* លោក ត្រាំ៖ សហរដ្ឋអាមេរិកអាចស្ថិតនៅក្នុងប្រទេសអ៉ីរ៉ង់ ហើយគ្រប់គ្រងប្រេង ដូចជានៅវ៉េណេស៊ុយអេឡា
* លោក ត្រាំ ច្រានចោលព័ត៌មានថាក្រុមហ៊ុនចិនជួយអ៉ីរ៉ង់ មុនការវាយប្រហារដែលសម្លាប់ទាហានអាមេរិក
* ការផ្អាកដំណើរការបំពង់បង្ហូរប្រេងរបស់អារ៉ាប៊ីសាអូឌីត គំរាមកំហែងដល់ការបាត់បង់ការផ្គត់ផ្គង់ប្រេង ៤% នៃពិភពលោក
* ក្រុមអ្នកជួយសង្រ្គោះឥណ្ឌូណេស៊ី តាមស្វែងរកមនុស្ស ១៤០នាក់ ក្រោយការលិចកប៉ាល់ដឹកអ្នកដំណើរ
* ក្រសួងព័ត៍មាន នឹងរៀបចំការផ្សាយផ្ទាល់កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សានៃ UNCLOS រវាងកម្ពុជា-ថៃ ពីប្រទេសសិង្ហបុរី
* Wall Street Journal៖ អ៉ីរ៉ង់ទទួលបានរូបភាពផ្កាយរណបចិន មុនការវាយប្រហារលើកងទ័ពអាមេរិក
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរដោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំគណៈប្រតិភូ ចេញទៅសិង្ហបុរី ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា UNCLOS
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

អាមេរិក និងអ៊ីរ៉ង់ ពិភាក្សាបច្ចេកទេសដើម្បីឈានដល់កិច្ចព្រមព្រៀងសន្តិភាព និងបើកចរាចរណ៍នាវាចរណ៍ឡើងវិញ (Video inside)

01-07-2026 21:06

(ដូហា)៖ សហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ង់ នៅថ្ងៃពុធ បានបើកកិច្ចពិភាក្សាបច្ចេកទេសដោយប្រយោលនៅក្នុងទីក្រុងដូហា ខណៈដែលពួកគេកំពុងស្វះស្វែងរកការឯកភាពគ្នាលើលំហូរនាវាចរណ៍កាត់ច្រកសមុទ្រហ័រមូស និងការធានាឱ្យមានបទឈប់បាញ់យូរអង្វែង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការចរចានេះគឺផ្អែកលើកិច្ចព្រមព្រៀងបណ្តោះអាសន្ន ១៤ចំណុច ដែលបានចុះហត្ថលេខាកាលពីខែមុន ក្នុងគោលបំណងបញ្ឈប់សង្គ្រាម និងបើកច្រកសមុទ្រឡើងវិញ ព្រមទាំងផ្តល់ពេល ៦០ថ្ងៃសម្រាប់ការចរចាកិច្ចព្រមព្រៀងសន្តិភាពជាស្ថាពរ។ ទោះជាយ៉ាងណា ភាគីទាំងពីរបានឈ្លោះប្រកែកគ្នាជាសាធារណៈជុំវិញអត្ថន័យនៃកិច្ចព្រមព្រៀងនេះ ដែលបណ្តាលឱ្យមានការវាយប្រហារយោធាដាក់គ្នាទៅវិញទៅមកក្នុងសប្តាហ៍កន្លងទៅ និងមិនទាន់បង្ហាញពីសញ្ញានៃវឌ្ឍនភាពលើបញ្ហាស្មុគស្មាញ ដូចជាកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់នៅឡើយទេ។

យោងតាមប្រភពជាន់ខ្ពស់អ៊ីរ៉ង់ពីររូប បានឱ្យដឹងថា អ៊ីរ៉ង់កំពុងប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការទាមទារឱ្យអន្តរជាតិទទួលស្គាល់ការគ្រប់គ្រងរបស់ខ្លួនលើច្រកសមុទ្រនេះ និងទាមទារសិទ្ធិប្រមូលថ្លៃឆ្លងកាត់ពីនាវា ទោះបីជាត្រូវប្រើប្រាស់កម្លាំងយោធាក៏ដោយ។ បច្ចុប្បន្ន ការធ្វើនាវាចរណ៍ឆ្លងកាត់ផ្លូវទឹកដ៏សំខាន់នេះ ដែលធ្លាប់ផ្គត់ផ្គង់ប្រេង និងហ្គាសមួយភាគប្រាំនៃពិភពលោក បានចាប់ផ្តើមដំណើរការឡើងវិញមួយផ្នែកហើយ។

ចំណែកឯប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានចាត់ទុកការដកហូតសារធាតុអ៊ុយរ៉ាញ៉ូមចម្រាញ់កម្រិតខ្ពស់របស់អ៊ីរ៉ង់ ជាអាទិភាពកំពូលនោះ បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃពុធថា៖ «ការរំសាយអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ កំពុងដំណើរការទៅមុខយ៉ាងល្អ» ប៉ុន្តែលោកមិនបានផ្តល់ព័ត៌មានលម្អិតនោះទេ៕