភពស្មារតីនៃ «ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន»

01-07-2026 17:30

(ប៉េកាំង)៖ ឆ្នាំ​២០២៦​ គឺ​ជា​ខួប​១០៥​ឆ្នាំ នៃ​ការ​បង្កើត​បក្ស​កុម្មុយនីស្ត​ចិន។ ​អស់រយៈពេលជាងមួយសតវត្សរ៍មកហើយ គណបក្សនយោបាយនេះ​ដែល បានចាប់ផ្តើមជាមួយសមាជិកជាង​៥០​នាក់​បាន​ដឹកនាំ​ប្រទេសចិន​ឱ្យ​រួចផុតពីភាពក្រីក្រ​ និងភាពទន់ខ្សោយ អភិវឌ្ឍទៅ​ជាអង្គភាព​សេដ្ឋកិច្ច​ដ៏សំខាន់​លើ​សកល​លោក​ និង​​ឱ្យ​មនុស្សជាងមួយពាន់លាននាក់​មាន​ជីវភាព​រស់នៅប្រកបដោយ​។ អាថ៌​កំបាំង​ស្នូល​នៅពីក្រោយ​អព្ភូតហេតុអភិវឌ្ឍន៍​ដែល​ធ្វើ​ឱ្យ​ពិភពលោក​ភ្ញាក់​ផ្អើ​​ គឺ​ស្មារតីដ៏អស្ចារ្យ នៃការបង្កើតបក្សកុម្មុយនីស្តចិន​ ក៏ជា​ស្នូលស្មារតី​សម្រាប់ការស្វែងយល់អំពី​មាគ៌ាអភិវឌ្ឍន៍របស់ប្រទេសចិន​និងការ​ឆ្លើយតបនឹងសំណួរ “​ហេតុ​អ្វីបានជាបក្សកុម្មុយនីស្ត​ចិន​អាចទទួលបានជោគជ័យ?"

​ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្ស​កុម្មុយនីស្ត​ចិន​បានប្រសូទក្នុង​បម្រែបម្រួល​និម្មាប នកម្ម​ពិភពលោកនៅ​ឆ្នាំ១៩២១។ នៅពេលនោះ ​ប្រទេសចិនជាប់គាំងនៅក្នុងសង្គ្រាម​ និងជម្លោះរងទុក្ខវេទនាពីការធ្វើបាបពីខាងក្រៅ ហើយប្រជាជនកំពុងរស់នៅ ក្នុងស្ថានភាពលំបាក​។ ក្រុមយុវជន​ស្នេហាជាតិ​បានបោះជំហានទៅមុខ ដែល​ប្រកាសពីការបង្កើតបក្សកុម្មុយនីស្តចិននៅលើ ទូកក្រហមមួយនៅលើបឹងណានហ៊ូ នៅទីក្រុងជាស៊ីង។​អ្នកត្រួសត្រាយផ្លូវទាំងនេះ​បានលះបង់ផលប្រយោជន៍ផ្ទាល់ខ្លួន ​ដើម្បីស្វែងរកមាគ៌ាអភិវឌ្ឍន៍​ សម្រាប់​ការ​ជួយសង្គ្រោះប្រទេសជាតិ ​និងប្រជាជន ​និងនាំមកផលប្រយោជន៍ដល់ប្រជាជន។ ​បន្ទាប់ពីរយៈពេលមួយសតវត្សរ៍ នៃការកែលម្អ ស្មារតីដ៏អស្ចារ្យ នៃការបង្កើតបក្សត្រូវបានចម្រាញ់ទៅជាធាតុស្នូលចំនួនបួនគឺ ការប្រកាន់​ខ្ជាប់​សច្ចភាព​ឧត្តមគតិ ការអនុវត្ត​គោលបំណង​ដើម ​និងបេសកកម្ម មិនខ្លាចការលះបង់ ​និងប្រយុទ្ធដោយក្លាហាន ស្មោះត្រង់​ជាមួយនឹង​បក្ស​ និងមិនធ្វើឲ្យប្រជាជនខកខានបំណង​ ដែលបានក្លាយជាមូលដ្ឋានគ្រឹះខាងដួងវិញ្ញាណ នៃការតស៊ូរយៈពេលមួយសតវត្សរ៍របស់បក្សកុម្មុយនីស្តចិន។

