* លោក ត្រាំ៖ សហរដ្ឋអាមេរិកអាចស្ថិតនៅក្នុងប្រទេសអ៉ីរ៉ង់ ហើយគ្រប់គ្រងប្រេង ដូចជានៅវ៉េណេស៊ុយអេឡា
* លោក ត្រាំ ច្រានចោលព័ត៌មានថាក្រុមហ៊ុនចិនជួយអ៉ីរ៉ង់ មុនការវាយប្រហារដែលសម្លាប់ទាហានអាមេរិក
* ការផ្អាកដំណើរការបំពង់បង្ហូរប្រេងរបស់អារ៉ាប៊ីសាអូឌីត គំរាមកំហែងដល់ការបាត់បង់ការផ្គត់ផ្គង់ប្រេង ៤% នៃពិភពលោក
* ក្រុមអ្នកជួយសង្រ្គោះឥណ្ឌូណេស៊ី តាមស្វែងរកមនុស្ស ១៤០នាក់ ក្រោយការលិចកប៉ាល់ដឹកអ្នកដំណើរ
* ក្រសួងព័ត៍មាន នឹងរៀបចំការផ្សាយផ្ទាល់កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សានៃ UNCLOS រវាងកម្ពុជា-ថៃ ពីប្រទេសសិង្ហបុរី
* Wall Street Journal៖ អ៉ីរ៉ង់ទទួលបានរូបភាពផ្កាយរណបចិន មុនការវាយប្រហារលើកងទ័ពអាមេរិក
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរដោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំគណៈប្រតិភូ ចេញទៅសិង្ហបុរី ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា UNCLOS
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន «មេដាយ ១ កក្កដា»

01-07-2026 17:32

(ប៉េកាំង)៖ មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនបាន​ប្រារព្ធឡើងយ៉ាងមហោឡារិកនៅព្រឹកថ្ងៃទី ១ ខែកក្កដា នៅវិមានប្រជាជននៅក្រុងប៉េកាំង។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិម ​បក្សកុម្មុយនី​ស្តចិន ប្រធាន​រដ្ឋ​​ចិន និងជាប្រធានគណៈកម្មាធិការ​យោធា​មជ្ឈិម​ចិន​បាន​អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា »

គួរ​បញ្ជាក់​ថា​ «មេដាយ ១ កក្កដា» គឺជាការ​ផ្តល់​កិត្តិយសខ្ពស់បំផុតនៅក្នុងបក្សកុម្មុយនី​ស្តចិន។ ពិធីបំពាក់គ្រឿងឥស្សរិយយស «មេដាយ ១ កក្កដា» ត្រូវ​បាន​ប្រារព្ធឡើង​លើកដំបូងនៅឆ្នាំ២០២១ ខណៈពេល​ខួប ១០០ ឆ្នាំនៃការបង្កើតបក្សកុម្មុយនី​ស្តចិន ដែ​ល​មានសមាជិកបក្សចំនួន ២៩ រូប​ ទទួលបានមេដាយ​នេះ។ ឆ្នាំនេះគឺជាលើកទីពីរហើយ​​ដែលគណៈកម្មាធិការមជ្ឈិម​បក្សកុម្មុយនីស្តចិនសម្រេចចិត្តផ្តល់​ «មេដាយ ១ ខែកក្កដា» ជូន​ដល់​សមាជិកបក្សចំនួន ៨ រូប​ ដើម្បី​កោត​​សរសើរពី​ការ​​រួមចំណែកដ៏​លេចធ្លោរបស់​ពួក​គេ​​ចំពោះ​​បក្ស និងប្រជាជន៕

វិទ្យុមិត្តភាពកម្ពុជាចិន