* លោក ត្រាំ៖ សហរដ្ឋអាមេរិកអាចស្ថិតនៅក្នុងប្រទេសអ៉ីរ៉ង់ ហើយគ្រប់គ្រងប្រេង ដូចជានៅវ៉េណេស៊ុយអេឡា
* លោក ត្រាំ ច្រានចោលព័ត៌មានថាក្រុមហ៊ុនចិនជួយអ៉ីរ៉ង់ មុនការវាយប្រហារដែលសម្លាប់ទាហានអាមេរិក
* ការផ្អាកដំណើរការបំពង់បង្ហូរប្រេងរបស់អារ៉ាប៊ីសាអូឌីត គំរាមកំហែងដល់ការបាត់បង់ការផ្គត់ផ្គង់ប្រេង ៤% នៃពិភពលោក
* ក្រុមអ្នកជួយសង្រ្គោះឥណ្ឌូណេស៊ី តាមស្វែងរកមនុស្ស ១៤០នាក់ ក្រោយការលិចកប៉ាល់ដឹកអ្នកដំណើរ
* ក្រសួងព័ត៍មាន នឹងរៀបចំការផ្សាយផ្ទាល់កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សានៃ UNCLOS រវាងកម្ពុជា-ថៃ ពីប្រទេសសិង្ហបុរី
* Wall Street Journal៖ អ៉ីរ៉ង់ទទួលបានរូបភាពផ្កាយរណបចិន មុនការវាយប្រហារលើកងទ័ពអាមេរិក
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរដោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំគណៈប្រតិភូ ចេញទៅសិង្ហបុរី ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា UNCLOS
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ប៉ាគីស្ថាន៖ កុមារ ១៤នាក់បានស្លាប់ ក្នុងហេតុការណ៍បាក់ស្រុតដំបូលសាលាបង្រៀនគួរមួយកន្លែង (Video inside)

01-07-2026 19:20

(ឡាហ័រ)៖ កុមារចំនួន ១៤នាក់បានបាត់បង់ជីវិត បន្ទាប់ពីដំបូលនៃមជ្ឈមណ្ឌលបង្រៀនគួរឯកជនមួយកន្លែង បានបាក់ស្រុត នៅក្នុងទីក្រុងឡាហ័រ (Lahore) ភាគខាងកើតប្រទេសប៉ាគីស្ថាន កាលពីថ្ងៃអង្គារ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ភ្នាក់ងារសង្គ្រោះបន្ទាន់បានបញ្ជាក់ថា កុមារដែលស្លាប់មានអាយុចន្លោះពី ៥ ទៅ ១៦ឆ្នាំ ភាគច្រើនក្រោមអាយុ ៩ឆ្នាំ រួមជាមួយគ្រូបង្រៀនម្នាក់អាយុ ៣០ឆ្នាំ ដែលត្រូវបានរកឃើញនៅក្រោមគំនរបាក់បែក។ រដ្ឋមន្ត្រីព័ត៌មានខេត្តពុនចាប (Punjab) បានឱ្យដឹងថា តាមរបាយការណ៍បឋម ទីតាំងបង្រៀននេះមិនបានចុះបញ្ជីត្រឹមត្រូវទេ ហើយបានដំណើរការនៅក្នុងអគារដែលមានដំបូលចាស់ទ្រុឌទ្រោម។ លោកស្រីព្រមានថា ប្រសិនបើរកឃើញមានការធ្វេសប្រហែស អ្នកទទួលខុសត្រូវនឹងត្រូវប្រឈមមុខនឹងច្បាប់យ៉ាងតឹងរ៉ឹងបំផុត។

ដើម្បីទប់ស្កាត់ហេតុការណ៍បែបនេះ អាជ្ញាធរខេត្តបានបញ្ជាឱ្យចុះត្រួតពិនិត្យរាល់អគារដែលមិនមានសុវត្ថិភាព មុនរដូវវស្សាមកដល់ និងរឹតបន្តឹងច្បាប់លើសាលាឯកជនដែលមិនបានចុះបញ្ជី។ ទន្ទឹមនឹងនេះ ប្រធានាធិបតីប៉ាគីស្ថាន លោក អាស៊ីហ្វ អាលី ហ្សាដារី (Asif Ali Zardari) បានសម្តែងក្តីសោកសង្រេងយ៉ាងក្រៀមក្រំ និងអំពាវនាវឱ្យពង្រឹងវិធានការសុវត្ថិភាពជាបន្ទាន់៕