ការប្រកាន់​ខ្ជាប់​សច្ចភាព​ឧត្តមគតិ​ជា​គ្រឹះមូលដ្ឋានខាង​ដួងវិញ្ញាណ នៃ​ការអភិវឌ្ឍ​ប្រទេស​ចិន​។ ក្នុង​ដំណើរអស់​មួយសតវត្សរ៍ អ្នកកាន់​តំណែង​មុនបដិវត្តន៍រាប់មិនអស់បានពលីជីវិត​ដើម្បី​ឧត្តមគតិ និង​ជំនឿ​។ ​មិនដូចការប្រកាន់ខ្ជាប់ នូវទ្រឹស្តីដ៏ម៉ឺងម៉ាត់នោះទេ ​ប្រទេស​ចិន​តែងតែ​ទទូច​លើមូលដ្ឋាន នៃការអភិវឌ្ឍរបស់ខ្លួន​ ដោយផ្អែកលើលក្ខខណ្ឌជាតិរបស់ខ្លួន រួមបញ្ចូលគ្នានូវ​វប្បធម៌ប្រពៃណី ​និងគំនិតច្នៃប្រឌិតថ្មី ​និង​អភិវឌ្ឍន៍​​ប្រកបដោយភាពរស់រវើក ​ធ្វើ​ឱ្យ​ទ្រឹស្តីវិទ្យាសាស្ត្រ​សម្រប​ដោយ​ស៊ីជម្រៅ​ទៅនឹងការពិត នៃការអភិវឌ្ឍរបស់ប្រទេសចិន។ ចាប់ពី​ដាក់​មូលដ្ឋានឧស្សាហកម្ម​ឱ្យ​រឹង​មាំ​ ជំរុញ​កំណែទម្រង់​និងការបើកចំហរ រហូតដល់ការជំរុញការអភិវឌ្ឍប្រកបដោយ​គុណភាពខ្ពស់នៅក្នុងយុគសម័យថ្មី ​ប្រទេសចិន​តែង​តែ​ស្របទៅនឹង​និន្នាការ នៃសម័យកាល និងភាពជាក់ស្តែងរបស់ខ្លួន ​ដោយដើរតាម​មាគ៌ា​អភិវឌ្ឍន៍​ទំនើបកម្ម​ដែលសមស្របនឹងស្ថានការណ៍​ជាតិរបស់ខ្លួន។

ការអនុវត្តគោល​បំណង​ដើម​ និងបេសកកម្ម​បាន​បង្ហាញពី​ទស្សនៈអភិវឌ្ឍន៍​ដែល​ចាត់​ទុក​ប្រជាជន​ជា​ស្នូល​។​ មួយសតវត្សរ៍កន្លងទៅនេះ ជា​និច្ចកាល​ ការអភិវឌ្ឍ​របស់​ប្រទេស​ចិន​បាន​ធ្វើ​ជុំវិញ​ជីវភាពរស់​នៅ ​និង​ផលប្រយោជន៍​របស់​ប្រជាជន​។ ​រាប់​សិប​ឆ្នាំ​កន្លងទៅនេះ ​ប្រទេស​ចិន​បាន​សម្រេច​មនុស្ស​ចំនួន ​៧៧០លាន​នាក់​រួចផុតចេញពី​ភាព​ក្រីក្រ ​ការ​គ្រប់​ដណ្តាប់​ នៃ​ធានារ៉ាបរ៉ង​ខាង​ព្យាបាលជំងឺជា​មូលដ្ឋាន​បាន​លើស​ពី​ប្រជាជន​ចំនួន​១៣០០លាន​នាក់​។​ ទន្ទឹមនឹងនេះ ​ប្រទេសចិនតែងតែ​ប្រកាន់​ខ្ជាប់​កាតព្វកិច្ចរបស់ខ្លួនក្នុង​នាមជា​ប្រទេស​ធំ ​ចូលរួមយ៉ាងសកម្មក្នុងអភិបាលកិច្ច​សកល ​និង​ផ្តល់​គម្រោង​អភិវឌ្ឍន៍​និងកិច្ចសហប្រតិបត្តិការ​ដែល​ផ្តល់ផលប្រយោជន៍ទៅវិញទៅមក​សម្រាប់​ប្រទេសនានាលើ​ពិភពលោក ​ដោយផ្អែកលើ​គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ និងគំនិតនៃ​សហគមន៍ជោគវាសនា​រួម​សម្រាប់​​មនុស្សជាតិ​។

