* UPDATE៖ ស្លាប់ ៦នាក់ និងបាត់ខ្លួន ១២៩នាក់ ក្នុងគ្រោះថ្នាក់លិចកប៉ាល់ដឹកអ្នកដំណើរ នៅឥណ្ឌូណេស៊ី
* ចិននឹងបើកវេទិកាការពារជាតិ នៅចំពោះមុខការកើនឡើងភាពតានតឹងក្នុងតំបន់
* លោក ត្រាំ៖ សហរដ្ឋអាមេរិកអាចស្ថិតនៅក្នុងប្រទេសអ៉ីរ៉ង់ ហើយគ្រប់គ្រងប្រេង ដូចជានៅវ៉េណេស៊ុយអេឡា
* លោក ត្រាំ ច្រានចោលព័ត៌មានថាក្រុមហ៊ុនចិនជួយអ៉ីរ៉ង់ មុនការវាយប្រហារដែលសម្លាប់ទាហានអាមេរិក
* ការផ្អាកដំណើរការបំពង់បង្ហូរប្រេងរបស់អារ៉ាប៊ីសាអូឌីត គំរាមកំហែងដល់ការបាត់បង់ការផ្គត់ផ្គង់ប្រេង ៤% នៃពិភពលោក
* ក្រុមអ្នកជួយសង្រ្គោះឥណ្ឌូណេស៊ី តាមស្វែងរកមនុស្ស ១៤០នាក់ ក្រោយការលិចកប៉ាល់ដឹកអ្នកដំណើរ
* ក្រសួងព័ត៍មាន នឹងរៀបចំការផ្សាយផ្ទាល់កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សានៃ UNCLOS រវាងកម្ពុជា-ថៃ ពីប្រទេសសិង្ហបុរី
* Wall Street Journal៖ អ៉ីរ៉ង់ទទួលបានរូបភាពផ្កាយរណបចិន មុនការវាយប្រហារលើកងទ័ពអាមេរិក
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរដោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំគណៈប្រតិភូ ចេញទៅសិង្ហបុរី ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា UNCLOS
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»

01-07-2026 17:56

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ប៉ៃ សំបូរ អគ្គលេខាធិការវេទិកាសម្ព័ន្ធសង្គមស៊ីវិល នៃទីស្តីការគណៈរដ្ឋមន្ត្រី រួមជាមួយលោកស្រី Wang Yahui ប្រធានការិយាល័យមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍប្រចាំកម្ពុជា នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ នេះ បានអញ្ជើញប្រគល់សម្ភារៈកីឡា «កញ្ចប់ Panda» ដែលជាជំនួយរបស់មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ ជូនដល់សិស្សានុសិស្សនៃសាលាបឋមសិក្សាមិត្តភាពកម្ពុជា-ចិន ឃ្មួញ។

ឯកឧត្តមបណ្ឌិត ប៉ៃ សំបូរ បានថ្លែងរំលេចថា ការសហការយ៉ាងសកម្មរវាងអង្គការសង្គមស៊ីវិល ដែលបានរួមចំណែកបង្កើនការយោគយល់គ្នា ការជឿទុកចិត្ត និងមិត្តភាពរវាងប្រជាជន និងប្រជាជន។ ឯកឧត្តមបណ្ឌិតអគ្គលេខាធិការ ក៏បានចូលរួមសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅ ចំពោះខួបលើកទី១០៥ នៃការបង្កើតបក្សកុម្មុយនិស្តចិន ដោយវាយតម្លៃថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិន ប្រទេសចិនសម្រេចបានសមិទ្ធផលអភិវឌ្ឍន៍ដ៏ធំធេង និងបានរួមចំណែកយ៉ាងសំខាន់ដល់សន្តិភាព ការអភិវឌ្ឍ និងវិបុលភាពក្នុងតំបន់ និងពិភពលោក ព្រមទាំងបានផ្តល់ការគាំទ្រយ៉ាងសកម្មដល់ការអភិវឌ្ឍរបស់កម្ពុជា។

លោកស្រី Wang Yahui បញ្ជាក់ថា មូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ នឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយវេទិកាសម្ព័ន្ធសង្គមស៊ីវិល ដើម្បីអនុវត្តគម្រោងនានាដែលផ្តល់ផលប្រយោជន៍ផ្ទាល់ដល់ប្រជាជន និងពង្រឹងមិត្តភាពកម្ពុជា-ចិន។ លោកស្រីបន្ថែមថា ការគាំទ្រផ្នែកអប់រំ និងការអភិវឌ្ឍកុមារ គឺជាគ្រឹះដ៏សំខាន់ក្នុងការកសាងអនាគតរួម និងជាស្ពានភ្ជាប់ទំនាក់ទំនងរវាងយុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរ។
លោក ប៉ែន សាត នាយក សាលាបឋមសិក្សាមិត្តភាពកម្ពុជា-ចិន ឃ្មួញក៏ដូចជាសិស្សានុសិស្សទាំងអស់ បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ វេទិកាសម្ព័ន្ធសង្គមស៊ីវិល, មូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ, និងមូលនិធិចិនដើម្បីអភិវឌ្ឍជនបទ ដែលបានឧបត្ថម្ភកញ្ចប់សម្ភារៈកីឡា Panda ដល់សាលារៀន។ អំណោយនេះជាការលើកទឹកចិត្តដ៏មានតម្លៃក្នុងការលើកកម្ពស់សុខភាព និងកាយអប់រំស្របតាមគោលនយោបាយរាជរដ្ឋាភិបាល ព្រមទាំងឆ្លុះបញ្ចាំងពីចំណងមិត្តភាពដែកថែបកម្ពុជា-ចិន៕