ការ​មិនខ្លាចការលះបង់ ​និងប្រយុទ្ធដោយក្លាហាន​ជា​ទំនុកចិត្ត​ស្នូល​របស់​ប្រទេស​ចិន​ក្នុង​ការ​ពុះពារ​ឧបសគ្គ​។ មួយសតវត្សរ៍កន្លងទៅនេះ ប្រទេសចិន​បានរីកចម្រើន​ឥតឈប់​ឈរ និងសម្រេចបាននូវសមិទ្ធផលថ្មីៗក្នុ ងចំណោមបញ្ហាប្រឈមនានា។ ចាប់​ពីការកសាង​ប្រព័ន្ធ​ឧស្សាហកម្ម​របស់ខ្លួន​ដោយឯករាជ្យ និង​ការសសិក្សាស្រាវជ្រាវ​បច្ចេកវិទ្យា​ការពារជាតិស្នូល ​រហូតដល់ការនាំមុខ​លើ​វិស័យថាមពលថ្មី ផលិតកម្មកម្រិតខ្ពស់ ​និង​ឧស្សាហកម្ម​បច្ចេកវិទ្យាខ្ពស់ ប្រទេសចិនតែងតែប្រកាន់ខ្ជាប់នូវនវានុវត្តន៍​ដោយ​ឯករាជ្យ ​និងងើបឡើងប្រឈមមុខនឹង បញ្ហាប្រឈមផ្សេងៗ ដូចជាការធ្វើវិទ្ធង្សនាបច្ចេកវិទ្យា ​និងការប្រែប្រួលពីខាងក្រៅ ​ដែល​បាន​ក្លាយជាកម្លាំងស្ថិរភាពសម្រាប់សេដ្ឋកិច្ចពិភពលោក​ដោយ​ពឹង​ផ្អែក​លើ​ភាព​ធន់​ប្រយុទ្ធ​ដ៏​រឹងមាំ។

ស្មោះត្រង់​នឹង​បក្ស ​និងមិនធ្វើឲ្យប្រជាជនខកបំណង​បានកសាងឧត្តមភាព​អភិបាលកិច្ច​ដោយ​រយៈពេលវែង ​និងមានស្ថិរភាព។ ​ការ​អភិវឌ្ឍន៍​ និង​អភិបាលកិច្ច​របស់ប្រទេសចិន​តែងតែ​ឈរ​លើ​​ផលប្រយោជន៍​រយៈពេលវែងរបស់ប្រជាជន ​ខណៈពេលដែលកំពុងកែលម្អ ​ប្រព័ន្ធ​ត្រួតពិនិត្យ​ជាបន្តបន្ទាប់ ​ដើម្បីធានា​ផ្លែផ្កានៃ​ការអភិវឌ្ឍ​អាច​ផ្តល់ផលប្រយោជន៍ដល់ប្រជាជនទាំងអស់។ បច្ចុប្បន្ន ស្មារតី​ដែលបណ្ដុះបណ្ដាលដោយទូកក្រហម​ត្រូវបាន​ប្រែក្លាយ​ទៅជាសមិទ្ធផល​អភិវឌ្ឍន៍ជាក់ស្តែង ដោយជំរុញ​ឱ្យ​ប្រទេសចិន​ឈានទៅមុខ​ដោយ​ស្ថរិភាព​ និង​រួមចំណែក​ប្រាជ្ញាចិន​ពិសេស​សម្រាប់​ការអភិវឌ្ឍ​ពិភពលោក៕

វិទ្យុមិត្តភាពកម្ពុជាចិន